យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឲ្យមេត្តាបន្តចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបងប្អូនចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។
អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាដំណឹង និងចូលរួមសហការក្នុងការប្រើប្រាស់ប្រភពទឹកដោយការសន្សំសំចៃតាមសេចក្ដីប្រកាសខាងលើរបស់ក្រសួងធនធានទឹក និងឧតុនិយម៕






