មនុស្សស្រឡាញ់គ្នា មិនមែនសុទ្ធតែអាចបានជួបគ្នា ក្លាយជាគូនឹងគ្នានោះឡើយ

//s5.kh1.co/68/68ca0440f2d7192582bb9286904fb6ef6da2d531.jpg
ប្រលោមលោក & អប់រំ

 ០៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សខ្លះ កើតមកសម្រាប់ឱ្យយើងស្រឡាញ់ មនុស្សខ្លះទៀត កើតមានចិត្តស្រឡាញ់យើង ចំណែកឯមនុស្សខ្លះទៀត ចូលមកសាងទំនាក់ទំនងជាមួយយើងបានមួយរយៈ ក៏បែកគ្នាទៅ ហើយក៏មានមនុស្សខ្លះទៀត បានតស៊ូគ្រប់យ៉ាងជាមួយយើង ទ្រាំលំបាកជាមួយយើង ពុះពារក្នុងរឿងជាច្រើនជាមួយយើង តែចុងក្រោយ ក៏នៅតែបែកគ្នា ទាំងចិត្តមិនចង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីៗជាច្រើននៅលើលោកនេះ សុទ្ធតែបានកំណត់ចារមករួចជាស្រេចហើយ ក៏មានរឿងជាច្រើន ទោះយើងមិនចង់ឱ្យកើតឡើង ទោះយើងមិនចង់ជួបប្រទះ ឬប្រឈមមុខ ក៏នៅតែមិនអាចចៀសផុតបានដែរ អ្វីៗមានតែត្រៀមចិត្តទទួលយកការពិតតែប៉ុណ្ណោះ។

មិនចង់ជួបគង់តែជួប មិនចង់បែកបែរជាត្រូវបែក រឿងស្នេហាមិនអាចឋិតថេរទេ ព្រោះអារម្មណ៍ស្ថិតនៅលើចិត្ត ហើយអារម្មណ៍ក៏ផ្គួបផ្សំជាមួយនិស្ស័យនិងព្រហ្មលិខិតផងដែរ ហេតុនេះអ្វីៗគង់ប្រួលប្រែទៅតាមពេលវេលាជានិច្ច៕

រូបតំណាង
រូបតំណាង

ខ្មែរឡូត សូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T