ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដដឹកសិស្សសាលាប៊ែលធីព្រែកតាមាក់ ដែលមានសិស្ស២៦នាក់ បានបើកគេចម៉ូតូ ហើយជ្រុលចង្កូតធ្លាក់ទឹកស្រះ នៅភូមិអន្លុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងសិស្សសាលាប៊ែលធី៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តដឹកសិស្ស រេចង្កូតធ្លាក់ចូលស្រះទឹក នៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃ១០វិច្ឆិកា។

បើយោងតាមការអះអាងរបស់លោក លី ប៊ុនឆៃ ជានាយកគ្រប់គ្រងសាលារៀនប៊ែលធីបានឲ្យដឹងថា កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញនេះ មានសុវត្ថិភាព ២១នាក់ (របួស ២នាក់) និងបាត់បង់ជីវិត ៥នាក់។ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព៕







