ថាម៉េច?​ បាត់មុខយូរ ឌុច លីដា ទើបតែសម្រាលកូនហើយ?

//s5.kh1.co/9e/9e07ddf37975840de34f328bcf0f2da856c87d80.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មហាជនបានផ្ទុះនូវចម្ងល់ជាខ្លាំង ខណៈកញ្ញា ឌុច លីដា បាត់មុខពីសិល្បៈជិតមួយឆ្នាំ ត្រឡប់មកវិញបែរជាបង្ហោះរូបទារកយ៉ាងគួរឲ្យស្រលាញ់ម្នាក់ ជាមួយនឹងពាក្យមួយឃ្លាបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ។

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ មហាជនចាប់អារម្មណ៍ឃើញថា តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ហាក់បីដូចជាស្ងប់ស្ងាត់បាត់ពីវិថីសិល្បៈ មិនឃើញនាងចេញមុខថតខ្សែភាពយន្តថ្មី ឬក៏បង្ហោះរូបថតថ្មីៗអ្វីឡើយនៅលើបណ្តាញទំនាក់ទំនងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែថ្មីៗនេះ ក៏បានធ្វើឲ្យមហាជនផ្ទុះជាចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាពរូបនេះ បានធ្វើការបង្ហោះនូវរូបថតទារក ដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹកនៅលើគណនីបណ្តាញសង្គមរបស់នាង អមជាមួយនឹង អត្ថន័យបានសរសេរ «My Power» «កម្លាំងជំរុញទឹកចិត្តរបស់ខ្ញុំ» និងថែមទាំងមានបណ្តាមិត្តភក្តិសិល្បៈជាច្រើន ចូលទៅធ្វើការ Comment អបអរសាទរថែមទៀតផង។

https://s5.kh1.co/__image/w=334,h=348,q=100/30/30f7c0e4e669881d054e95fa3734881ee7ce17f9.jpg
https://s5.kh1.co/__image/w=381,h=369,q=100/9c/9c8cc4c4a851e64f30b6891ea81cacc030a9f3c5.jpg

ជាការពិតណាស់ យោងតាមការបង្ហោះសកម្មភាពកន្លងមក បានឲ្យឃើញពីការប្រែប្រួលរូបរាងរបស់ កញ្ញា ឌុច លីដា ប្រែទៅជាឡើងសាច់ជាងមុន និងថែមទាំងមិនសូវបង្ហោះរូបពេញមួយតួខ្លួនថែមទៀតផង ពោលគឺភាគច្រើននាងបង្ហោះតែរូប Selfie តែប៉ុណ្ណោះ និងថែមទាំងពេលខ្លះបានសរសេររៀបរាប់ពីទុក្ខលំបាកក្នុងចិត្តថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែពេលនេះនាងបានបង្ហោះរូបថតទារកទើបតែកើតបែបនេះទៀត ធ្វើឲ្យមហាជនមិនសង្ស័យមិនបានថា មូលហេតុដែលនាងបាត់មុខពីសិល្បៈ មួយរយៈពេលធំជិតមួយឆ្នាំកន្លងមកនេះ គឺអាចប្រហែលមកពីនាងសម្ងំមើលថែទាំកូនក្នុងផ្ទៃ រហូតដល់សម្រាលរួចរាល់ផងដែរ។

តួយ៉ាង នេះគ្រាន់តែជាចម្ងល់របស់មហាជនតែប៉ុណ្ណោះ រឿងពិតជាយ៉ាងណានោះ កញ្ញា ឌុច លីដា ពិតជាសម្ងំសម្រាលកូនពិតមែននោះ មានតែរង់ចាំការបកស្រាយពីសាមីខ្លួនទាំងអស់គ្នាផងដែរ៕

ឌុច លីដា
ឌុច លីដា
ឌុច លីដា
ឌុច លីដា
ឌុច លីដា
ឌុច លីដា
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T