នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ភឿន មករា ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យសំណង់ហាណូយ ដែលត្រូវបានសាកលវិទ្យាល័យជ្រើសរើសឱ្យចូលរួមការប្រកួត IDEERS នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ក្រោមប្រធានបទ «គ្រឿងបង្គុំធន់នឹងការរញ្ជួយដី»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយសម្រាប់និស្សិតកម្ពុជា និងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការតស៊ូខិតខំប្រឹងប្រែង ចំណេះដឹង និងសក្តានុពលរបស់និស្សិតខ្មែរ។

លោក ភឿន មករា កើតនៅខេត្តកែប បច្ចុប្បន្នជានិស្សិតអាហារូបករណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ទៅរៀនសូត្រនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

កាលនៅវិទ្យាល័យលោកជាសិស្សមធ្យមម្នាក់ ដែលត្រូវរៀនបណ្តើរ និងប្រឹងជួយរកប្រាក់ឳពុកម្ដាយបណ្តើរ ប៉ុន្តែភាពកត្តាជីវភាពមិនមែនជាឧបសគ្គសម្រាប់លោកទេ លោកបានព្យាយាម ខិតខំប្រឹងប្រែងរហូតប្រឡងបាននិទ្ទេស B ផ្នែកវិទ្យាសាស្ត្រពិត ព្រមទាំងប្រឡងជាប់ទទួលបានអាហារូបករណ៍ពេញសិទ្ធ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លុះមកដល់ទីនោះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយ លោកបានបន្តតស៊ូ ព្យាយាមសិក្សា និងចូលរួមក្នុងការប្រកួតប្រជែងជាច្រើន រហូតទទួលបានពានរង្វាន់ និងសមិទ្ធផលផ្សេងៗ។ ជាពិសេស ហើយល៏ទទួលបានការជឿទុកចិត្តពីលោកគ្រូ អ្នកគ្រូ និងស្ថាប័នសិក្សាផ្ទាល់ ដែលបានផ្តល់ឱកាសដ៏មានតម្លៃឱ្យដំណើរទៅកាន់ប្រទេសទីបី គឺកោះតៃវ៉ាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិមួយដែលមានឈ្មោះថា IDEERS 2026 រៀបចំឡើងនៅទីក្រុងតៃប៉ិ៕





