ចាប់ដៃគូជាមួយ Ronaldo ដឹងតែកប់ហ្មង! Juventus ចាប់អារម្មណ៍នាំយកកីឡាករឆ្នើមម្នាក់នេះពី PL នៅទីផ្សារខាងមុខ

//s5.kh1.co/03/0309d3f895b6070ceae687b6da96a8b0be06c92f.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Juventus ចាប់អារម្មណ៍ចង់បាន Willian ដោយមិនមានតម្លៃខ្លួន ក្រោយកីឡាកររូបនេះនឹងអស់សុពលភាពជាមួយ Chelsea នៅបំណាច់រដូវកាល

អ៊ីតាលី៖ ក្លិបយក្សអ៊ីតាលី Juventus ត្រូវបានគេរាយការណ៍មកថាបានដាក់ការចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើស្លាប Willian នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ខណៈកុងត្រារវាងកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះនិងក្លិប Chelsea នឹងផុតកំណត់នៅបំណាច់រដូវកាល ២០១៩-២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Willian
កីឡាករ Willian

មកទល់នឹងពេលនេះ Willian នៅមិនទាន់ឯកភាពគ្នាជាមួយក្លិប Chelsea ក្នុងការបន្តកុងត្រាថ្មីនៅកីឡដ្ឋាន Stamford Bridge នៅឡើយ ក្រោយមិនសូវជាមានឱកាសចូលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard ហើយពេលនេះក៏មានដំណឹងល្ហិចល្ហៀងមកថាកំពុងចរចាជាមួយនឹងបណ្ដាក្លិបមួយចំនួនក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួន។

យោងតាមការចុះផ្សាយរបស់ Daily Mail ក្លិប Juventus គឺជាក្លិបមួយក្នុងចំណោមក្លិបដ៏ទៃផ្សេងទៀតដែលដាក់គោលដៅចង់បានកីឡាករវ័យ៣១ឆ្នាំ Willian ខណៈពេលដែលក្លិបអ្នកមានបុណ្យ Barcelona បានដាក់ការតាមប្រមាញ់មិត្តរួមក្រុមជម្រើសជាតិ Neymar ម្នាក់នេះអស់ពេល២រដូវកាលមកហើយ។

កីឡាករ Willian
កីឡាករ Willian

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបតោខៀវ Chelsea ចង់បន្តកុងត្រារយៈពេលមួយឆ្នាំទៀតឲ្យ Willian ប៉ុន្តែសាម៉ីកីឡាករខ្លួនឯងផ្ទាល់ចង់បានរយៈពេលពីរឆ្នាំ។

កាលពីទីផ្សាររដូវក្ដៅឆ្នាំមុន ក្លិបមានមូលដ្ឋាននៅតំបន់ Turin បាននាំយកកីឡាករល្អដល់ទៅ៣រូបដោយមិនមានតម្លៃខ្លួន ក្រោយពួកគេផុងកិច្ចសន្យាជាមួយក្លិបចាស់ រួមមាន Adrien Rabiot, Aaron Ramsey និង​ Emre Can។

កីឡាករ Willian
កីឡាករ Willian

គួរឲ្យដឹងផងដែរថា ក្រោយផ្លាស់មកចូលរួមជាមួយក្លិបមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ីកាលពីឆ្នាំ២០១៣ Willian ចូលលេងឲ្យ Chelsea សរុបបាន ៣២៣ប្រកួត និងរកគ្រាប់បាល់បាន ៥៧គ្រាប់៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T