ពិធីបើកជាផ្លូវការ “សន្និសីទប្រទេសក្នុងតំបន់ អាស៊ានលើកទី៤” ក្រោមប្រធានបទ “ប្រជាជាតិដ៏ល្អប្រសើរ” ដោយផ្តោតលើមាគ៌ាកណ្ដាលនិយម

//s9.kh1.co/fe/fe393c7fbfde40adfe4e5fdcfb723aec100669c6.png
សង្គម

 ០៧-តុលា-២០២៦ ៩ព្រឹក · ២០ ម៉ោងមុន

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី០៥ ខែតុលា ឆ្នាំំ២០២៦

រាជធានីភ្នំពេញ៖ សន្និសីទប្រទេសក្នុងតំបន់អាស៊ានលើកទី៤ បានប្រារព្ធពិធីបើកជាផ្លូវការនៅ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ប្រជាជាតិដ៏ល្អប្រសើរ” ដោយមានការចូលរួមពីអ្នកប្រាជ្ញ អ្នកដឹកនាំសាសនា និងតំណាងស្ថាប័នឥស្លាមមក ពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ កិច្ចជួបជុំនេះនឹងផ្តល់ជាវេទិកាសម្រាប់ការជជែកសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងរួមគ្នា ដោយផ្តោតលើមាគ៌ាកណ្ដាលនិយមការយល់ដឹងផ្នែក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាសនាសន្តិភាពការរស់នៅដោយសុខដុមរមនានិងតួនាទីរបស់ស្ថាប័នឥស្លាមក្នុងការបម្រើសហគមន៍។

សន្និសីទប្រទេសក្នុងតំបន់អាស៊ានលើកទី៤ បានបើកម្មវិធីដោយមានការសូត្រគម្ពីរគួរអាន ដោយលោក បណ្ឌិត FALAHUDDIN ZAKARIA អ្នកផ្សព្វផ្សាយសាសនាប្រចាំខេត្ត រតនៈគិរី

រូបភាពលោកបណ្ឌិត FALAHUDDIN ZAKARIA
រូបភាពលោកបណ្ឌិត FALAHUDDIN ZAKARIA

នៅក្នុងពិធីបើកមាននូវវីដេអូសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម Sheikh Dr. Abdullatif bin Abdulaziz Al Al-Sheikh រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម ស្តីពីការអំពាវនាវ និងការណែនាំ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសបើកសន្និសីទ លោកមានប្រសាសន៏ថា៖ “សម្រាប់សន្និសីទមួយនេះធ្វើឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងសង្គ្រាម និងភាពចលាចល ដែលទាមទារឱ្យមានកាខិតខំប្រឹងប្រែងក្នុងការថែរក្សាអត្តសញ្ញាណសាសនា ជំនឿត្រឹមត្រូវ ទប់ស្កាត់ភាពជ្រុលនិយម និងការធ្លាក់ចុះនៃសីលធម៌។ សន្និសីទមួយនេះបានបង្ហាញពីការតម្រង់ទិស និងការបណ្តុះបណ្តាលគោលជំនឿត្រឹមត្រូវ និងតម្លៃមធ្យមភាពដល់យុវជនជំនាន់ក្រោយ  មួយវិញទៀតគឺបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបម្រើសាសនាសន្តិវិធីផ្សព្វផ្សាយសេចក្តីល្អ និងចូលរួមថែរក្សាសន្តិភាពទាំងក្នុង និងក្រៅប្រទេស។”

រូបភាពឯកឧត្តម Sheikh Dr. Abdullatif bin Abdulaziz Al Al-Sheikh
រូបភាពឯកឧត្តម Sheikh Dr. Abdullatif bin Abdulaziz Al Al-Sheikh

លោក H.E ABDURAHIM SABUDDIN ដែលជា Minister Of National Commission On Muslim Affairs ដែលអញ្ជើញមកធ្វើជាវាគ្មិនរបស់សិន្នសិទមួយនេះដែលឯកឧត្តមបានថ្លែងសុន្ទករថាថា៖ “ខ្ញុំឃើញថាទោះបីជាអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នា មានភាសា និងវប្បធម៌ខុសគ្នាក៏ដោយតែការជួបជុំនេះគឺដើម្បីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងស្មារតីបងប្អូនឥស្លាម (Ummah)។ ភាពចម្រុះមិនមែនជាការបែកបាក់ទេ ប៉ុន្តែជាការរំលឹកពីភាពអស្ចារ្យនៃបង្កើតរបស់អល់ឡោះ។ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រសួងកិច្ចការឥស្លាមនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំសន្និសីទនេះ ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។តំបន់កំពុងប្រឈមមុខនឹងការជ្រុលនិយមប្រកបដោយហិង្សា ព័ត៌មានមិនពិត និងការបែកបាក់សង្គមតាមប្រព័ន្ធឌីជីថល។ បញ្ហាទាំងនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែន រវាងរដ្ឋាភិបាល អ្នកដឹកនាំសាសនា ការអប់រំយុវជន និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយសន្តិភាព និងមេត្តាធម៌។ឥស្លាមគឺជាសាសនានៃសន្តិភាព សេចក្តីមេត្តាករុណា យុត្តិធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការរស់នៅជុំគ្នាជាបងប្អូន។អំពាវនាវឱ្យបំប្លែងកិច្ចសហប្រតិបត្តិការទៅជាសកម្មភាព និងភាពជាដៃគូប្រកបដោយចីរភាព ព្រមទាំងបានបួងសួងសុំឱ្យអល់ឡោះបង្រួបបង្រួមបេះដូងសហគមន៍ឥស្លាម និងការពារពីការបែកបាក់។”

រូបភាពលោក H.E ABDURAHIM SABUDDIN
រូបភាពលោក H.E ABDURAHIM SABUDDIN

គួបញ្ចាក់ផងដែរថា៖ ក្នុងនោះក៍មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (កិច្ចការឥស្លាម) នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសបានមកចូលរួមក្នុងពិធីបើកសន្និសីទស្តីពី «ប្រជាជាតិដែលល្អប្រសើរ» ដែលជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍មុស្លីម និងមុស្លីម ព្រមទាំងសាសនាផ្សេងៗនៃបណ្តាប្រទេសអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្កើត និងរក្សាបាននូវគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាមួយគ្នានេះសហគមន៍ឥស្លាមកម្ពុជាដែលទទួលនូវសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា និងសិទ្ធិធ្វើនយោបាយផងដែរ ដោយគ្មានការរើសអើងពូជសាសន៍។ ខ្ញុំសូមអរគុណ ឯកឧត្តមបណ្ឌិត អាល់ហ្ស៊ុហ្វ្រី ឆាត អាល់ហ្ស៊ុហ្វ្រី អាលីស្ដែង រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាម ការអំពាវនាវ និងការណែនាំ ដែលបានឯកភាពរៀបចំសន្និសីទស្តីពី «ប្រជាជាតិដែលល្អប្រសើរ» នៅកម្ពុជា ដើម្បីផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការផ្លាស់ប្តូរទស្សនៈ។”

រូបភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់
រូបភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់

ជាថ្មីម្តងទៀត “សន្និសីទអាស៊ានលើកទី៤” (4th ASEAN Conference) នឹងប្រព្រឹត្តឡើងចំនួន២ថ្ងៃគឺ នៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri La  ដែលមានការចូលរួមរហូតទៅដល់ ១៥០នាក់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

Instagram: saudimoia1

X: @Saudi_Moia

Website: WWW.MOIA.GOV.SA

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T