លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរស្តីពីសំណើរបស់ដៃគូអ្នកបើកបរ

//s9.kh1.co/2e/2e1780214ec2580146f5bf69a50765c8016afc10.png
សង្គម

 ០១-តុលា-២០២៦ ៩ល្ងាច · ១១ ម៉ោងមុន

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរស្តីពីសំណើរបស់ដៃគូអ្នកបើកបរ

ភ្នំពេញ ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp បានលើកឡើងនូវសំណើពាក់ព័ន្ធនឹងការកែសម្រួលតម្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសាររបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច កិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងដៃគូអ្នកបើកបរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ នៅ គ.ប.ប. ក្នុងគោលបំណងពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របចំពោះសំណើ និងកង្វល់របស់ដៃគូអ្នកបើកបរ។

https://s9.kh1.co/__image/w=650,h=360,q=100/af/af416cf5734938063e5fd71769088f087ef701dc.png

ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន PassApp បានបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ កន្លងមក ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ និងគោរពតាមការណែនាំ និងវិធានការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រុមហ៊ុន PassApp ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមការណែនាំ និងលទ្ធផលនៃកិច្ចប្រជុំ។ ក្រុមហ៊ុនសូមបញ្ជាក់ថា ខ្លួនមិនមានចេតនាណាមួយក្នុងការបង្កឱ្យមានបាតុភាពដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពក្នុងសង្គមជាតិនោះឡើយ។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុន PassApp បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ចំពោះការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអនុវត្តតាមគោលការណ៍ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ក្រោមការសម្របសម្រួល និងការចូលរួមពីសំណាក់អន្តរក្រសួង និងគណៈកម្មការប្រកួតប្រជែងកម្ពុជា ក្រុមហ៊ុន PassApp បានឯកភាពទទួលយកសំណើរបស់ដៃគូអ្នកបើកបរ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមនីតិវិធីពាក់ព័ន្ធ និងក្នុងស្មារតីសហប្រតិបត្តិការ និងការយោគយល់គ្នា។

ក្រុមហ៊ុន PassApp សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអ្នកបើកបរ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងប្រកបដោយចីរភាព ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍សមស្របដល់ភាគីពាក់ព័ន្ធទាំងអស់៕

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/66/66e392ab59568db3305e4b2e8992f8ef13c485df.png

ប៉ូការី ស្វេត បំពេញជាតិទឹកដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ ដើម្បីដណ្តើមជ័យជម្នះ

 ២៩-កញ្ញា-២០២៦ 
 ១ល្ងាច · ៣ ថ្ងៃមុន
//s9.kh1.co/72/7207f17cc2cefe74643200e45ec7f235193194ff.png

ក្រុមហ៊ុនសែលកាតចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ 300 លានដុល្លារអាម៉េរិក ដោយជំរុញទំហំវិនិយោគសរុបកើនដល់ 5.6 ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល 30 ឆ្នាំ

 ២៨-កញ្ញា-២០២៦ 
 ៤ល្ងាច · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T