ភ្នំពេញ៖ ពិតជាឱកាសដ៏កម្រមួយ ដែលខ្លាញីជើងចាស់ប្រចាំផលិតកម្មយក្ស រស្មីហង្សមាស បានមកជួបជុំគ្នាកម្មវិធីតែមួយ និងបានជជែកសំណេះសំណាលគ្នាបែបកំប្លុកកំប្លែង ពោរពេញទៅដោយសំណើច ជាសកម្មភាពដែលអ្នកគាំទ្រកម្រនឹងបានឃើញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តាមរយៈវីដេអូថតឈុតក្រោយឆាក ក្នុងអំឡុងកម្មវិធីបើកសម្ពោធអគាស្ទូឌីយូភ្លោះ របស់ហង្សមាសកាលពីថ្មីៗនេះ បានឲ្យឃើញថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា សុគន្ធ និសា និងពេជ្រ សោភា បានអង្គុយជុំគ្នានៅក្រោយឆាកជាមួយនឹងតារារួមទ្រនំដទៃទៀតជជែកគ្នាលេង និងបានថតវីដេអូសំណើច និយាយអំពីមូលហេតុដែលអ្នកនាង ពេជ្រ សោភា មិនទាន់សម្រេចចិត្តរៀបការយកស្វាមីជាថ្មីម្តងទៀត ដូចជា សុគន្ធកញ្ញា និងសុគន្ធ និសាផងដែរ។
តួយ៉ាង ក្នុងនោះពេជ្រ សោភា បាននិយាយបែបលេងសើចថា មូលហេតុដែលនាងមិនទាន់ចង់យកស្វាមី ព្រោះដោយសារតែនាងមិនទាន់មានអារម្មណ៍ និងបាននិយាយហូរហែរបែបកំប្លែងជាច្រើន ដោយមានអ្នកនាងឱក សុគន្ធកញ្ញា ជាអ្នកជួយនិយាយចូកចែវបន្ថែម បង្កើតឲ្យគ្រប់គ្នាកាន់តែផ្ទុះសំណើចផងដែរ។
តាមរយៈវីដេអូនេះ មើលទៅពិតជាកម្របានឃើញសកម្មភាពនៅក្រៅរបស់តារាទាំង៣ដួង ដែលបានប្រជុំគ្នា លេងសើចពោរពេញដោយភាពរីករាយខ្លាំង យ៉ាងដូច្នោះ៕
កុំឲ្យខាតពេលយូរ ចង់ដឹងថាការសំណេះសំណាលរបស់អ្នកទាំង៣នេះ កំប្លែងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖