មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

//s9.kh1.co/66/66912cafa0989d9dc1612e22eed5e6f9ca7990d7.png
សង្គម

 ២៧-តុលា-២០២៦ ១០ព្រឹក · ៥ ម៉ោងមុន

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

ភ្នំពេញ, ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ - មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារ​ ​(PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំ ឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/41/41a0329b587cd02acbee07b1f8b1a47bd4ed7006.jpg

ជំនួយរបស់ HFF ចំនួន 50,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន ៧៦០ នាក់ ដែលមានអាយុចាប់ពី ៣ ដល់១៣ ឆ្នាំ នៅក្នុងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ (CSC) ចំនួន ៤ ដែលរួមមាន សែនសុខ ភូមិឬស្សី អូរបែកក្អម និង ព្រែកហូរ។

https://s9.kh1.co/__image/w=650,h=488,q=100/1c/1cbb5bc12095facd43295a6a3f6a37a2161296db.jpg

លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ “ការកែលម្អសុខភាព និងសុខុមាលភាពរបស់សហគមន៍នៃ ប្រជាសហគមន៍របស់យើង ជាអ្វីដែលជំរុញទឹកចិត្តពួកយើងអោយធ្វើគ្រប់យ៉ាងនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយអង្គការ PSE ក្រោមកម្មវិធី Casa យើង​សង្ឃឹមថានឹងរួមចំណែកជាក់ស្តែងក្នុងការជួយកុមារទុរគតនៅកម្ពុជា ឱ្យទទួលបានអាហារូបត្ថម្ភចាំបាច់ដែលពួកគេត្រូវការ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងអនាគតកាន់តែភ្លឺស្វាង”។

https://s9.kh1.co/__image/w=650,h=366,q=100/b2/b29cc097212c29d34c18101c7568ba629b1010d3.png

លោកស្រី Leakhena des Pallières អគ្គនាយកអង្គការ PSE បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូបន្តរបស់ Herbalife ដែលជាប្រភព​នៃការគាំទ្រដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍។ លោកស្រីបានមានប្រសាសន៍ដែរថា៖ "PSE ពិតជាមានកិត្តិយសណាស់ដែលមានក្រុមហ៊ុន Herbalife ជាដៃគូយូរអង្វែង" ។

https://s9.kh1.co/__image/w=650,h=366,q=100/86/865e74c9281a85234e7dcf20a24b39a5e08c4293.png

សកម្មភាពរបស់ HFF ត្រូវបានគាំទ្រជាទៀងទាត់ដោយអ្នកស្ម័គ្រចិត្តដូចជា អ្នកចែកចាយឯករាជ្យ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលិករបស់ក្រុមហ៊ុន។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ សែន សុខ ក្រោមវត្តមាន អ្នកចែកចាយឯករាជ្យ និងបុគ្គលិករបស់ Herbalife។ នេះគឺជាឆ្នាំទី ១៣ នៃភាពជាដៃគូរវាង HFF និង PSE ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៤ ជាមួយនឹងកុមារចំនួនត្រឹមតែ ១២០​ នាក់ តែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/c5/c5e3f0eec8a29e37e0e9dbcdfad0c4e2ae7402e9.png

អំពី PSE 

បេសកកម្មរបស់ Pour un Sourire d'Enfant's (PSE) គឺដើម្បីជួយកុមារឱ្យរួចផុតពីភាពអត់ឃ្លាន និងនាំពួកគេទៅរកការងារសមរម្យ ដែលមានជំនាញ និងទទួលបានប្រាក់ខែល្អ។ បង្កើតឡើងក្នុងឆ្នាំ 1995 ដោយ Christian និង Marie-France des Pallieresអង្គការក្រៅរដ្ឋាភិបាលមួយនេះបានដកកុមារចេញពីភាពក្រីក្របានជាង 12,000 នាក់។ នៅអាស៊ីអាគ្នេយ៍ Pour un Sourire d'Enfant ឥឡូវនេះត្រូវបានទទួលស្គាល់ថាជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ។ 

សព្វថ្ងៃនេះ អតីតសិស្សនិស្សិតជាង 6,000 នាក់ មិនមានការងារធ្វើសមរម្យ ហើយភាគច្រើន ពួកគេបានបង្កើតគ្រួសារ និងប្រភេទផ្ទះដែលមានភាពខ្វះខាតធ្ងន់ធ្ងរ។ ជារៀងរាល់ថ្ងៃ PSE ផ្តល់អាហារប្រចាំថ្ងៃជិត 7,000 កញ្ចប់ ដល់កុមារក្រោមការមើលថែទាំរបស់ខ្លួន រួមទាំងអ្នកដែលចូលរៀននៅសាលារដ្ឋផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/50/50482fa1a70d279fc3a242ecf0d0e3fb1502be82.png

អំពី មូលនិធិគ្រួសារ Herbalife (HFF)

មូលនិធិគ្រួសារ Herbalife ("HFF") ត្រូវបានបង្កើតឡើងដើម្បីការកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ ដោយផ្តោតលើការធ្វើឱ្យអាហារូបត្ថម្ភកាន់តែងាយ​ស្រួលទទួលបាន លុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសផ្នែកសេដ្ឋកិច្ច។ HFF ធ្វើការជាមួយអង្គការក្នុងស្រុក និងអង្គការអន្តរជាតិឈានមុខគេដើម្បីធានាថា យើងកំពុងផ្តល់អាហារូបត្ថម្ភដល់មនុស្ស និងភពផែនដី ពីព្រោះទាំងពីរនេះរួមគ្នានាំទៅរកពិភពលោកដែលមានសុខភាពកាន់តែល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់របស់មូលនិធិ សូមចូលទៅកាន់ herbalifefamilyfoundation.org ។

https://s9.kh1.co/__image/w=650,h=366,q=100/e4/e4e5a0bbcfbe23a17f0125b9283c3f1695400078.png

អំពី Herbalife

ក្រុមហ៊ុន Herbalife (NYSE:HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ ជាសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងដែលបានផ្លាស់ប្តូរជីវិត មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងជាង 90 ប្រទេស តាមរយៈអ្នកចែកចាយដែលមានសហគ្រិនភាព ដែលផ្តល់ការបង្វឹកមួយទល់មួយ និងសហគមន៍គាំទ្រដែលបំផុសគំនិតអតិថិជនរបស់ពួកគេ ឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មជាងមុន ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.herbalife.com/en-kh ។

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/65/65bc5b3571813a262a77ddcd5b1e6428f1fd53d6.png

Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

 ២៧-តុលា-២០២៦ 
 ១១ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T