ខេត្តអៃឈិ-ទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន៖ ក្នុងខណៈពេលដែលក្រុមអត្តពលិកជម្រើសជាតិកម្ពុជាកំពុងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ប៉ូការី ស្វេត ដែលជាភេសជ្ជៈកម្រិតពិភពលោករបស់ជប៉ុន កំពុងផ្តល់ការគាំទ្រយ៉ាងសកម្មដល់អត្តពលិកកម្ពុជាពេញមួយអំឡុងពេលនៃការប្រកួត ដើម្បីរួមចំណែកនាំយកមោទនភាព និងជ័យជម្នះជូនជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ក្នុងនាមជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. បានផ្គត់ផ្គង់ភេសជ្ជៈ ប៉ូការី ស្វេត នៅគ្រប់ទីលានប្រកួតក្នុងប្រទេសជប៉ុន។ ការជួយជ្រោមជ្រែងនេះ គឺដើម្បីធានាបានថាអត្តពលិកជម្រើសជាតិកម្ពុជារក្សាបាននូវសមតុល្យអុីយ៉ុង និងកម្រិតជាតិទឹកគ្រប់គ្រាន់ ក្នុងអំឡុងពេលនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ។
ការប្រកួតប្រជែងកីឡាកម្រិតពិភពលោកដូចជា ព្រឹត្តិការណ៍កីឡាអាស៊ីនេះ គឺតម្រូវឱ្យអត្តពលិកមានកាយសម្បទារឹងមាំដែលអាចធានាបានកំឡុងពេលប្រកួតគឺមានកម្លាំងគ្រប់គ្រាន់ និងបន្តក្នុងថ្ងៃប្រកួតបន្ទាប់។ នៅក្នុងព្រឹត្តិការណ៍កីឡាតែងតែមានការប្រកួតប្រជែងខ្ពស់ អាស្រ័យហេតុនេះហើយ រាល់វិនាទី ពិន្ទុ និងខិតខំប្រឹងប្រែង សុទ្ធតែសំខាន់ សម្រាប់អត្តពលិកគ្រប់ៗរូប។ ក្រោមហេតុផលនេះហើយ ទើបការបំពេញជាតិទឹកបានគ្រប់គ្រាន់របស់អត្តពលិកពិតជាចាំបាច់ដែលជួយឱ្យ ពួកគេបានបញ្ចេញសមត្ថភាពបានពេញលេញក្នុងការប្រកួត។
ប៉ូការី ស្វេត ផលិតឡើងដោយក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. គឺជាភេសជ្ជៈអុីយ៉ុង ដែលត្រូវបានបង្កើតឡើងតាមរូបមន្តវិទ្យាសាស្ត្រ ដើម្បីជំនួយដល់ការបំពេញជាតិទឹក និងអុីយ៉ុងសំខាន់ៗដែលបានបាត់បង់យ៉ាងឆាប់រហ័ស។
ក្រោមប្រធានបទ "បំពេញជាតិទឹក នូវរាល់ដំណក់ញើសដែលបានលះបង់ដើម្បីមោទនភាពជាតិ" ប៉ូការី ស្វេត បានធ្វើជាស្ពានចងភ្ជាប់ប្រជាជននៅក្នុងស្រុក ទៅកាន់សកម្មភាពប្រកួតផ្ទាល់នៅប្រទេសជប៉ុន។ ស្នាដៃនេះបានរំលេចឱ្យឃើញថា គ្រប់ដំណក់ញើសដែលបានស្រក់នៅលើទីលាន គឺផ្ទុកនូវមោទនភាព ស្មារតី និងការគាំទ្រយ៉ាងមុតមាំពីប្រជាជនកម្ពុជា ១៧ លាននាក់ ដែលកំពុងរង់ចាំលើកទឹកចិត្តពីមាតុភូមិ។
សូមបន្តតាមដាន និងចូលរួមលើកទឹកចិត្តដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ក្នុងការប្រកួតនៅប្រទេសជប៉ុន ដើម្បីនាំយកជ័យជម្នះជូនជាតិ ជាមួយ ប៉ូការី ស្វេត!





