ដឹងមូលហេតុ ៣ យ៉ាងនេះហើយ បើមិនទិញ realme 6 ស៊េរីមកប្រើទៀតនោះ ប្រយ័ត្នស្តាយណា!

//s5.kh1.co/09/09bfcd3f06c145296dc16f405e9752d06ecc2333.jpg
បច្ចេកវិទ្យា

 ២៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា realme ទើបតែបានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន - realme 6 ស៊េរី។ មុនពេលដែលវាត្រូវបានដាក់បញ្ចេញជាផ្លូវការ មនុស្សជាច្រើនបានរំពឹងទុកយ៉ាងខ្ពស់ដោយហេតុថាទូរស័ព្ទនេះមានលក្ខណៈប្រកួតប្រជែងដូចជាអេក្រង់កម្រិត៩០ហឺត, កាមេរ៉ាក្រោយបួនគ្រាប់៦៤មេហ្គាភិចស៊ែល និងសាកថ្មល្បឿនលឿន ៣០វ៉ាត់។ សម្រាប់ទុកក្នុងការពិចារណារបស់អ្នក នេះជាមូលហេតុចំបងដែលអ្នកគួរតែជ្រើសរើសrealme 6 ស៊េរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. realme 6 ស៊េរីគឺជាស្មាតហ្វូនដែលមានតំលៃសមរម្យបំផុតដែលមានអេក្រង់កម្រិត ៩០ហឺត   

ចាប់ផ្តើមពីឆ្នាំមុនមនុស្សជាច្រើនចង់បានស្មាតហ្វូនដែលមានrefresh rateខ្ពស់។ ដូចដែលយើងបានឃើញកាលពីលើកមុន realme បានបំពាក់អេក្រង់ ៩០ហឺតលើ realme X2 Pro ជាមួយនឹងការអភិវឌ្ឍវិស័យស្មាតហ្វូន ហើយម៉ូដែលកាន់តែច្រើនត្រូវបានបំពាក់ដោយអេក្រង់ ៩០ហឺត។ ប៉ុន្តែអេក្រង់ ៩០ហឺតត្រូវបានបំពាក់ភាគច្រើននៅលើផលិតផលលំដាប់ខ្ពស់ៗ រហូតដល់ការចេញលក់ជាផ្លូវការរបស់realme 6 ស៊េរី។ ឥឡូវនេះយើងអាចទិញស្មាតហ្វូន​អេក្រង់ ៩០ហឺតបានដោយក្នុងតម្លៃក្រោម 300 ដុល្លារ ។

realme 6 ស៊េរី
realme 6 ស៊េរី

២. realme 6 ស៊េរីទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ៦៤មេហ្កាភិចសែល

realme 6 ស៊េរីទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ៦៤មេហ្កាភិចសែល ។ Sensor ចំបងដែលបំពាក់នៅលើស្មាតហ្វូនទាំងពីរ គឺ Samsung GW1 sensor ទំហំ៦៤មេហ្កាភិចសែល ដូច្នេះអ្នកនឹងអាចចាប់យករូបភាពដែលមានគុណភាពបង្ហាញខ្ពស់នៅលើឧបករណ៍ទាំងពីរ។ ទូរស័ព្ទទាំងពីរម៉ូដែលក៏មានបំពាក់លែនប្លង់ទូលាយដែលមានទំហំ ៨មេហ្គាភិចសែល និងលែនម៉ាក្រូទំហំ ២មេហ្គាភិសែលផងដែរ។ ភាពខុសគ្នាដ៏ធំបំផុតទៅលើផ្នែកកាមេរ៉ារវាងស្មាតហ្វូនទាំងពីរគឺ realme 6 Pro បំពាក់នូវលែន telephoto ទំហំ១២មេហ្កាភិចសែលគាំទ្រជាមួយនឹងការពង្រីកចំនួន២០ដង ខណៈពេលដែល vanilla realme 6 បំពាក់ដោយម៉ូណូលែនទំហំ ២មេហ្កាភិចសែល។ តើអ្នកគួរជ្រើសយកមួយណា? វាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នក។

៣. realme 6 ស៊េរីទាំងពីរម៉ូដែលមានការសាកថ្មល្បឿនលឿន ៣០វ៉ាត់ និងថាមពលថ្មទំហំ ៤៣០០mAh

reamle 6 ទាំងពីរស៊េរីគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៣០វ៉ាត់ដូចគ្នា ដែលមានន័យថាអ្នកនឹងទទួលបានថាមពលថ្មដូចគ្នា និងបទពិសោធន៍សាកថ្មល្បឿនលឿនលើស្មាតហ្វូនទាំងពីរដូចគ្នា។ ជាមួយនឹងទិន្នន័យដែលបានសាកល្បងបានបង្ហាញថា realme 6 អាចសាកពេញប្រើពេលតែ១ម៉ោងតែប៉ុណ្ណោះ។

realme 6 ស៊េរី
realme 6 ស៊េរី

អ្នកសាកល្បងប្រើប្រាស់មួយចំនួនបានចែករំលែកបទពិសោធន៏នៃការប្រើប្រាស់ realme 6 របស់ពួកគេ។ ភាគច្រើនពួកគេគិតថាការដោះសោររបស់ realme 6 គឺមានល្បឿនលឿន សាកថ្មល្បឿនលឿន ៣០វ៉ាត់អាចបំពេញតំរូវការបានជាច្រើន។ ហើយពួកគេបានសរសើរយ៉ាងខ្លាំងចំពោះកាមេរ៉ាខាងមុខ និងខាងក្រោយរបស់វា។

realme 6 ស៊េរី
realme 6 ស៊េរី

realme 6 ស៊េរីនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី២៤ ជាមួយនឹងបន្ទះឈីប Helio G90T, សាកថ្មល្បឿនលឿន ៣០វ៉ាត់, អត្រាrefresh rate៩០ហឺត, កាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤មេហ្គាភិចស៊ែល និងកាមេរ៉ា selfie បង្កប់ក្រោមអេក្រង់, RAMទំហំ8G + ROMទំហំ128G ជាមួយតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ!

realme 6Pro ភ្ជាប់ជាមួយបន្ទះឈីប Snapdragon 720, សាកថ្មល្បឿនលឿន ៣០វ៉ាត់, អត្រាrefresh rate៩០ហឺត, កាមេរ៉ាភ្លោះ selfie បង្កប់ក្រោមអេក្រង់ និងកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤មេហ្គាភិចស៊ែល, RAM ទំហំ8G + ROM ទំហំ128G ជាមួយតម្លៃត្រឹមតែ 349 ដុល្លារប៉ុណ្ណោះ៕

realme 6 ស៊េរី
realme 6 ស៊េរី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T