NCT U ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងទៅលើ MV របស់ពួកគេ ដោយសារតែ....​(មានវីដេអូ)

//s9.kh1.co/7c/7c915d77897728127a7c0a88e5d2deab966e9a6f.jpg
នារី

 ១២-ធ្នូ-២០២០ ៦ល្ងាច · ៣ ឆ្នាំមុន

NCT U ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងទៅលើ MV របស់ពួកគេ ដោយសារតែ...

កូរ៉េខាងត្បូង៖ SM Entertainment ត្រូវបានរិះគន់ពីសំណាក់មហាជននិងអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងទៅលើ MV របស់ក្រុមតារ៉ាចម្រៀង NCT U ។ ដោយសារ background នៅក្នុង MV មួយនោះបានបង្ហាញអំពីការរចនាម៉ូតរបស់វិហារស្រដៀងទៅនឹងវិហារអ៊ីស្លាមព្រមទាំងរូបផ្កាដែលស្រដៀងនឹងទីក្រុងកាបា។ កាបាគឺជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋដែលមានទីតាំងស្ថិតនៅក្នុងវិហារអ៊ីស្លាមដ៏សំខាន់បំផុតរបស់សាសនាអ៊ីស្លាមគឺម៉ាសហ្សាដអាល់ហារ៉ាមនៅមេកា (Masjid al-Haram in Mecca) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
NCT U
NCT U

ក្រុមអ្នកគាំទ្របានចាប់ផ្តើមសរសេរតាមអ៊ិនធឺណិតដោយភ្ជាប់នឹង Hastag ថា #SMStopDisrespectingIslam ភ្លាមៗបន្ទាប់ពីទីភ្នាក់ងារ SM Entertainment បានដាក់បង្ហាញនូវអាល់ប៊ុមថ្មីរបស់ក្រុម NCT U "Make A wish ( Birthday Song)"។

NCT U
NCT U

នៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រកំពុងតែសម្តែងការខកចិត្តចំពោះផលិតកម្ម SM Entertainment និងទាមទារការសុំអភ័យទោសចំពោះបទចម្រៀងមួយបទនេះណ“ Make A wish ( Birthday Song)” និងអំពាវនាវឱ្យទីភ្នាក់ងារនេះ (SM) ឱ្យចេះអប់រំខ្លួនអំពីការសមស្របនឹងវប្បធម៌របស់ប្រទេសនីមួយៗ។ ប្រិយមិត្តមួយចំនួនក៏កំពុងតែស្នើសុំឱ្យអ្នកផ្សេងជួយនិន្នាការដូចគ្នាដោយការបង្ហោះភ្ជាប់នឹង Hastag #SMStopDisrespectingIslam ដើម្បីជួយពួកគេឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមាននេះ៕

https://s9.kh1.co/__image/w=650,h=870,q=100/bd/bdf1f3522c08064c572b0a308747f01ee5083984.jpg
https://s9.kh1.co/__image/w=650,h=820,q=100/3a/3ab4d56d7d751b4dd1a4d6dfb0f61bef0b6aa614.jpg
https://s9.kh1.co/__image/w=650,h=537,q=100/31/3138e743afa6468c7466c67a107aee8e6817415c.jpg
https://s9.kh1.co/__image/w=650,h=772,q=100/3d/3d3f22293eecb837ad7249732abff33576ecf1cb.jpg
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T