ពិតជា មើលហើយ គួរអោយចង់មើល ទៀតជាមួយនឹង កំពូលតារាស្រីស្អាត និងសិចស៊ី ដែលជា ជនជាតិចិន មួយរូបនេះ ដែលនាងមាន ឈ្មោះថា Shi Yi Ke និង មានឈ្មោះហៅខាងក្រៅ ថា Lisa។ ដោយមាន សំរស់ អំណោយផល ពីធម្មជាតិស្រាប់ រួមជាមួយនឹង ការតុបតែងបន្ដិចបន្ដួច ស្រីស្អាត ម្នាក់នេះ បានធ្វើអោយ ខ្លួនរបស់នាង ជាប់ជាតារាម៉ូដែល ប្រចាំខែ មេសា ឆ្នាំថ្មីនេះ ផ្ទាល់តែម្ដង ដោយមានការ គាំទ្រ មិនដាច់ពីមាត់ ពីទស្សនិកជន ទៅលើដងខ្លួន ដ៏ស្រឡូន រួមបន្ថែម ជាមួយនឹង កែវភ្នែក ប្រកប ដោយមន្ដស្នេហ៍ ទាក់ទាញ កំរិតកំពូល។ ក្រៅពីអាជីព ជាតារាបង្ហាញម៉ូត ស្រីស្អាត Lisa ក៏ជា តារាសំដែង ដ៏ប៉ិនប្រសព្វ មួយរូប ដែលរឿងរបស់ នាងនីមួយៗ បាន ទទួលការ កោតសរសើរ ទៅលើ ថ្វីដៃ និង ភាពដ៏រស់រវើក របស់នាង។ គួរបញ្ជាក់ផង ដែរថា ស្រីស្អាតដ៏គួរអោយ ស្រលាញ់ម្នាក់នេះ ទើបតែមាន អាយុ២២ឆ្នាំ តែប៉ុណ្ណោះ តែ នាងបានទទួលកេរ្ដិ៍ឈ្មោះ ល្បីល្បាញ គួរអោយកត់សំគាល់។

ចង់ដឹងថា កំពូលស្រីស្អាតមាន សំរស់គួរអោយទាក់ទាញ ដល់ថ្នាក់ណា សូមទស្សនារូបភាព ទាំងអស់គ្នា











តើប្រិយមិត្តយល់យ៉ាងណាចំពោះស្រីស្អាតម្នាក់នេះ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]