តាមការប៉ាន់ស្មាន អេក្រង់៩០ហឺត នឹងក្លាយជាភាពពេញនិយមថ្មីនៃវិស័យស្មាតហ្វូននៅឆ្នាំនេះ!

//s5.kh1.co/35/35999e9fc08d6c1c239bf4a44ed15aaf87709cc3.jpg
បច្ចេកវិទ្យា

 ១៦-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ យោងទៅតាមភាពរីកចម្រើននៃស្មាតហ្វូនសព្វថ្ងៃនេះ  បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរស័ព្ទ flagship ឥឡូវនេះបាន ក្លាយទៅជាបច្ចេកវិទ្យាដែលពេញនិយមនៅលើស្មាតហ្វូនទូទៅបច្ចុប្បន្ន។មិនត្រឹមតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតែមួយគត់ដែលពេញនិយមកាលពីប៉ុន្មានឆ្នាំមុន ឬក៏ការស្វែងរកដំណោះស្រាយនៃបញ្ហាអេក្រង់ (កំណែទម្រង់នៃកាមេរ៉ា) របស់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅកាលពីឆ្នាំមុននេះទេ។ គឹនៅជារៀងរាល់ឆ្នាំក្រុមហ៊ុនទូរស័ព្ទតែងតែមាននូវអ្វីថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ ។ បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំឆ្នាំ មុកដល់ឥឡូវនេះយើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើនបានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវ ទៅលើកំណែទម្រង់អេក្រង់និងកំរិតភាពច្បាស់នៃកាមេរ៉ាមុខនិងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាដំបូងគឺ ចំនុចកាមេរ៉ាក្រោយ ដែលក្នុងកំឡុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃនិងកាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និងការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែ បន្តិចម្តងៗនឹងកាន់តែមានជំនាញ។ ហើយចាប់ពីក្នុងឆ្នាំនេះ កំរិត108MP នឹងចាប់ផ្តើមបង្ហាញខ្លួននៅចំពោះមុខលោកអ្នក ។បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន​12MP 48MP និង 64MP ។តែជាការពិត 48MPគឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយ64MP គឺវាប្រាកដជាកាន់តែល្អបន្តិច រីឯតម្រូវការ108MPនោះគឺតម្រូវតាមតម្រូវការរបស់មនុស្សម្នាក់ៗ។

ហើយនៅឆ្នាំមុនចុងឆ្នាំរហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ យើងបានឃើញមានការចេញជាបន្តបន្ទាប់នូវកំពូលអេក្រង់ 90Hz និង120Hzមួយចំនួន តើនេះបញ្ខាក់អំពីអ្វី? គឹវាបង្ហាញអោយឃើញពីកំរិតភាពរលូនរបស់ទូរស័ព្ទអ្នក។នៅពេលដែលនិយាយដល់ភាពរលូននេះ អ្នកមួយចំនួនប្រហែលជាអាចយល់ថាគឺមានតែអ្នកលេងហ្គេមទើបមានតម្រូវការបទពិសោធន៍កំរិតរូបភាពច្បាស់និងអេក្រង់ដែលមានភាពរលូន។តែតាមពិតគឺមិនមែននោះទេ ឥឡូវនេះមានទូរស័ព្ទជាច្រើនចាប់ផ្តើមមានគាំទ្រនូវវីដេអូដែលមានកំរិតframeខ្ពស់

បានន័យថានៅពេលដែលអ្នកប្រើប្រាស់អេក្រង់90Hz មើលវីដេអូដែលមានកំរិតframeខ្ពស់ អ្នកនឹងទទួលបាននូវបទពិសោធន៍កំរិតរូបភាពកាន់តែច្បាស់ដូចរូបភាពដើមដែរ។

ទាំងពីរនេះគឺជាចំនុចបច្ចេកវិទ្យាស្មាតហ្វូនដែលគេសង្កេតឃើញនៅក្នុងឆ្នាំ២០២០បច្ចុប្បន្ននេះ ហើយបច្ចុប្បន្ន នៅលើទីផ្សារយើងក៏បានឃើញមានទូរស័ព្ទជាច្រើនសម្រាប់យើងធ្វើការជ្រើសរើស។​  បើតាមព័ត៌មានឲ្យដឹងថា realme 6series​ ដែល realme នឹងដាក់ប្រកាសនៅពេលខាងមុខនេះនឹងមានបំពាក់នូវអេក្រង់90Hz និងកាមេរ៉ាក្រោយ64MP ហើយមុននេះក៏មានព័ត៌មានបានឲ្យដឹងថាតម្លៃលក់របស់realme 6 ប្រហែលជាមានតម្លៃក្រោម៣០០ដុល្លារ ហើយប្រសិនបើដូច្នេះមែន នោះវានឹងក្លាយជាទូរស័ព្ទទីមួយដែលមានអេក្រង់90Hz និងកាមេរ៉ាក្រោយ64MP ដែលមានតម្លៃក្រោម ៣០០ដុល្លារនៅក្នុងប្រទេសកម្ពុជា៕

https://s5.kh1.co/__image/w=650,h=650,q=100/a4/a40710ccd7b651077c49f33ab0fe48524cbca5f5.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T