យោងតាមសំដីរបស់អ្នកស្រាវជ្រាវ បានឲ្យដឹងថា បរិភោគសាច់ត្រី យ៉ាងហោចណាស់អាចជួយឲ្យយើង កើនអាយុបានពីរឆ្នាំ។

មនុស្សចាស់ដែលមានជំងឺលើសឈាម គួរទទួលទានសាច់ត្រីដែលមានជាតិខ្លាញ់ ឬ គ្រឿងសមុទ្រជាប្រចាំ ព្រោះក្រុងសាច់ទាំងនោះ ផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា-៣ (omega-3) ដែលអាចកាត់បន្ថយនូវការស្លាប់បាន១ភាគ៤។ អ្នកវិទ្យាសាស្រ្ដជនជាតិអាមេរិក បានរកឃើញថា អ្នកដែលស្លាប់ដោយសារជំងឺបេះដូង បានថយចុះមួយភាគបី ក្រោយពីពួកគាត់បរិភោគសាច់ត្រីជាប្រចាំ។ ចំនែកឯអ្នកស្រាវជ្រាវរបស់ Harvard School of Putlic Health ដែលហៅកាត់ថា HSPH សកលវិទ្យាល័យនៅរដ្ឋ Washington សហរដ្ឋាមេរិក ក៏បានបញ្ជាក់ដែរថា ចំពោះមនុស្សក្នុងវ័យ ៦៥ឆ្នាំ ដែលក្នុងឈាមរបស់ពួកគេមានកំរិត អាស៊ីតខ្លាញ់ខ្ពស់ ជាមធ្យមពួកគេអាចរស់បានយូរជាងអ្នកដែល មានអាស៊ីតខ្លាញ់តិច ឬ គ្មាន បាន ២.២ឆ្នាំ។

ត្រីផ្ដល់នូវ អាស៊ីតខ្លាញ់ អូមេហ្គា-៣ ដែលជាតម្រូវការចាំបាច់របស់ខួរក្បាល ដើម្បីចម្រើនការលូតលាស់ ហើយវាក៏អាចកាត់បន្ថយ ភាពក្ដៅនៅក្នុងខួរក្បាលផងដែរ ជាងនេះទៅទៀតវាអាចជំនួយដល់បេះដូង និងកោសិកាផ្សេងៗទៀត។ ក៏ប៉ុន្តែ យោងតាមរបាយការណ៍ស្ទង់មតិ នៅប្រទេសអង់គ្លេស ក្មេងៗ៩នាក់ ក្នុងចំណោម១០នាក់ មិនដែលបរិភោគសាច់ត្រីឡើយ។

តើប្រិយមិត្តចូលចិត្តបរិភោគសាច់ត្រី ដែរ ឬ ទេ? បើមិនចូលចិត្តគួរតែរៀនបរិភោគចាប់ពីពេលនេះទៅ៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]