មកដូចមិនបានមក​ បើមិនឈាងចូលភ្លក់កាហ្វេដូង ឬស្សីបាត់ដំបង អ្នកណាមិនល្បីថាឆ្ងាញ់កប់ លក់ដាច់កើបលុយរាប់ពាន់

//s5.kh1.co/fa/fafdfdf89a867bf09d690c0955eafaacbbba37af.jpg
សង្គម

 ០៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឬស្សីបាត់ដំបង នៅទីរួមខេត្តបាត់ដំបងវិញ បានធ្វើឲ្យប្រពលរដ្ឋនៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់រសជាតិយ៉ាងប្លែក​ពីហាងកាហ្វេ​ ដែលមានភេសជ្ជៈប្លែកៗ​ ផ្លែឈើស្រស់​ៗដែលមានដូចជា​ កាហ្វេដូង ផាសិនទឹកឃ្មុំ និងទឹកសេរ៉ូធម្មជាតិផ្សំពីផ្លែឈើស្រស់សុទ្ធមួយរយភាគ

បាត់ដំបង៖ សព្វថ្ងៃនេះគេសង្កេតឃើញថាកាហ្វេគឺជាភេសជ្ចៈដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ។ ក៏ប៉ុន្តែសម្រាប់គ្រឿងផ្សំ​និងរសជាតិគឺមិនដូចគ្នាទេ​ ព្រោះថាកាហ្វេខ្លះធ្វើពីគ្រឿងផ្សំដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែចំណែកហាងកាហ្វេមួយកន្លែង ដែលមានឈ្មោះថាឬស្សីបាត់ដំបង នៅទីរួមខេត្តបាត់ដំបងវិញ បានធ្វើឲ្យប្រពលរដ្ឋនៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់រសជាតិយ៉ាងប្លែក​ពីហាងកាហ្វេ​ ដែលមានភេសជ្ជៈប្លែកៗ​ ផ្លែឈើស្រស់​ៗដែលមានដូចជា​ កាហ្វេដូង ផាសិនទឹកឃ្មុំ និងទឹកសេរ៉ូធម្មជាតិផ្សំពីផ្លែឈើស្រស់សុទ្ធមួយរយភាគ ដែលធ្វើឲ្យអ្នកញ៉ាំហើយ​ ជក់ចិត្តយ៉ាងខ្លាំង និងញ៉ាំហើយចង់ញ៉ាំម្តងទៀត។

ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង

ជាងនេះទៅទៀត ផ្អែកតាមសម្តីម្ចាស់ហាងបានឲ្យដឹងថា ហាងកាហ្វេនេះទើបតែបើកប៉ុន្មានខែ និងបើកបែបសាកល្បងតែប៉ុណ្ណោះ ក៏ប៉ុន្តែស្រាប់តែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ហើយថែមទាំងអ្នកខ្លះបានពោលសរសើរថា បើមកបាត់ដំបង មិនបានមកភ្លក់រសជាតិនៅហាងឬស្សីបាត់ដំបងទេ គឺដូចជាមិនបានមកអញ្ចឹង។ ហើយម្ចាស់ហាងផ្ទាល់ក៏កំពុងតែប្រកាសរកតំណាងចែកចាយ ក្នុងការទិញសិទ្ធយកឈ្មោះ និងគ្រឿងផ្សំទៅលក់បន្តនៅខេត្តផ្សេងៗផងដែរ។

ម្ចាស់ហាង
ម្ចាស់ហាង
<div>ឫស្សីបាត់ដំបង</div>
ឫស្សីបាត់ដំបង
ឫស្សីបាត់ដំបង
ឫស្សីបាត់ដំបង


គួរបញ្ជាក់ដែរថា ហាងឬស្សីបាត់ដំបងនេះទើបតែបើកបានប៉ុន្មានខែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ឬស្សីបាត់ដំបងមានរហូតដល់២សាខាបន្ថែម ដែលមានទីតាំងនៅក្រុងតាខ្មៅ និងប៉េងហួតបឹងស្នោរ។

សម្រាប់ហាងកាហ្វេនេះដែរ មានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខដូចជា កាហ្វេដូងក្រអូប ទឹកទំពាំងបាយជូដូងក្រអូប​ តែមេអំបៅដូងក្រអូប តែមេអំបៅក្រូចឆ្មា ទឹកផាសិនទឹកឃ្មុំ មេអំបៅកាហ្វេ តែក្រូចឆ្មា ហានីម៉ូនជីអង្កាម ទឹកអំពិលទុំ និងភេសជ្ជៈជាច្រើនមុខទៀត។ ដែលមានទីតាំងនៅភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។​ លេខទំនាក់ទំនង 081​48​62​68 និងហ្វេសប៊ុកផេក ឬស្សីបាត់ដំបង ៕

ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
ឬស្សីបាត់ដំបង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T