លើសពីអាជីវកម្ម គឺការតបស្នងសង្គម! អង្គរមីល ប្រារព្ធខួប ១០ឆ្នាំ ដោយប្រគល់អគារសិក្សាថ្មីជូនសាលាបឋមសិក្សាគ្រញូង និងត្រៀមបោះទុនបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្តង់ដារខ្ពស់

//s9.kh1.co/36/367282468c2f8a801d5413a9d1859a53ee0a78cb.png
សង្គម

 ០៧-វិច្ឆិកា-២០២៦ ១ល្ងាច · ១១ ម៉ោងមុន

លើសពីអាជីវកម្ម គឺការតបស្នងសង្គម! អង្គរមីល ប្រារព្ធខួប ១០ឆ្នាំ ដោយប្រគល់អគារសិក្សាថ្មីជូនសាលាបឋមសិក្សាគ្រញូង និងត្រៀមបោះទុនបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្តង់ដារខ្ពស់

ត្បូងឃ្មុំ៖ ក្រោមទស្សនវិស័យ «ភាពជោគជ័យនៃអាជីវកម្ម ត្រូវតែផ្សារភ្ជាប់ជាមួយតម្លៃដែលតបស្នងត្រឡប់ទៅសង្គម» ក្រុមហ៊ុនផលិតផលទឹកដោះគោ អង្គរ ( AngkorMilk ) បានប្រារព្ធខួប ១០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការកសាង និងប្រគល់អគារសិក្សាថ្មីស្រឡាងមួយខ្នង ជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី មាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/71/71814fb15a8dfb485de7f9ebf409b3b5734984c8.png

ពិធីប្រគល់អគារសិក្សានេះ គឺជាសារតបស្នងយ៉ាងមានអត្ថន័យចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលបានជ្រើសរើស AngkorMilk ជាផលិតផលទឹកដោះគោប្រចាំគ្រួសារ។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា គ្មានកាដូអនុស្សាវរីយ៍គម្រប់ខួបណាមានតម្លៃជាងការបន្សល់ទុកនូវមូលដ្ឋានគ្រឹះអប់រំ និងទីកន្លែងបណ្តុះក្តីសុបិនដល់កុមារជំនាន់ក្រោយនោះឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/a9/a91eb31ce803a26a68fb24265bf17e968f4e10f8.png

ថ្លែងក្នុងពិធីសម្ពោធនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន AngkorMilk បានលើកឡើងថា៖

«កាលពី ១០ឆ្នាំមុន យើងបានចាប់ផ្តើមជាមួយបេសកកម្មដ៏សាមញ្ញ គឺផ្តល់ផលិតផលទឹកដោះគោដែលមានសុវត្ថិភាព គុណភាព និងអាហារូបត្ថម្ភល្អបំផុតដល់ប្រជាជនកម្ពុជា។ មកទល់ពេលនេះ កម្ពុជាមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្ទះរបស់យើង ហើយប្រជាជនកម្ពុជាគឺជាក្រុមគ្រួសាររបស់យើង។ អគារសិក្សាថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ថា AngkorMilk តែងតែនៅក្បែរអ្នក និងប្តេជ្ញារួមដំណើរជាមួយអ្នកជានិច្ច»។

https://s9.kh1.co/__image/w=650,h=434,q=100/c2/c2689cb3265760189c89645ed2209f30c866442a.png

ដំណើរលើមាគ៌ា ១០ឆ្នាំ៖ ពីរោងចក្រដំបូង ឆ្ពោះទៅជាសសរស្តម្ភសេដ្ឋកិច្ចជាតិ

Angkormilk គឺជារោងចក្រកែច្នៃផលិតផលទឹកដោះគោមុនគេបង្អស់នៅកម្ពុជា ដែលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ)។ ដោយប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្រិតខ្ពស់ពីស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក ព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ (ISO, FSSC 22000, HACCP, GMP) ក្រុមហ៊ុនបានក្លាយជាកម្លាំងចលករមួយនៃសេដ្ឋកិច្ចកម្ពុជា៖

https://s9.kh1.co/__image/w=650,h=434,q=100/2d/2dc9a05270a96e9a3f2d69d0e1190a8466814b54.png
  • ការរួមចំណែកថវិការដ្ឋ៖ បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋសរុបប្រមាណ ៨២ លានដុល្លារ             អាមេរិក។
  • ការបង្កើតការងារ និងធនធានមនុស្ស៖ ផ្តល់ការងារផ្ទាល់ជូនបុគ្គលិកជាង ៦០០នាក់ និង បណ្តុះបណ្តាលវិស្វករ ក៏ដូចជាអ្នកបច្ចេកទេសខ្មែរឱ្យមានជំនាញផលិតកម្មចំណីអាហារកម្រិតពិភពលោក។
  • សេដ្ឋកិច្ចសហគមន៍៖ គាំទ្របណ្តាញអាជីវកម្មដៃគូចែកចាយ និងអ្នកលក់ដុំ-រាយជាង ៥០,០០០ អាជីវករនៅទូទាំងប្រទេស ដោយបម្រើអតិថិជនជាង ៣លាននាក់ជារៀងរាល់ឆ្នាំ។
https://s9.kh1.co/__image/w=650,h=434,q=100/da/da46ef33a76f5672d0b04aae43837e95661fd412.png

បោះជំហានចូលទសវត្សរ៍ថ្មី៖ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្តង់ដារទំនើប

លើសពីសមិទ្ធផលកន្លងមក AngkorMilk បានប្រកាសជាផ្លូវការនូវទិសដៅអភិវឌ្ឍន៍ថ្មីមួយទៀត គឺការត្រៀមបោះទុនវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្តង់ដារខ្ពស់ និងទំនើបនៅកម្ពុជា។ គម្រោងនេះកើតឡើងក្រោមកិច្ចចង្អុលបង្ហាញ ការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណងពង្រឹងខ្សែច្រវ៉ាក់កសិ-ឧស្សាហកម្ម បណ្តុះបណ្តាលជំនាញកសិកម្មបែបទំនើបដល់កសិករក្នុងស្រុក កាត់បន្ថយការនាំចូលទឹកដោះគោពីបរទេស និងជំរុញឱ្យកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមទឹកដោះគោដោយខ្លួនឯង។

https://s9.kh1.co/__image/w=650,h=434,q=100/5f/5f43ef4b580cf175202682b5db3c62a68f97dd3b.png

ពិធីនេះបានបិទបញ្ចប់ទៅដោយក្តីសោមនស្សរីករាយ ការចែករំលែកស្នាមញញឹមដល់កូនៗសិស្សានុសិស្ស ព្រមទាំងការប្តេជ្ញាចិត្តជាថ្មីថា AngkorMilk នឹងបន្តរីកចម្រើនទៅមុខជាមួយកម្ពុជា  ក្រោមស្មារតី «ផលិតសម្រាប់ប្រជាជនកម្ពុជា និងរីកចម្រើននៅកម្ពុជា» ជារៀងរហូត៕

https://s9.kh1.co/__image/w=650,h=434,q=100/36/363f47c55b0f9049a154b58fdae0f9a7a0671758.png
https://s9.kh1.co/__image/w=650,h=434,q=100/2a/2a9d1912bd2dc1ebd0c6d74d43609ea6c0eabf8c.png
https://s9.kh1.co/__image/w=650,h=434,q=100/80/80d8f822da727e676cc8029d210640f40dcb0f9a.png
https://s9.kh1.co/__image/w=650,h=434,q=100/cb/cb2b3f951dbf0eb991b72cc7bc52f272d94c36f9.png
https://s9.kh1.co/__image/w=650,h=434,q=100/11/11f01fe724d6ff5bcd0a6378fb9b19850820eb6f.png
https://s9.kh1.co/__image/w=650,h=434,q=100/d1/d19ff91105c301fcd89102807f6aed07f81d0f99.png
https://s9.kh1.co/__image/w=650,h=434,q=100/db/db6329351fa4de98daa03937a6c00ecda9720506.png
https://s9.kh1.co/__image/w=650,h=434,q=100/c3/c3aa90f596df528f106b1dee3e59d85bcb3ec597.png
https://s9.kh1.co/__image/w=650,h=434,q=100/e2/e28214fc2ef618a41abc4da4064b8a1601422d6e.png
https://s9.kh1.co/__image/w=650,h=434,q=100/24/24dc71f5d9905f80e190ead779345fb1c12069d7.png
https://s9.kh1.co/__image/w=650,h=434,q=100/ae/aea48f509ffad742b4e88aa73e1cf826b636a6e0.png
https://s9.kh1.co/__image/w=650,h=434,q=100/33/33f6f279fa1f1f7941d869da580e7b5db191fad2.png
https://s9.kh1.co/__image/w=650,h=434,q=100/36/36667026bcd31f873cdd814b50b2c3987a71e2b9.png
https://s9.kh1.co/__image/w=650,h=434,q=100/ab/abd60c62b7f1fc69a5478e8432138ca7e27f2a2b.png
https://s9.kh1.co/__image/w=650,h=434,q=100/f5/f59ecd153fcf900d2b09004bf529f82831d713e6.png
https://s9.kh1.co/__image/w=650,h=434,q=100/6d/6d7afd49a47d0abbbef97e1dab9f88d6264c9d58.png
https://s9.kh1.co/__image/w=650,h=434,q=100/b4/b40bd11a75320b9f8d17bc19eb6ae0b7a113fc52.png
https://s9.kh1.co/__image/w=650,h=434,q=100/d0/d0dce544ce5d9983e88fa0c57d60701e5067e1d3.png
https://s9.kh1.co/__image/w=650,h=434,q=100/8c/8c46cd8b6cc1f26c820a6d9deaa9b58cd445d6a8.png
https://s9.kh1.co/__image/w=650,h=434,q=100/ba/baf3940cf2800300dd8d938cf5bbb8023e872754.png
https://s9.kh1.co/__image/w=650,h=434,q=100/b3/b3102b2f270a82d1a8a257e71ffee7d157e92a0a.png
https://s9.kh1.co/__image/w=650,h=434,q=100/f6/f615262717ed363252bf90dc237a2ed6ade509af.png
https://s9.kh1.co/__image/w=650,h=434,q=100/a1/a1e99bfd5cb0cbe89d1b646866e99a0adabc7ac4.png
https://s9.kh1.co/__image/w=650,h=434,q=100/10/104f7f8768761a2f6a34b7bda9361235dc659810.png
https://s9.kh1.co/__image/w=650,h=434,q=100/38/380131b1143d3dae1ee0e6d5c37bddd265abad24.png
https://s9.kh1.co/__image/w=650,h=434,q=100/65/652e6f87477814856634b84256fd5a06679f5e3a.png
https://s9.kh1.co/__image/w=650,h=434,q=100/39/392f7bd45b30e35c0347d337c20329296da510a6.png
https://s9.kh1.co/__image/w=650,h=434,q=100/3f/3fd750003a569be7e7ccab3ef2892af4f1870d85.png
https://s9.kh1.co/__image/w=650,h=434,q=100/32/32b09e038ed16ee99e2c71e6657e48610175837a.png
https://s9.kh1.co/__image/w=650,h=434,q=100/0f/0f339897176344439ecb311bb215c2c1075088a9.png
https://s9.kh1.co/__image/w=650,h=434,q=100/86/86467d288b06cfa4c966b4e6868b161ed296529c.png
https://s9.kh1.co/__image/w=650,h=434,q=100/ba/ba8cd8c454de69c38b2d23770c267ff4803fb875.png
https://s9.kh1.co/__image/w=650,h=434,q=100/3d/3d73dd0e94cdbcc2c333246c0e068eaff5ba0ff1.png
https://s9.kh1.co/__image/w=650,h=434,q=100/b2/b2806068e3867315dec163d541394dcb4c40ffd2.png
https://s9.kh1.co/__image/w=650,h=434,q=100/80/80f4dc228c6a9df222a6b933480a20432cd439ac.png
https://s9.kh1.co/__image/w=650,h=434,q=100/eb/eb0829493910569e264b9f5ae48b5795f750fc88.png
https://s9.kh1.co/__image/w=650,h=434,q=100/46/464526b72e83ea87c1c062ddacffb70e9bb6b90c.png
https://s9.kh1.co/__image/w=650,h=434,q=100/dc/dc4a5c0345383afe3227cc44a89e9d9deb25a547.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c2/c267d87d1c4be2b894be4c52852f8fb52b0055bd.png
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/1c/1c24e3eecd19c5051c7b10353ad9c45e1ed70cc7.png

លោក Richard Teng ដែលជាសមាជិកប្រធាន (CO-CEO) នៃក្រុមហ៊ុន Binance បានលើកឡើងថា ក្រុមហេគឃ័រ (hackers) បានប្រើប្រាស់ល្បិចសម្ភាសន៍ការងារក្លែងក្លាយ និងឧបករណ៍ AI ដើម្បីលួចយកទ្រព្យសម្បត្តិគ្រីបតូដែលមានតម្លៃ ៦,៣ ពាន់លានដុល្លារអាមេរិក

 ០៦-វិច្ឆិកា-២០២៦ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T