ក្រោយបាត់បង់ការងារក្នុងសម័យវិបត្តិកូវីដ-១៩ ឪពុកដ៏ឧស្សាហ៍ព្យាយាមរូបនេះ បានរកឃើញប្រភពចំណូលថ្មី និងកាលវិភាគការងារដ៏សមស្រប ដែលអនុញ្ញាតឱ្យលោកអាចចិញ្ចឹមបីបាច់ និងទ្រទ្រង់ជីវភាពគ្រួសារយ៉ាងកក់ក្តៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរាជធានីភ្នំពេញ, ប្រទេសកម្ពុជា — មុនពេលចាប់ដៃគូជាមួយ foodpanda លោក ជិន វាសនា ធ្លាប់ប្រកបរបរដេរកាបូប និងលក់ផ្លែឈើដើម្បីចិញ្ចឹមជីវិត។ ក៏ប៉ុន្តែ មុខរបរទាំងនេះត្រូវបានរងផលប៉ះពាល់ និងបាត់បង់ទាំងស្រុងនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ ២០២១ ដោយឃើញក្រុមហ៊ុន foodpanda កំពុងបើកឱកាសការងារ បងប្អូនរបស់លោកក៏បានលើកទឹកចិត្តឱ្យលោកសាកល្បងដាក់ពាក្យធ្វើជាដៃគូដឹកជញ្ជូន (Rider)។

ថ្វីបើលោក វាសនា មានពិការភាពរាងកាយ និងត្រូវប្រើប្រាស់យានយន្តកែច្នៃកង់បីក្នុងការធ្វើដំណើរក៏ដោយ លោកមិនដែលទន់ជ្រាយ ឬបោះបង់សេចក្តីសង្ឃឹមឡើយ។ ក្នុងអំឡុងពីរសប្តាហ៍ដំបូង អ្វីៗហាក់ដូចជាមានការលំបាកខ្លាំង ដោយសារលោកត្រូវរៀនប្រើប្រាស់កម្មវិធីទូរស័ព្ទ និងស្វែងយល់ពីដំណើរការដឹកជញ្ជូនតាមរយៈវគ្គបណ្តុះបណ្តាលអនឡាញ។ នៅពេលចាប់ផ្តើមទទួលការកុម្ម៉ង់ (Order) ដំបូងៗ លោកធ្លាប់មានអារម្មណ៍បាក់ទឹកចិត្ត និងចង់បោះបង់ម្តងៗទៅហើយ ប៉ុន្តែដោយទទួលបានការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមគ្រួសារ និងអ្នកជិតខាង លោកក៏បានតាំងចិត្តតស៊ូបន្តទៅមុខទៀត។

តាមរយៈការអនុវត្តផ្ទាល់ជាប្រចាំ និងរចនាសម្ព័ន្ធប្រព័ន្ធដ៏សាមញ្ញរបស់ foodpanda លោក វាសនា អាចធ្វើទៅបានដោយស្ទាត់ជំនាញ និងបត់បែនយ៉ាងរហ័ស។ ដោយសារបច្ចេកវិទ្យារបស់ foodpanda ផ្តោតសំខាន់តែលើសេវាកម្មដឹកជញ្ជូន ធ្វើឱ្យលោកងាយស្រួលយល់ និងសម្របខ្លួនទៅនឹងលំហូរការងារយ៉ាងឆាប់រហ័ស។ តាមរយៈការអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃ លោកបានរៀបចំទម្លាប់ការងារមួយយ៉ាងរលូន ដោយចាប់ផ្តើមរៀងរាល់ព្រឹកជាមួយនឹងការស្កេនផ្ទៃមុខ (Face Scan) រង់ចាំទទួលការកុម្ម៉ង់នៅក្បែរភោជនីយដ្ឋានដែលមានសកម្មភាពច្រើន ដើម្បីទទួលការកុម្ម៉ង់ និងបំពេញការដឹកជញ្ជូនតាមដំណាក់កាលនីមួយៗយ៉ាងយកចិត្តទុកដាក់។

ជាច្រើនឆ្នាំកន្លងផុតទៅ ការងារដឹកជញ្ជូនបានក្លាយជាចំណែកមួយនៃកាលវិភាគជីវិតដ៏មានរបៀបរៀបរយ។ លោក វាសនា បានចែករំលែកថា លោកអាចបើកប្រព័ន្ធបំពេញការងារ (Log in) ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក រួចឆ្លៀតទៅទទួលកូនៗពីសាលារៀន ហើយចូលបំពេញការងារបន្តពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច។ បន្ថែមពីលើនេះ ពេលត្រឡប់មកដល់ផ្ទះវិញ លោកនៅតែអាចបន្តមុខរបរដេរប៉ះកាបូប និងឆ្លៀតពេលជួយបង្រៀនកូនៗរៀនសូត្របន្ថែមទៀតផង។
លោក វាសនា បានបញ្ជាក់ថា ជួនកាលលោកជ្រើសរើសបើកប្រព័ន្ធធ្វើការពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ ដោយឆ្លៀតសម្រាកយកកម្លាំងនៅចន្លោះពេលរង់ចាំការកុម្ម៉ង់នីមួយៗ។ ប្រាក់ចំណូលដែលទទួលបានពីការងារនេះ បានក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់សមាជិកគ្រួសារទាំង ៥ នាក់ ទាំងថ្លៃម្ហូបអាហារប្រចាំថ្ងៃ និងការចំណាយលើការសិក្សារបស់កូនៗ។ លោកបានបន្ថែមថា ក្រៅពីថ្លៃសេវាដឹកជញ្ជូនជាមូលដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះ ដៃគូដឹកជញ្ជូនក៏អាចទទួលបានរង្វាន់លើកទឹកចិត្តជាសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដូចជា មួកសុវត្ថិភាព ឯកសណ្ឋាន និងកាតាបដឹកជញ្ជូនផងដែរ។

លោក វាសនា បានរៀបរាប់ទាំងទឹកមុខញញឹមថា៖ «foodpanda តែងតែយកចិត្តទុកដាក់ និងជួយសម្រាលបន្ទុកថ្លៃប្រេងឥន្ធនៈ នៅពេលដែលតម្លៃសាំងឡើងថ្លៃ។ លើសពីនេះ រាល់ពេលមានបញ្ហាកើតឡើងក្នុងអំឡុងពេលដឹកជញ្ជូន ដូចជាការរកអាសយដ្ឋានមិនឃើញ ឬបញ្ហាផ្សេងៗ ក្រុមការងារតែងតែជួយសម្របសម្រួលដោះស្រាយយ៉ាងលឿន ដោយមិនទម្លាក់បន្ទុកមកលើអ្នកដឹកនោះឡើយ»។ លោកក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ foodpanda សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដ៏កក់ក្តៅនេះ។
សម្រាប់លោក វាសនា ការងារដឹកជញ្ជូនមិនត្រឹមតែជាការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងភាពម្ចាស់ការលើជីវិត និងជាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាមេគ្រួសារ។ គោលដៅជីវិតរបស់លោកគឺសាមញ្ញបំផុត៖ ប្រឹងប្រែងរកប្រាក់ចំណូលដោយសុចរិត មើលថែទាំកូនៗឱ្យបានល្អ និងកសាងជីវិតគ្រួសារមួយឱ្យមានស្ថិរភាពយូរអង្វែង។
«បើខ្ញុំមិនប្រឹងប្រែងរកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារទេ តើឱ្យអ្នកណាមករកជំនួសខ្ញុំ? foodpanda បានផ្តល់ឱកាសស្មើៗគ្នា មិនថាមនុស្សចាស់ ជនមានពិការភាព ឬអ្នកណាឡើយ ឱ្យតែមានឆន្ទៈចង់តស៊ូ។ ខ្ញុំពិតជាមានអារម្មណ៍ថា ក្រុមហ៊ុនផ្តល់តម្លៃខ្ពស់ដល់រូបខ្ញុំក្នុងនាមជាដៃគូដឹកជញ្ជូន»។
— លោក ជិន វាសនា





