ក៏ដឹងថា ការងារជារឿងដែលសំខាន់ មនុស្សគ្រប់គ្នា ត្រូវតែមានទំនួលខុសត្រូវ ចំពោះការងារ និងតួនាទីរបស់ខ្លួន តែអ្នកដឹងទេថា អ្នកក៏មានតួនាទី មើលថែ និងនៅក្បែរមនុស្សដែលអ្នកស្រឡាញ់ឱ្យបានច្រើនដែរ មិនមែនដើម្បីតែការងារ មិនមែនដោយសារតែទំនួលខុសត្រូវក្នុងរឿងការងារ បែរជាភ្លេចរឿងបេះដូង ទុកមនុស្សដែលខ្លួនឯងស្រឡាញ់ចោលរហូតនោះឡើយ។

ចិត្តមនុស្សស្រីណាក៏ដូចគ្នាដែរ ទោះបីជានាងស្រឡាញ់អ្នកខ្លាំងប៉ុនណាក៏ដោយ បើទោះជានាងតែងតែគាំទ្រ និងលើកទឹកចិត្តអ្នកក្នងរឿងការងារក៏ដោយ ទោះនាងមិនដែលនិយាយ ឬសុំទាមទារអ្វីពីអ្នកក៏ដោយ តែនាងក៏តែងតែអន់ចិត្តតែម្នាក់ឯងដែរ។ នាងចង់ឱ្យអ្នកខ្វល់ពីនាងខ្លះ ត្រឹមមួយចំណែកដែលសល់ពីការងារក៏បាន នាងចង់ឱ្យអ្នកយកចិត្តទុកដាក់ និងបារម្ភពីនាងខ្លះ កុំយកពេលឱ្យទៅការងារទាំងអស់ កុំព្រោះតែការងារ អ្នកទុកនាងចោល ព្រងើយកន្តើយនឹងនាងឱ្យសោះ។

សូមនឹក និងគិតផង មិនថាការងារ ឬស្នេហាទេ សុទ្ធតែសំខាន់សម្រាប់អ្នកទាំងអស់ ឆ្លៀតពេល ឆ្លៀតឱកាស ដើម្បីមនុស្សដែលអ្នកស្រឡាញ់ខ្លះផង ទាន់មានគេនៅក្បែរអ្នក កុំចាំដល់ពេលដែលបែកបាក់ បាត់បង់ ទើបនឹកស្ដាយក្រោយនោះ វាហួសពេលអស់ហើយ៕

រូបតំំណាង
រូបតំំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]