មិនមែនឱ្យតែបងប្អូន សុទ្ធតែល្អនឹងយើងនោះទេ បងប្អូនខ្លះ ច្រណែនឈ្នានីសនឹងយើង ជាងអ្នកដទៃទៅទៀត

//s5.kh1.co/17/17ab02d05b5d4b1bfcf62aca8fb9f88d2a0ab837.jpg
ប្រលោមលោក & អប់រំ

 ០៨-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គេថាមនុស្សយើង មានញាតិបងប្អូន ទើបមិនឯកា ព្រោះគ្មានអ្នកណាដែលល្អ ស្មោះត្រង់នឹងយើងជាងបងប្អូនយើងឡើយ។ ប៉ុន្តែសម្រាប់បងប្អូនខ្លះ គ្មានចិត្តស្មោះ គ្មានចិត្តត្រង់នឹងយើងទេ ចិត្តមិនបានអ្នកដទៃផង មានតែការច្រណែនឈ្នានីស ចាំតែសើចចំអកឡកលើយឱ្យយើងតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកធ្លាប់ជួប ទើបជឿថាវាជាការពិត បងប្អូនខ្លះ ល្អនឹងយើងតែចំពោះមុខប៉ុណ្ណោះ បងប្អូន សាច់ញាតិខ្លះ ចង់ដឹងចង់ឮរឿងយើង ដើម្បីយកទៅនិយាយដើម បន្ថែមបន្ថយប្រាប់អ្នកដទៃ នៅនឹងមុខយើងនិយាយផ្សេង តែក្រោយខ្នងយើងនិយាយផ្សឹង បងប្អូនបែបហ្នឹង កាត់ផ្ដាច់សាច់ញាតិ ក៏មិនស្ដាយដែរ។

ក៏មានបងប្អូនខ្លះទៀត ចាំតែអុចអាលគ្នា និន្ទាគ្នា ស្ដាប់តែសម្ដីគេ មកឈ្លោះតែបងប្អូនឯង ( ភាគច្រើនកើតលើសាច់ថ្លៃ ឬបងប្អូនជីដូនមួយ ) បងប្អូនខ្លះ គ្មានចិត្តចង់ឃើញយើងបានល្អ ឬជោគជ័យទេ ឃើញយើងមានបានក្ដៅក្រហាយណាស់ តែបើយើងក្រខ្សត់ អត់មានអី ឬបរាជ័យហ្នឹង គឺមានតែជាន់ថែម រើសអើង មើលងាយយើងតែម្ដង អ៊ីចឹងបានថា ពេលខ្លះ អ្នកដទៃ ចិត្តល្អ ចិត្តបាន ស្មោះត្រង់នឹងយើង​ ជាងបងប្អូនមួយចំនួនរបស់យើងផង៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T