មនុស្សស្រី! មានចំណុចទាំងនេះ ទោះបីប្ដីខិលខូចយ៉ាងណា ក៏មិនចង់បាត់បង់ប្រពន្ធកូនដែរ

//s5.kh1.co/14/14209afddedddc88a5ccc0721ec040575cd975cf.jpg
ប្រលោមលោក & អប់រំ

 ០៤-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាធម្មជាតិមនុស្សប្រុស ស្ទើរតែទាំងអស់ហើយ រឿងខិលខូច មានស្រីខាងក្រៅ ឬដើរស៊ីផឹក ចូលខារ៉ាអូខេអីហ្នឹង។ ប៉ុន្តែមនុស្សប្រុសខ្លះ បើទោះជាខិលខូច ដើរលេង លេបខាយបែបណា ក៏នៅតែខ្លាច និងមិនបោះបង់ប្រពន្ធកូនចោលដែរ សំខាន់ឱ្យតែប្រពន្ធមានចំណុចទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចិត្តធ្ងន់
មនុស្សស្រីសំខាន់ណាស់គឺត្រូវតែចិត្តធ្ងន់ ទោះខឹងខ្លាំងយ៉ាងណា​ ក៏មិនជេរប្រទេច ដាក់បណ្ដាសារ នាំរឿង ឈ្លោះទាស់ ផ្អើលដល់អ្នកជិតខាងដែរ មិនជេរ មិនឈ្លោះប្រកែកខ្លាំងៗ មិនមែននាងខ្លាចប្ដីទេ តែនាងមានភាពថ្លៃថ្នូរ នាងមិនចូលចិត្តឈ្លោះ ផ្ទុយទៅវិញ ភាពស្ងៀមស្ងាត់របស់ប្រពន្ធនេះហើយ ដែលធ្វើឱ្យប្ដីនេះខ្លាច មិនមែនភាពកាច ស្រែកជេរឡូឡានោះទេ។

២. រឹងប៉ឹង ចេះដឹង
មនុស្សស្រី មិនត្រូវអាងប្ដីធ្វើការរកស៊ី ឬក៏គិតថាបានប្ដីអ្នកមាន មានចំណេះ ហើយខ្លួនមិនបាច់ធ្វើអ្វីនោះទេ ខុសហើយ សម័យនេះ អ្នកត្រូវតែពូកែ ប៉ិនប្រសព្វ មិនអាចបណ្ដែតបណ្ដោយបានឡើយ។ អ្នកត្រូវតែមានមុខរបរ មានការងារធ្វើ អាចរកចំណូលបាន​ដោយខ្លួនឯង ដ្បិតថា វាអាចនឹងនឿយហត់បន្ថែម ប៉ុន្តែ អ្នកក៏មានបង្អែកផ្ទាល់ខ្លួន យើងចេះរកលុយ គេក៏មិនហា៊នមើលងាយ និងគាបសង្កត់ធ្វើបាបយើងដែរ។

រូបតំណាង
រូបតំណាង

៣. ចេះតុបតែងខ្លួន
រឿងសម្រស់ រឹតតែមិនអាចមិនខ្វល់នោះទេ សម័យនេះ ពូកែរកលុយប៉ុនណា ក៏ត្រូវតែចេះតុបតែងខ្លួន ថែទាំសម្រស់ឱ្យបានស្អាតប៉ុណ្ណឹង​ បើទោះជាប្ដីយើងមានស្រីខាងក្រៅ ឬក៏ខិលខូច ក៏នៅតែនឹកស្ដាយ មិនហ៊ានចោលយើងឡើយ។ ហើយជាពិសេស បើយើងពូកែ យើងរឹងមាំ យើងស្អាតទៀត ប្ដីនេះរឹតតែខ្លាចបាត់បង់ ព្រោះថារកមនុស្សស្រីល្អគ្រប់យ៉ាងមិនងាយរកបានទេ ទាល់តែគេជាប្ដីល្អដែរ ទើបអាចមើលថែបានគង់វង្ស។

៤. គោរពស្រឡាញ់គ្រួសារទាំងសងខាង
ច្បាស់ណាស់ មិនថាជាមួយសាច់បង្កើតយើង ឬសាច់ថ្លៃទេ ត្រូវតែស្រឡាញ់ គោរពឱ្យដូច និងស្មើៗគ្នា ​​ភាពមិនលម្អៀងនេះហើយដែលគេហៅថា ទឹកចិត្តដ៏ធំធេង។ ហើយបើយើងល្អជាមួយសាច់ញាតិបងប្អូន ជាពិសេសគឺ ឪពុកម្ដាយក្មេកហើយ ទោះប្ដីយើងមិនល្អយ៉ាងណាក៏ដោយ ក៏សាច់ថ្លៃយើង ប្រាកដជាកាន់ជើង និងឈរខាងយើងច្បាស់ណាស់ ហើយសាច់ថ្លៃនោះ ក៏ខ្លាចរអា គោរពយើងដែរ។

៥. មើលថែចាត់ចែងក្នុងផ្ទះបានយ៉ាងណាល្អ
គ្រួសារមួយត្រូវតែមានអ្នកមើលថែរក្សា ហើយយើងជាប្រពន្ធ ធ្វើការរកលុយយ៉ាងណា ក៏ត្រូវតែចេះចាត់ចែង បាយសម្ល ម្ហូបអាហារ និងការងារក្នុងផ្ទះផ្សេងៗឱ្យបានល្អដែរ។ យើងមិនមែនអ្នកបម្រើទេ តែផ្ទះជារបស់យើង គ្រួសារយើង ជាពិសេសនោះគឺ ត្រូវមើលថែ អប់រំកូនៗឱ្យបានល្អ ភាពថ្លៃថ្នូរ និងហ្មត់ចត់របស់យើងនេះហើយ​ ដែលធ្វើឱ្យប្ដីគោរព កោតខ្លាចនោះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T