៣ សន្លឹក​​​​​របស់​​​តារា​​​​​​រ៉េប CL ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​សរសើរ​​មិន​​ដាច់​​ពី​​មាត់​​​​

//s9.kh1.co/7a/7a74f2e8e1d1d7ffd2c23907eefe369517517512.jpg
នារី

 ១៤-ធ្នូ-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ជាមួយរូបថត ៣ សន្លឹករបស់តារាចម្រៀងរ៉េប CL ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់!

កូរ៉េខាងត្បូង៖ បន្ទាប់ពីវិលត្រលប់ចូលសិល្បៈ អតីតមេក្រុម 2Ne1 គឺកញ្ញា CL បានប្រកាសចេញបទចម្រៀងថ្មីៗ​ជាច្រើន​បទ ដែលគ្រប់បទថ្មីៗរបស់នាង គឺសុទ្ធតែទទួលបានការគាំទ្រពីសំណាក់មហាជន អ្នកគាំទ្រសឹងតែគ្រប់​មជ្ឈដ្ឋាន​​តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ សង្កេតឃើញថា​ CL តែងតែបង្ហោះរូបស្អាតៗជាមួយការតុបតែងខ្លួនប្លែកៗ ក៏ដូចជា​សកម្មភាព​ការងារ និងបទចម្រៀងថ្មីៗរបស់នាងនៅលើបណ្តាញសង្គម Instagram ជាហូរហែ ធ្វើឲ្យអ្នកគាំទ្រ​តារាស្រីរូបនេះចាំអ៊ុតមើលពីសម្មិតផលថ្មីៗរបស់នាងមិនដែលរំលងឡើយ។ ហើយបើគិតមកទល់ពេលនេះ នៅលើ​គណនី Instagram ផ្លូវការរបស់នាងគឺមានអ្នកចុច Follow និងតាមដានរហូតជិត ៩ លាននាក់ឯណ្ណោះ​នៅជុំវិញ​ពិភព​លោក។

ជាក់ស្តែង កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបស្រីរូបនេះបានបង្ហោះរូបភាពថ្មីៗចំនួន ៣ សន្លឹកជាមួយនឹង​ឈុត​សម្លៀក​បំពាក់​អាវក្រៅពណ៌ខៀវដែលមានតម្លៃរាប់ពាន់ដុល្លារ អមជាមួយនឹងវ៉ែនតាខ្មៅដ៏ទាក់ទាញ រួមទាំងស្បែក​ជើង​កែង​យ៉ាងស្រស់ស្អាតញាក់សាច់តែម្តង។

តួយ៉ាង បន្ទាប់ពី​បង្ហោះរូបទាំងនោះមិនបានប៉ុន្មានម៉ោង ស្រាប់តែមានអ្នកគាំទ្រគ្រប់ទិសទី​សរសើរយ៉ាងភ្លូកទឹក ភ្លូកដីពីការតុបតែងខ្លួនប្លែកៗ និងមានហ្វេនៗបាននិយាយពាក្យស្រលាញ់ គាំទ្រទៅកាន់នាងជាច្រើនផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

CL
CL
CL
CL
CL
CL
Chhay Dalin
Lin Lin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T