R&F CITY ប្រារព្ធខួប ៨ ឆ្នាំជាមួយការលើកកម្ពស់សហគមន៍រស់នៅបែបធម្មជាតិ និងការដាក់បង្ហាញនូវលំនៅឋានប្រណិតថ្មី NOVA

//s9.kh1.co/78/7877dc99f06077d575c2f7aa0f92c0de8eb2e53d.jpg
សង្គម

 ០៣-វិច្ឆិកា-២០២៦ ៤ល្ងាច · ៨ ម៉ោងមុន

លំនៅឋានប្រណិត NOVA ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ ខណៈច្រកផ្លូវចេញចូលដ៏សំខាន់មួយទៀតអគារ MIRO បានបើកឱ្យធ្វើចរាចរណ៍ជាមួយពិធីកាត់ខ្សែបូផងដែរ

https://s9.kh1.co/__image/w=650,h=367,q=100/ac/ac1de07d0b3efab34bac956275968d8b2c7af2dd.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ — គម្រោង R&F CITY បានរៀបចំពិធីអបអរសាទរខួប ៨ ឆ្នាំ និងការដាក់បង្ហាញនូវលំនៅឋានប្រណិត NOVA នៅមជ្ឈមណ្ឌលលក់របស់គម្រោងផ្ទាល់ ដោយមានការចូលរួមពីសំណាក់ ម្ចាស់លំនៅឋាន ដៃគូអាជីវកម្ម តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសក្នុងវិស័យអចលនទ្រព្យ ប្រមាណ ២០០ នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

https://s9.kh1.co/__image/w=650,h=184,q=100/e7/e72d6d24d80a9b8004274bf7b9ca6ca0caf19193.png

ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅឆ្នាំ ២០១៨ មក R&F CITY បានប្រគល់លំនៅឋានជាបន្តបន្ទាប់ ព្រមទាំងអភិវឌ្ឍសំណង់ពាណិជ្ជកម្ម និងបរិក្ខារកីឡាជាច្រើនសម្រាប់បម្រើដល់តម្រូវការរបស់អតិថិជន។ គិតត្រឹមពេលរៀបចំពិធីនេះ គម្រោង R&F CITY បានប្រគល់លំនៅឋានជាង ៣.២០០ យូនីត និងសាងសង់អគារបានចំនួន ១២ អគារ ដោយមានម្ចាស់លំនៅឋានមកពីបណ្ដាប្រទេស និងតំបន់ចំនួន ២៨។ 

គម្រោងបានវិវឌ្ឍជាបន្តបន្ទាប់ទៅជាសហគមន៍ដែលមានភាពសម្បូរបែបដោយរួមបញ្ចូលជាមួយការរស់នៅ សកម្មភាពអាជីវកម្ម កីឡា និងសេវាកម្មផ្សេងៗទៀតក្នុងសហគមន៍មួយនេះ។

https://s9.kh1.co/__image/w=650,h=366,q=100/6e/6e376761c6c9210f34a0352e9fe97ae66ec24d49.png

ក្នុងការលើកកម្ពស់បរិក្ខារសហគមន៍របស់គម្រោង R&F CITY ការបើកច្រកផ្លូវចេញចូលសំខាន់អគារ​ MIRO ឱ្យធ្វើចរាចរណ៍ ព្រមទាំងបានជួយសម្រួលដល់ការធ្វើដំណើររបស់ម្ចាស់លំនៅឋានបានមួយកម្រិតទៀត។

https://s9.kh1.co/__image/w=650,h=634,q=100/0e/0e9b1e5efb7ba72e5967ce26f21980a8c91aa3d8.png

ទីលានកីឡាភីកលប៊លថ្មីក៏បានបើកឲ្យដំណើរការក្នុងពេលជាមួយគ្នានេះផងដែរ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលពីអ្នកជំនាញ និងឱកាសលេងកីឡាភីកលប៊លនេះ ដើម្បី សុខភាព និងបង្កើនទំនាក់ទំនងល្អៗជាមួយគ្នា។

https://s9.kh1.co/__image/w=650,h=372,q=100/8a/8ac28cde4c5cbd1a469d5030dab2b1c606979cc4.png

បន្ថែមពីនេះផងដែរ សួនសម្រាប់សត្វចិញ្ចឹមក៏គ្រោងនឹងបើកនៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីបរិយាកាសបន្ថែមក្រៅអគារសម្រាប់គ្រួសារដែលមានសត្វចិញ្ចឹមផ្ទាល់។

https://s9.kh1.co/__image/w=650,h=391,q=100/df/df39d9e0702cb63fd5856c849e0aba999885607c.png

ការលើកកម្ពស់សេវាគ្រប់គ្រងអចលនទ្រព្យរួមមាន ការផ្ទៀងផ្ទាត់នៅច្រកចេញចូល ការចុះបញ្ជីភ្នាក់ងារអចលនទ្រព្យ បរិក្ខារសម្រួលជីវភាពប្រចាំថ្ងៃ ការយកចិត្តទុកដាក់ចំពោះកុមារ និងមនុស្សចាស់ ព្រមទាំងការកែលម្អនីតិវិធីស្នើសុំជួសជុល។

សេវាកម្មដូចជា កំណត់ហេតុស្ថានភាពលំនៅឋាន ការត្រួតពិនិត្យលំនៅឋានទំនេរជាប្រចាំ ការថែទាំលំនៅឋាន និងការប្រមូលថ្លៃជួលជំនួសម្ចាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់លំនៅឋានដែលរស់នៅផ្ទាល់ ឬប្រគល់លំនៅឋានឱ្យខាងគម្រោងគ្រប់គ្រងជំនួស។

https://s9.kh1.co/__image/w=650,h=251,q=100/45/450c95585f1172e35a1b20e2a747e0bfc0d821e7.png

ចំណុចសំខាន់មួយទៀតនៃពិធីនេះ គឺការបង្ហាញជាផ្លូវការនូវលំនៅឋានប្រណិត NOVA ដែលមានជម្រើសចំនួន ៦ ប្រភេទយូនីត ជាមួយទំហំប្រមាណពី ៥៤ ដល់ ១៩៥ ម៉ែត្រការ៉េ។ ដោយមានរចនាប្លង់ឡើងវិញ និងការលើកកម្ពស់មុខងារប្រើប្រាស់ ព្រមទាំងបានកែលម្អយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីឆ្លើយតបនឹងបរិយាកាស និងតម្រូវការរស់នៅរបស់គ្រួសារនីមួយៗ។

លំនៅឋានទំហំប្រមាណ ៥៤ ម៉ែត្រការ៉េ ផ្តោតលើបទពិសោធន៍រស់នៅបែបសណ្ឋាគារកម្រិតខ្ពស់។

https://s9.kh1.co/__image/w=650,h=215,q=100/2c/2c2b40068f8da216f7ab9169f1c802ceeffeb091.png

ជម្រើសទីពីរប្រភេទយូនីត ដែលមានទំហំប្រមាណ ៧៨ ម៉ែត្រការ៉េ ផ្តោតទៅលើឯកជនភាពនៃបន្ទប់គេងពីរដែលមានបន្ទប់ទឹកផ្ទាល់ខ្លួន និងការប្រើប្រាស់លំហក្នុងលំនៅឋានពីរបន្ទប់គេងយ៉ាងមានប្រសិទ្ធភាព។

https://s9.kh1.co/__image/w=650,h=217,q=100/f0/f05290a5417a37efe88458a20db4bc2b0f909f63.png

ចំណែកលំនៅឋានទំហំប្រមាណ ១៣២ ម៉ែត្រការ៉េ ១៣៤ ម៉ែត្រការ៉េ និង ១៩៥ ម៉ែត្រការ៉េ ផ្តល់ជូននូវអារម្មណ៍ខុសប្លែកគ្នា ដោយមានការរចនាប្លង់សម្រាប់ការប្រើប្រាស់ផ្សេងៗ ការរស់នៅជាលក្ខណៈគ្រួសារ និងបែងចែកទីតាំងសម្រាប់កន្លែងទទួលភ្ញៀវយ៉ាងធំទូលាយ។

https://s9.kh1.co/__image/w=650,h=218,q=100/e4/e481fe12cda30a9b0fd40d59391f0300a5599ed6.png

ការរចនាផ្ទៃខាងក្នុងរបស់ NOVA ប្រើរចនាបទ «Nanyang-inspired interior design» ដោយរួមបញ្ចូលសម្ភារៈឈើដែលផ្តល់នូវអារម្មណ៍កក់ក្តៅ សិល្បៈថ្ម និងពណ៌បែបស្ងប់ស្ងាត់ទៅក្នុងលំហនៃការរស់នៅ។

https://s9.kh1.co/__image/w=650,h=233,q=100/38/3864f9fa7c962c738f1c344240f4c44b36e1b975.png

គ្រប់ប្រភេទយូនីតទាំងអស់របស់ NOVA បានបំពាក់មកជាមួយនូវប្រព័ន្ធផ្ទះឆ្លាតវៃទាំងមូល ដោយរួមបញ្ជូលទាំងសោភ័ណភាព និងមុខងារប្រើប្រាស់ទូទៅប្រចាំថ្ងៃ។ បន្ទាប់ពីការដាក់បង្ហាញនូវលំនៅឋានថ្មី ភ្ញៀវដែលបានចូលរួមបានបែងចែកជាក្រុម ដើម្បីទស្សនាបន្ទប់គំរូនៅជាន់ទី ៣ នៃអគារ B2 និងពិភាក្សាជាមួយទីប្រឹក្សាគម្រោងអំពីប្លង់ មុខងារនៃលំហនីមួយៗ និងបរិក្ខារបំពាក់ក្នុងលំនៅឋានថ្មី NOVA ។ ក្នុងនោះផងដែរ តារាចម្រៀងកម្ពុជាដ៏មានប្រជាប្រិយភាព Mina ក៏បានចូលរួមបកស្រាយចម្រៀង និងឡើងសម្តែង ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពរីករាយ។

https://s9.kh1.co/__image/w=650,h=366,q=100/0a/0afddfd6fb18c1e8879600326a0cab665f9c9443.png
https://s9.kh1.co/__image/w=650,h=366,q=100/92/922da56e5cee7f0e02e465b53c6d27f310764779.png

កម្មវិធីនេះក៏មានអាហារបែបប៊ូហ្វេពេលល្ងាច និងសកម្មភាពសាកល្បងចូលរួមលេងកំសាន្តកីឡាភីកលប៊ល ព្រមទាំងមានតំណាងសារព័ត៌មានក្នុងស្រុកល្បីៗ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/e9/e9f0325bdf291b44539a7848747bf4ef668c4e3a.png
https://s9.kh1.co/__image/w=650,h=175,q=100/da/dadff7f29e4f06f27dd573e1d9f00d4ad51f26d0.png

តាមរយៈការរួមបញ្ចូលការគ្នានៃការកែលម្អសហគមន៍ជាមួយនឹងការលើកកម្ពស់លំនៅឋារបស់គម្រោង ពិធីខួប ៨ ឆ្នាំនេះក៏បានបង្ហាញពីទិសដៅអភិវឌ្ឍរបស់ R&F CITY លើការសាងសង់ និងការប្រគល់លំនៅឋានជូនអតិថិជនទាំងអស់ ដើម្បីឆ្ពោះទៅរកប្រតិបត្តិការ និងការផ្តល់សេវាកម្មឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។ គម្រោង R&F CITY នឹងបន្តផ្តោតលើតម្រូវការសម្រាប់ការរស់នៅ ដោយបំពេញបន្ថែមបរិក្ខារកែលម្អសេវាកម្ម និងអភិវឌ្ឍជម្រើសលំនៅឋានថ្មីៗបន្តទៀត ដើម្បីផ្តល់ជូនបរិយាកាសរស់នៅយ៉ាងសម្បូរបែប ដែលរួមបញ្ចូលលំនៅឋាន ពាណិជ្ជកម្ម កីឡា និងការគ្រប់គ្រងសហគមន៍ទាំងមូល។

https://s9.kh1.co/__image/w=650,h=813,q=100/52/52349c9aa94b30a2c7d621dc3b68a5583dce31e2.png

More information:

Hot Line:011 882 777

Official Website:rfcityphnompenh.com

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T