ខេត្តពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរមួយ បានកើត ឡើងកាលពីវេលាម៉ោង១២ និង១៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិមាន់ ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បង្កឡើងដោយរថយន្តពាក់ស្លាកលេខ ស្វាយរៀង 3A-0476 ដឹក សំបកធុងកៅស៊ូ បើកបរមកពីទិសខាងកើតសំដៅទៅទិសខាងលិច យ៉ាងលឿនហើយបានរ៉េចង្កូតទៅ បុកចំផ្នែកខាងឆ្វេង នៃរថយន្តធំមួយគ្រឿងទៀត ពាក់ស្លាកលេខ តាកែវ 3A-0736 ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា បណ្តាលឲ្យបែកកញ្ចក់កំពិតមុខ ប៉ុន្តែពុំមាននរណាម្នាក់ រងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ឡើយ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធំទាំងពីរគ្រឿង បើកបរ បញ្រ្ចាសទិសគ្នា លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក ដែលកំពុងធ្វើចរាចរយ៉ាងលឿនមក ពីទិសខាងកើត រ៉េចង្កូតទៅបុក និងរថយន្តធំមួយគ្រឿងទៀត ដែលកំពុងធ្វើចរាចរមកពីទិសខាងលិច លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តបង្កកំពិតមុខ បែកកញ្ចក់ ហើយអ្នកបើករថយន្តបង្ក បានរងរបួសដៃ ខាងឆ្វេង រីឯអ្នកបើកបររថយន្តរងគ្រោះ ពុំមាននរណាម្នាក់របួសនោះឡើយ ។

ប្រភពពីសាក្សីក៏បានបន្តឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ប្រមាណជា៣០នាទី ទើបមាននគរ បាលប៉ុស្តិ៍ព្រៃញី និងនគរបាលចរាចរក្រុង ទៅដល់កន្លែងកើតហេតុ ដើម្បីសម្រូលចរាចរទាំងកណ្តាល អាធ្រាត្រ ។ ប៉ុន្តែគេក៏ពុំឃើញមានជំនាញនគរបាលរាចរខេត្តពោធិ៍សាត់ ទៅជួយសម្រួលចរាចរនៅ កន្លែងកើតហេតុនោះឡើយ។ ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរកន្លងមក ប្រជាពលរដ្ឋបានរិៈគន់ ដោយចំៗ ទៅលើមន្ត្រី និងលោកនាយការិល័យចរាចរផ្លូវគោកខេត្ត ជាពិសេសលោកស្នងការរងទទួលផែនការ នោះថា ពួកគាត់ហាក់ដូចជាមានការយឺតយ៉ាវក្នុងការចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួល ការធ្វើចរាចរបញ្ចៀសការកកស្ទះ។ ជាក់ស្តែងនៅយប់ថ្ងៃកើតហេតុនោះ ការគ្រោះថ្នាក់ចរាចររវាងរថ យន្តទាំងពីរនោះ បានបង្កគ្រោះថ្នាក់ច្រង៉េងច្រង៉ាងនៅលើស្ពាន ជិត១ម៉ោង ក៏នៅតែពុំឃើញមន្ត្រីនគរ បាលចរាចរក្រុងយករថយន្តទៅរក្សាទុក ទើបគេឃើញវត្តមានមន្ត្រីនគរបាលចរាចរខេត្តជិះរថយន្ត សឺរ៉ែនមួយគ្រឿង ទៅដល់ហើយបែរជាសួរគេឯងថា បាត់រថយន្តទាំងពីរនោះ ទៅណាអស់ហើយ។

ពាក់ព័ន្ធនិងបញ្ហានេះ ប្រជាពលរដ្ឋសំណួមពរមកលោកស្នងការ និងលោកស្នងការរងទទួលបន្ទុក សណ្តាប់ធ្នាប់ថា បើមានករណីរបៀបនេះកើតឡើងនៅពេលក្រោយៗទៀត ថ្នាក់ដឹកនាំ នៃជំនាញនេះ គួរតែធ្វើសកម្មភាពរបស់ខ្លួនឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសចរាចរកុំឲ្យមានការកកស្ទះ និងដើម្បីការ ពារកន្លែងកើតហេតុ កុំឲ្យមានគ្រោះថ្នាក់ចរាចរបន្ថែមទៀត ។ យកល្អកម្លាំងជំនាញចរាចរខេត្ត គួរតែ មានកម្លាំងប្រចាំការនៅការិយាល័យ របស់ខ្លួន២៤ម៉ោងលើ២៤ម៉ោងទៅ៕

ដោយ៖ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]