កីឡា៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Aston Villa ត្រៀមនឹងដាក់សំណើចូលចរចាយកខ្សែប្រយុទ្ធ Alejandro Garnacho មករួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ Garnacho នឹងចែកផ្លូវជាមួយបិសាចក្រហម Manchester United នារដូវក្ដៅនេះហើយ ដោយគ្មានការបកក្រោយ ឬសម្រេចចិត្តជាថ្មីនោះឡើយ ដោយសារតែ លោក Ruben Amorim មិនត្រូវការកីឡាករសញ្ជាតិអាហ្សង់ទីននេះទេ។

ឥឡូវនេះ Alejandro Garnacho ក៏បានបង្ហាញបំណងចង់បន្តលេងនៅក្របខណ្ឌ Premier League ផងដែរ ហើយថ្មីៗនេះ Aston Villa ចង់បានកីឡាកររូបនេះមករួមក្រុម តែគេមិនដឹងច្បាស់ទេថា Garnacho នឹងព្រមទទួលយកសំណើមួយនេះឬក៏អត់៕

