realme នឹងដាក់ប្រកាសលក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ

//s5.kh1.co/8d/8d3c5d224192b05ba37b483bd189d457be217210.jpg
បច្ចេកវិទ្យា

 ២២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការផ្តល់ជូនដែលគេបានទន្ទឹងរង់ចាំ-ស្មាតហ្វូនrealme 6 និងrealme 6 Pro ។  ស្មាតហ្វូនទាំងពីរ realme 6 និង realme 6 Pro ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ប្រភេទUltra Smooth Display កាមេរ៉ាក្រោយAIបួនគ្រាប់ទំហំ64MP, ការសាកថ្មល្បឿនលឿន 30W(សាកពេញ១០០%ប្រើពេលតែពេល60នាទី) និង realme UI ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងមុខងារពិសេសៗថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

realme 6 បំពាក់ដោយបន្ទះឈីប MediaTek Helio G90T SoC ដែលមានសមត្ថភាពខ្ពស់ដែលនឹងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ comet white និងពណ៌ comet blue។  realme 6 Pro គឺជាស្មាតហ្វូនដំបូងបង្អស់ នៅលើពិភពលោកដែលបានបំពាក់នូវកាមេរ៉ាសរុបចំនួន៦គ្រាប់ រួមមានកាមេរ៉ាមុំទូលាយខាងមុខចំនួន២គ្រាប់ និងកាមេរ៉ាក្រោយ៤គ្រាប់ទំហំ64MP មានសមត្ថភាពពង្រីកhybrid zoomរហូតដល់ទៅ២០ដង។ realme 6 Pro មានពីរពណ៌សំរាប់ជ្រើសរើសគឺពណ៌ lightning blue និងពណ៌ lightning red

នៅក្នុងព្រឹត្តិការណ៍តាមរយៈប្រព័ន្ធអ៊ីនធើណេតដូចដែលយើងបានឃើញនេះ មិនត្រឹមតែមានការសម្តែងពីតំណាងទូតសុឆន្ទៈរបស់ realme លោក G-devith តែប៉ុណ្ណោះទេ លើសពីនេះទៅទៀតពួកគេក៏បានអញ្ជើញ gaming KOLs ដែលមានប្រជាប្រិយភាព ដើម្បីប្រើប្រាស់realme 6 សម្រាប់លេងហ្គេម​ MLBBផ្ទាល់នៅក្នុងកម្មវិធីនោះផងដែរ។  ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា និងអេក្រង់90Hz យ៉ាងរលូន realme 6 គឺជាទូរស័ព្ទដែលត្រូវបានណែនាំជាផ្លូវការសម្រាប់ MLBB MSC នៅឆ្នាំនេះ។

realme 6/6 Pro Online Launch Event
realme 6/6 Pro Online Launch Event
realme 6/6 Pro Online Launch Event
realme 6/6 Pro Online Launch Event

ចំនុចដែលគួរតែទិញ​ realme 6 series

ម៉ាស៊ីនដំណើរការដ៏មានអានុភាពសម្រាប់ការលេងហ្គេម៖ បំពាក់ដោយបន្ទះឈីប MediaTek Helio G90T, realme 6 ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីក្លាយជាស្នូលនៃបទពិសោធន៍ដ៏អស្ចារ្យនៃការលេងនៅលើទូរស័ព្ទដៃ។  ម៉ាស៊ីនដំណើរការត្រូវបានផលិតឡើងដោយប្រើឈីប12nm ធ្វើឱ្យវាកាន់តែមានថាមពលនិងប្រសិទ្ធភាព។  ជាមួយនឹងការរួមបញ្ចូលគ្នានូវការអាប់ដេតចុងក្រោយបង្អស់នៃCPU GPU RAMដ៏លឿនអស្ចារ្យ និងAIដែលមានអានុភាព, realme 6 នាំមកនូវបទពិសោធន៍យ៉ាងរលូនដល់អ្នកនិយមលេងហ្គេមតាមទូរស័ព្ទដៃ។

សម្រាប់ realme 6 Pro វាគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលបានបង្ហាញខ្លួនជាមួយឈីប Qualcomm’s Snapdragon 720G ។ ម៉ាស៊ីនដំណើរការនេះត្រូវបានផលិតដោយប្រើឈីប 8nm កម្រិតខ្ពស់ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព។

ការសាកថ្មល្បឿនលឿន៖ ជាមួយនឹងការធ្វើឱ្យប្រសើរថ្មីការសាកថ្មល្បឿនលឿន30W ទំហំថ្ម4300mAh របស់ realme អាចសាកបានពេញក្នុងរយៈពេលត្រឹមតែ60នាទីប៉ុណ្ណោះ។ សូម្បីតែពេលលេងហ្គេមធំៗក៏ដោយក៏ការសាកថ្មល្បឿនលឿន30Wអាចសាករហូតដល់55% ដោយប្រើពេលត្រឹមតែ60នាទីប៉ុណ្ណោះ។

realme 6
realme 6

បទពិសោធន៍នៃការមើលឃើញដ៏អស្ចារ្យ៖ realme 6 មានអេក្រង់ទំហំ 6.5អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានកំរិត refresh rate 90Hzនិងអត្រាsampling rate 120Hzដែលជាលទ្ធផលផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ និងរលូនជាមួយរាល់ការអូសអេក្រង់។ ជាមួយនឹងសមាមាត្រអេក្រង់ និងតួខ្លួនយ៉ាងពិសេស realme 6 នាំមកជូនអ្នកនូវបទពិសោធន៍មើលឃើញដ៏អស្ចារ្យ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយដោយកញ្ចក់ Corning Gorilla Glass 3 សម្រាប់ការការពារឲ្យប្រសើរជាងមុន។

realme 6
realme 6

realme 6 Pro មានអេក្រង់ទំហំ 6.6អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានអត្រាrefresh rate 90Hz និងអត្រា sampling rate 120Hz សម្រាប់បទពិសោធមើលឃើញកាន់តែប្រសើរ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការការពារកាន់តែប្រសើរ។ វាក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដូចជា punch hole light effect ការពារភ្នែក ម៉ូដពណ៌ផ្ទាល់ខ្លួន និងប្រព័ន្ធ OSIE ។

realme 6 Pro Blue
realme 6 Pro Blue
realme 6 Pro Blue
realme 6 Pro Blue

កាមេរ៉ាដ៏ខ្លាំងក្លា៖ ជាមួយកាមេរ៉ាមុខយ៉ាងច្បាស់16MP នឹងបំពេញតំរូវការ selfie ជាមួយនឹង aperture F2.0 គាំទ្រម៉ូដបង្កើនសម្រស់បែបឆ្លាតវៃ រូបភាពបែបព្រិលផ្ទៃខាងក្រោយ-ល-។ វាបំពាក់មកជាមួយលក្ខណៈពិសេសដែលអាចសម្គាល់ភេទ ប្រភេទស្បែក និងទម្រង់មុខ ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងងាយស្រួលដែលបង្ហាញពីពណ៌ស្បែកធម្មជាតិ។

realme 6 Pro Blue
realme 6 Pro Blue

realme 6 ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលមានបំពាក់កាមេរ៉ាក្រោយចំនួនបួនគ្រាប់ កាមេរ៉ាគោលទំហំ64MP ឡេនទូលាយ119ដឺក្រេទំហំ8MP និងម៉ាក្រូលែន និងលែនបញ្ឈរសខ្មៅ។ ចុចតែមួយដងគឺគ្រប់គ្រាន់សម្រាប់ការប្តូរទៅម៉ូដមុំទូលាយដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពទេសភាពកាន់តែអស្ចារ្យ និងបានផ្ទៃកាន់តែធំ។ លែនម៉ាក្រូនឹងជួយឱ្យអ្នកប្រើប្រាស់អាចថតរូបភាពកាន់តែជិត និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពមីក្រូជាមួយនឹងចម្ងាយជិតរហូតដល់4cm។

កាមេរ៉ាទាំង៦គ្រាប់ដ៏អស្ចារ្យ: realme 6 Pro ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលទំហំ​16MP ជាមួយនឹងIMX471 និងកាមេរ៉ាប្លង់ទូលាយ8MP ថតបាន105ដឺក្រេ។ អាចថតបាន២.៥ដងធំជាងពេលមុន និងជាមួយការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។

realme 6 Pro Red
realme 6 Pro Red

realme 6 Pro ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលបំពាក់ដោយកាមេរ៉ាភ្លោះដែលមានកាមេរ៉ាក្រោយចំនួនបួនគ្រាប់ និងមានកាមេរ៉ាគោលទំហំ64MP លែនពង្រីក20x(hybrid zoom)ទំហំ12MP កាមេរ៉ាប្លង់ទូលាយ119ដឺក្រេទំហំ8MP និងលែនម៉ាក្រូ។ ផ្អែកលើ Nightscape 2.0 នៅក្នុង realme 6 Pro មានបំពាក់នូវ Nightscape 3.0 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងទម្រង់កាមេរ៉ានិង Ultra Nightscape Mode ។

ចំណុចប្រទាក់ដ៏អស្ចារ្យ: realme UI ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានបង្កើតឡើងយ៉ាងល្អសម្រាប់បទពិសោធដំណើរការរបស់ Android សម្រាប់អ្នកប្រើប្រាស់។ realme UI ត្រូវបានធ្វើឱ្យទាន់សម័យជាមួយនឹងលក្ខណៈពិសេសថ្មីដែលរួមមានDocVault ដែលជាមធ្យោបាយងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកសាររដ្ឋាភិបាល។ Soloop ដែលជាឧបករណ៍ដ៏ឆ្លាតវៃកម្រិតជំនាញសម្រាប់កែសំរួលវីដេអូខ្លី។

realme 6 Pro Red
realme 6 Pro Red
realme 6 Pro Red
realme 6 Pro Red

realme 6 កំពូលអេក្រង់90Hz ដែលមានជួរតម្លៃក្រោម300ដុល្លារនឹងដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB ) 289​ ដុល្លារតែប៉ុណ្ណោះ រីឯ realme 6Pro អេក្រង់90Hz ដែលមានកាមេរ៉ាមុខ២គ្រាប់បង្កប់ក្រោមអេក្រង់ និងបំពាក់ដោយបន្ទះឈីប snapdragon 720 ដែលមានជួរតម្លៃក្រោម350ដុល្លារ នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB) 349 ដុល្លារតែប៉ុណ្ណោះ៕
ព័ត៌មានលំអិតសូមចុច៖ https://www.facebook.com/realmeCambodia/

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T