ភ្នំពេញ៖ ក្រុមហ៊ុន Theara Leang Co.,LTD ក្រោយពីបានរៀបចំកម្មវិធី ប្រគល់ពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៩ មិនទាន់បានប៉ុន្មានផង នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីមួយទៀតហើយ ដោយជួបជុំសមាជិករបស់ក្រុមហ៊ុន ដែលសុទ្ធសឹងតែជា Super VIP & VIP2 ចែកថវិកា ជាប្រាក់រង្វាន់ សរុប២០ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីជួបជុំសមាជិកក្រុមហ៊ុន ចែកថវិការង្វាន់ប្រចាំឆ្នាំ២០១៩នេះ មានការចូលរួមពី លោក ឌី ជោត អគ្គនាយក ក្រុមហ៊ុន, លោកស្រីអគ្គនាយិកា លាង ធារ៉ា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោកស្រី លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD បានប្រាប់ឲ្យដឹងថា៖
“ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាលសមាជិក ជាពិសេសស្ត្រីដែលគាត់ធ្លាប់បរាជ័យ គឺក្រុមហ៊ុនតែងលើកទឹកចិត្ត ផ្តល់ឱកាសឲ្យពួកគាត់ ហើយលោកស្រីតែងតែនៅជិត ដើម្បីជម្រុញឲ្យពួកគាត់ជោគជ័យដូចថ្ងៃនេះ។ តួយ៉ាងកាលពីថ្ងៃទី ៩ ខែកុម្ភៈ ក្រុមហ៊ុនទើបតែរៀបចំកម្មវិធី ជួបជុំតំណាង១៥០០នាក់ និងចែកពានស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៩ ហើយពេលនេះ ក្រុមហ៊ុន បានរៀបចំកម្មវិធីចែកថវិកា២០ម៉ឺនដុល្លារទៀត។
លោកស្រីបន្តថា៖
“ការចែកថវិការង្វាន់នេះ គឺចែកជូនតំណាងចែកចាយជាសមាជិក Super VIP &VIP2 ជំនាន់ទី១ ប្រចាំឆ្នាំ២០១៩ ចំនួន៦៥នាក់ ដោយថវិកានេះគឺបានមកពីប្រាក់ពិន្ទុសន្សំ ប្រចាំឆ្នាំរបស់ពួកគាត់ តាមការសន្យារបស់ក្រុមហ៊ុន ហើយនៅក្នុងនោះផងដែលក៏មានសមាជិក២០រូបផ្សេងទៀត បានប្រាក់រង្វាន់ កន្លះអាវឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់ មានផ្លាទីនសុទ្ធ និងផ្លាទីនដាំពេជ្រផងដែរ”៕








