ក្លិបនៅអារ៉ាប់មួយហ៊ានឲ្យប្រាក់ខែ តារាឆ្នើម R.Madrid រូបនេះមួយពាន់លាន ឲ្យតែព្រមទៅលេង

//s9.kh1.co/04/043e4a19d129e94e882b28f44f7fdf5a3dfebd9b.jpg
កីទ្បា

 ១៨-កក្កដា-២០២៥ ១២ល្ងាច · ២០ ម៉ោងមុន

ក្លិបនៅអារ៉ាប់ប៊ីសាអូឌីតមួយ សន្យាថានឹងផ្ដល់ប្រាក់ឈ្នួលចំនួន ១ពាន់លានអឺរ៉ូ(ស្មើនឹងប្រមាណ ១,១៦១ ពាន់លានដុល្លារ)ជូនដល់ខ្សែប្រយុទ្ធរូបនេះ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លិបនៅអារ៉ាប់ប៊ីសាអូឌីតមួយ សន្យាថានឹងផ្ដល់ប្រាក់ឈ្នួលចំនួន ១ពាន់លានអឺរ៉ូ(ស្មើនឹងប្រមាណ ១,១៦១ ពាន់លានដុល្លារ)ជូនដល់ខ្សែប្រយុទ្ធ Vinicius Jr. ឲ្យតែកីឡាកររូបនេះព្រមផ្លាស់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 

ថ្មីៗនេះ Romano បាននិយាយដែរថា អនាគត Vinicius ជាមួយនឹង Real Madrid ហាក់ស្រពេចស្រពិល ដោយការចរចាបន្តកុងត្រាមិនទាន់មានការព្រមព្រៀងអ្វីនោះឡើយ និងមើលទៅអាចត្រូវពិភាក្សាគ្នាយូរទៀត ខណៈដែលកុងត្រាចាស់របស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងអស់សុពុលភាពជាមួយ Real Madrid ត្រឹម ឆ្នាំ២០២៧។

ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 

យ៉ាងណាមិញ ក៏មានពាក្យចចាមអារ៉ាមជាហូរហែថា Vinicius Jr. អាចនឹងចាកចេញពី Real Madrid ដូច្នេះហើយទើបក្លិបនៅអារ៉ាប់មួយគ្រោងនឹងផ្ដល់ទឹកប្រាក់មហាសាលទាក់ទាញកីឡាកររូបនេះចំនួន៥ឆ្នាំ ប៉ុន្តែគេពុំទាន់ដឹងថា Vinicius Jr. ឆ្លើយតបទៅយ៉ាងណានោះឡើយ។ Romano ក៏មិនបានបង្ហើបដែរថា ក្លិបនោះគឺក្លិបមួយណាដែរ៕

ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T