ប៉ូការី ស្វេត គាំទ្រក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០​ តាមរយៈសិក្ខាសាលាស្តីពីការបំពេញជាតិទឹក និងការឧបត្ថម្ភភេសជ្ជៈប៉ូការី ស្វេត

//s9.kh1.co/1d/1d4a32c8b0d1abe27661b5ebf1add3a1cdde1c69.png
សង្គម

 ២៨-កញ្ញា-២០២៦ ១ល្ងាច · ១៤ ម៉ោងមុន

ប៉ូការី ស្វេត គាំទ្រក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០​ តាមរយៈសិក្ខាសាលាស្តីពីការបំពេញជាតិទឹក និងការឧបត្ថម្ភភេសជ្ជៈប៉ូការី ស្វេត

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ប៉ូការី ស្វេត បានប្រកាសជាផ្លូវការជា «ដៃគូគាំទ្រផ្លូវការ» នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)។ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតពិភពលោក ប៉ូការី ស្វេត ក៏មានមោទនភាព ក្នុងការគាំទ្រដល់ក្រុមប្រតិភូកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=409,q=100/50/5033f71a201520f5994247237de26929ea1a640e.png

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងអប់រំ និងចែករំលែកចំណេះដឹងដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកជម្រើសជាតិ អំពីតួនាទីយ៉ាងសំខាន់នៃការបំពេញជាតិទឹក និងអ៉ីយ៉ុង។ ក្នុងការបង្កើនសមត្ថភាពកីឡា និងការរក្សាកាយសម្បទាឱ្យបានល្អប្រសើរបំផុត ក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួតប្រជែង។

ដើម្បីធានាបាននូវការត្រៀមខ្លួនខ្ពស់របស់អត្តពលិក ប៉ូការី ស្វេត បានផ្តល់ការឧបត្ថម្ភផលិតផល ដើម្បីគាំទ្រដល់វគ្គហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា និងកម្មវិធីសិក្ខាសាលាស្តីពីការបំពេញជាតិទឹក។ ការគាំទ្រនេះនឹងចាប់ផ្តើមពីដំណាក់កាលនៃការត្រៀមខ្លួនរបស់ក្រុមការងារនៅក្នុងប្រទេសកម្ពុជា និងបន្តរហូតដល់ទីបញ្ចប់នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦។

https://s9.kh1.co/__image/w=650,h=435,q=100/d3/d30ee7b0b14ce0083c75e05002c7470949e871ac.png

កិច្ចសហប្រតិបត្តិការនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់​ប៉ូការី ស្វេត ក្នុងការលើកកម្ពស់សុខភាព ការបំពេញជាតិទឹក និងឧត្តមភាពនៃវិស័យកីឡានៅទូទាំងតំបន់អាស៊ី។ ក្នុងកីឡាកម្រិតអាជីព គ្រប់វិនាទី ពិន្ទុ និងការខិតខំប្រឹងប្រែង គឺសុទ្ធតែមានតម្លៃកាត់ថ្លៃមិនបាន អាស្រ័យហេតុនេះហើយ ការបំពេញជាតិទឹកបានត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់ដែលអាចជួយដល់ការប្រកួតឱ្យបានកាន់តែល្អ និងការបញ្ចេញសមត្ថភាពបានកាន់តែប្រសើរ។

តាមរយៈសិក្ខាសាលាស្តីពីការបំពេញជាតិទឹក និងការផ្តល់ភេសជ្ជៈប៉ូការី ស្វេត នេះ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការឈរប្រកៀកស្មាជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីជួយជំរុញឱ្យកីឡាករ-កីឡាការិនីកម្ពុជាបញ្ចេញសមត្ថភាពឱ្យបានល្អបំផុតនៅលើឆាកអន្តរជាតិ។

ប៉ូការី ស្វេត ត្រូវបានស្រាវជ្រាវ និងផលិតឡើងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុនឱសថ Otsuka Pharmaceutical ផ្អែកលើគំនិតអភិវឌ្ឍចេញពី «ទឹកសេរ៉ូម» (Drinkable IV solution)។ ដោយផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប៉ូការី ស្វេត មានសមាសធាតុផ្សំឡើងដោយតុល្យភាពជាតិទឹក និងអ៉ីយ៉ុងដែលស្រដៀងទៅនឹងជាតិទឹកនៅក្នុងរាងកាយ។ ប៉ូការី ស្វេតជួយបំពេញជាតិទឹក និងអ៉ីយ៉ុងសំខាន់ៗដែលបាត់បង់តាមរយៈញើសបានលឿន។

ប៉ូការី ស្វេត នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីទីលានហ្វឹកហាត់នៅក្នុងស្រុក រហូតដល់ឆាកអន្តរជាតិនៅ អៃឈិ-ណាហ្គោយ៉ា។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ប៉ូការី ស្វេត ដើម្បីទទួលបានព័ត៌មានបន្ថែម និងចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នា៖

 POCARI SWEAT Cambodia Official Facebook Page

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/72/7207f17cc2cefe74643200e45ec7f235193194ff.png

ក្រុមហ៊ុនសែលកាតចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ 300 លានដុល្លារអាម៉េរិក ដោយជំរុញទំហំវិនិយោគសរុបកើនដល់ 5.6 ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល 30 ឆ្នាំ

 ២៨-កញ្ញា-២០២៦ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T