សើចចុកពោះ! កម្រឃើញកំពូលតារាទាំង៣ ប៉ះគ្នាម្តងបាញ់ ពេជ្រ សោភា រឿងមិនទាន់យកប្តី (មានវីដេអូ)

//s5.kh1.co/12/1273c017ac945336ed27164aec3c43b14d568b9f.jpg
នារី

 ២២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនងាយបានឃើញកំពូលតារាចម្រៀងស្រីទាំង៣ដួងនេះ ជួបជុំគ្នានិយាយកំប្លុកកំប្លែង ឲ្យមហាជនបានឃើញណាស់ ជាពិសេសថែមទាំងនាំគ្នាបាញ់ ពេជ្រ សោភា រឿងមិនទាន់យកស្វាមីដូចគេទៀត។

ភ្នំពេញ៖ ពិតជាឱកាសដ៏កម្រមួយ ដែលខ្លាញីជើងចាស់ប្រចាំផលិតកម្មយក្ស រស្មីហង្សមាស បានមកជួបជុំគ្នាកម្មវិធីតែមួយ និងបានជជែកសំណេះសំណាលគ្នាបែបកំប្លុកកំប្លែង ពោរពេញទៅដោយសំណើច ជាសកម្មភាពដែលអ្នកគាំទ្រកម្រនឹងបានឃើញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈវីដេអូថតឈុតក្រោយឆាក ក្នុងអំឡុងកម្មវិធីបើកសម្ពោធអគាស្ទូឌីយូភ្លោះ របស់ហង្សមាសកាលពីថ្មីៗនេះ បានឲ្យឃើញថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា សុគន្ធ និសា និងពេជ្រ សោភា បានអង្គុយជុំគ្នានៅក្រោយឆាកជាមួយនឹងតារារួមទ្រនំដទៃទៀតជជែកគ្នាលេង និងបានថតវីដេអូសំណើច និយាយអំពីមូលហេតុដែលអ្នកនាង ពេជ្រ សោភា មិនទាន់សម្រេចចិត្តរៀបការយកស្វាមីជាថ្មីម្តងទៀត ដូចជា សុគន្ធកញ្ញា និងសុគន្ធ និសាផងដែរ។

តួយ៉ាង ក្នុងនោះពេជ្រ សោភា បាននិយាយបែបលេងសើចថា មូលហេតុដែលនាងមិនទាន់ចង់យកស្វាមី ព្រោះដោយសារតែនាងមិនទាន់មានអារម្មណ៍ និងបាននិយាយហូរហែរបែបកំប្លែងជាច្រើន ដោយមានអ្នកនាងឱក សុគន្ធកញ្ញា ជាអ្នកជួយនិយាយចូកចែវបន្ថែម បង្កើតឲ្យគ្រប់គ្នាកាន់តែផ្ទុះសំណើចផងដែរ។

តាមរយៈវីដេអូនេះ មើលទៅពិតជាកម្របានឃើញសកម្មភាពនៅក្រៅរបស់តារាទាំង៣ដួង ដែលបានប្រជុំគ្នា លេងសើចពោរពេញដោយភាពរីករាយខ្លាំង យ៉ាងដូច្នោះ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាការសំណេះសំណាលរបស់អ្នកទាំង៣នេះ កំប្លែងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា​ សុគន្ធ និសា និង  ឱក សុគន្ធកញ្ញា
ពេជ្រ សោភា​ សុគន្ធ និសា និង  ឱក សុគន្ធកញ្ញា
ពេជ្រ សោភា​  ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​  ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​  ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​ ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
https://s5.kh1.co/__image/w=650,h=369,q=100/ea/ea42b820fde04b6266858575a8f62dffcacf1df1.jpg
ពេជ្រ សោភា​  ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​ ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​  ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភា​ ឱក សុគន្ធកញ្ញា និង សុគន្ធ និសា និយាយគ្នា
ពេជ្រ សោភាសុគន្ធ និសាឱក សុគន្ធកញ្ញា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T