វប្បធម៌ចែករំលែក! ក្រុមហ៊ុន ​Sri Trang Gloves Thailand បានបរិច្ចាគ​ស្រោម​ដៃ​ពេទ្យ​ ១,០០០,០០០ ​សម្រាប់ដល់ចិន

//s5.kh1.co/c3/c3f8e830f501bcae54ebabaa516f75f14b7f30e6.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ក្រុមមហ៊ុនផលិតស្រោមដៃពេទ្យរបស់ប្រទេសថៃឈ្មោះ Sri Trang Gloves Thailand បានបរិច្ចាគស្រោមដៃពេទ្យចំនួន ១ លានសម្រាប់ ដើម្បីជួយដល់កិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID-១៩) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទុះឡើងនៃជំងឺកូរ៉ូណាវ៉ាវី (COVID-១៩) បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលបាននាំមកនូវការភ័យខ្លាច និងភាពសោកសៅដល់ពិភពលោក។ ការផ្ទុះឡើងនេះបានឆក់យកជីវិតមនុស្សជាច្រើន ហើយចំនួនអ្នកឆ្លងកំពុងតែកើនឡើង ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ PPE នៅក្នុងប្រទេសចិន ជាពិសេសស្រោមដៃពេទ្យ។

https://s5.kh1.co/__image/w=650,h=434,q=100/01/013787abd164a9e615303afaa2d97dcf8c1a2439.jpg

ស្រោមដៃពេទ្យម៉ាក Sri Trang Gloves (ថៃ) (STGT) កំពុងផ្ញើក្តីស្រឡាញ់របស់ខ្លួនតាមរយៈក្រុមហ៊ុន Shidong Shanghai Medical Equipment (SDME)។ យើងកំពុងបរិច្ចាគស្រោមដៃពេទ្យចំនួន ១,០០០,០០០ សម្រាប់ តាមរយៈមូលនិធិសប្បុរសធម៌សៀងហៃដល់ស្ថាប័នវេជ្ជសាស្ត្រ និងស្ថាប័នរដ្ឋាភិបាលទីក្រុងសៀងហៃ ដោយផ្ដល់ជូនដល់មន្ទីរពេទ្យចំនួន ១៥ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ។

លោក Vitanath Sincharoenkul ជានាយកគ្រប់គ្រងមានប្រសាសន៍ថា “Sri Trang Gloves (ប្រទេសថៃ) ជឿជាក់ថា ពិភពលោកត្រូវតែរួបរួមគ្នា ដូច្នេះយើងអាចប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID-19) និងស្ថានភាពស្រដៀងគ្នាជាមួយគ្នា”។ “ STGT យើងសូមកោតសរសើរ និងស្រឡាញ់រាល់ជីវិតដែលបង្កើតជាពិភពដ៏អស្ចារ្យនេះ។ សកម្មភាពជាអាទិភាពរបស់យើងគឺតែងតែផ្តល់នូវ “Touch of Life” និងគាំទ្រដល់ពិភពលោកតាមដែលអាចធ្វើទៅបាន” ៕

https://s5.kh1.co/__image/w=650,h=325,q=100/17/17ddce1af08101ae0b9d79366d3bdf3c5f7e8500.jpg
ស្រោមដៃពេទ្យម៉ាក Sry  Trang Gloves
ស្រោមដៃពេទ្យម៉ាក Sry  Trang Gloves
ស្រោមដៃពេទ្យម៉ាក Sry  Trang Gloves
ស្រោមដៃពេទ្យម៉ាក Sry Trang Gloves
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T