ពិតជា​ស្រស់​ស្អាត​ណាស់​! បើទោះ​ ហ៊ិន ច័ន្ទនីរ័ត្ន ស្លៀក​ពាក់​សាមញ្ញ​ៗ​ និង​សុភាព​បែបនេះ

//s9.kh1.co/bf/bfb1744b7620141e22e14a6a584387a34757c18c.jpg
នារី

 ១៣-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ពិតជាស្រស់ស្អាតណាស់! បើទោះបី ហ៊ិន ច័ន្ទនីរ័ត្ន ស្លៀកពាក់សាមញ្ញៗ និងសុភាពបែបនេះ

ភ្នំពេញ៖ តារាស្រីមានប្រជាប្រិយភាពខ្ពស់ ហ៊ិន ច័ន្ទនីរត័្ន ជាពិធីការនី និងជាតារាសម្តែងស្រីមួយរូប ដែលជាប់ឈ្មោះ​ខាង​សម្រស់ស្អាតពីធម្មជាតិ សម្លេងក្រអួនក្រអៅ និងជាតារាស្រីដែលមានកាយវិការទន់ភ្លន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ហ៊ិន​ ច័ន្ទនីរ័ត្ន មិនត្រឹមតែមានរូបសម្ជស្សស្រស់ស្អាតនោះទេ នាងថែមទាំងមានទេពកោសល្យសិល្បៈ​ពេញខ្លួន​ថែមទៀតផង ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន​គ្រប់ទិសទីរហូតមក​ដល់​ពេល​បច្ចុប្បន្ន។  

យ៉ាងណាមិញ បើទោះឆ្នាំនេះ ហ៊ិន ច័ន្ទនីរ័ត្ន មានវ័យ ៣០ ឆ្នាំក៏ពិតមែន តែចំពោះរូបសម្រស់នៅតែមានភាពស្រស់​ស្អាត និងក្មេងជាងវ័យដដែល ទើបធ្វើឲ្យកម្លោះៗលង់ស្រលាញ់នឹងសម្រស់នាងស្ទើរតែគ្រប់ៗគ្នា។

ជាងនេះទៅទៀត បច្ចុប្បន្ននេះនាងកាន់តែទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្តាសង្គម Facebook និង​ Instagram ដោយសារនាងតែងតែបង្ហោះរូបភាពស្អាតៗមិនថាពេលទៅចូលរួមកម្មវិធី ឬពេលដើរ​លេង​កម្សាន្តនោះទេជាមួយនឹងការតុបតែងខ្លួនមានទាំងស៊ិចស៊ី មានទាំងសុភាពរាបសា ប៉ុន្តែបែបស៊ីវិល័យ និងទាន់​សម័យ។

ជាក់ស្តែងកាលពីម្សិលមិញនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនី Instagram ផ្ទាល់​របស់​នាងជាមួយនឹងការរតុបតែងខ្លួនបែបសុភាពក្នុងឈុតសម្លៀកបំពាក់អាវយឺតដៃវែងពណ៌ស និងខោខាប៊ូយជើងវែង​ ដែល​មើលទៅមានភាពសាមញ្ញៗ ប៉ុន្តែមិននឹកស្មានថារូបទាំងនោះអាចឆក់យកបេះដូងអ្នកគាំទ្រ ពិសេសគឺបុរសៗ​ចំហរ​មាត់មើលសឹងតែមិនរំលង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
Chhay Dalin
Lin Lin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T