សមាជិកថ្មី realme 5i ដែលមានថាមពលថ្ម 5000mAh និងកាមេរ៉ា៤ គ្រាប់បានដាក់ប្រកាសជាផ្លូវការនៅប្រទេសកម្ពុជាហើយ

//s5.kh1.co/33/33e9be66bb255637ca6b4e849bb3bd013c580102.jpg
បច្ចេកវិទ្យា

 ០៦-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

realme បានដាក់ប្រកាស នូវទូរស័ព្ទម៉ូឌែលថ្មី ជាផ្លូវការនៅប្រទេសកម្ពុជាហើយគឺ realme 5i។​​ ​realme គឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុនOPPO​ ​ដែល​​ realme ទើបបង្កើតបានមិនដល់រយៈពេល២ឆ្នាំផងក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ទូទាំងពិភពលោកទៅហើយ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០​ realme បានដាក់ប្រកាស នូវទូរស័ព្ទម៉ូឌែលថ្មី ជាផ្លូវការនៅប្រទេសកម្ពុជាហើយគឺ realme 5i។​​ ​realme គឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុនOPPO​  ​ដែល​​ realme ទើបបង្កើតបានមិនដល់រយៈពេល២ឆ្នាំផងក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ទូទាំងពិភពលោកទៅហើយ។ ​ហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជា នៅខែតុលាឆ្នាំ២០១៩ និងមានសកម្មភាពថ្មីៗជាច្រើន​  realme បានប្រកាសជាបន្តបន្ទាប់នូវទូរស័ព្ទ ​5 series និង ទូរស័ព្ទ realme X2 Pro។ ក្នុងនោះផងដែរ ទូរស័ព្ទ 5 series ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងនិងមាន​ចំនួនលក់រហូតដល់ទៅ៦លានគ្រឿងជុំវិញពិភពលោក។ រីឯrealme 5i ដែលជាម៉ូឌែលថ្មីរបស់realme 5 series គឺបានបំពាក់នូវបន្ទះឈីប snapdragon និងកាមេរ៉ាក្រោយ៤ គ្រាប់ ជាមួយគ្នានេះដែរ realme 5i​ ក៏មាននូវថាមពលថ្មធំរហូតដល់ទៅ5000mA​h​ ដែលដាក់លក់ក្នុងតម្លៃ 169 $។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 

លក្ខណៈពិសេសរបស់ realme 5i

ការរចនាម៉ូតរបស់realme 5i

realme 5i​ រចនាម៉ូតឡើងដោយមានពីរជំរើស​គឺព៌ណ Forest Greenនិង Aqua Blue ។ ហើយអ្វីដែលខុសគ្នាជាមួយនឹងrealme 5 និង realme 5 pro​ នោះគឺrealme 5i មិនមាននូវផ្ទៃក្រោយរលោងនោះទេ ដោយមានជាការឌីសាញថ្មីដែលមានជាសភាពឆ្នូត ដែលងាយស្រួលក្នុងការកាន់និងមិនមានបន្សល់ស្នាមក្រយៅដៃនៅលើទូរស័ព្ទដែលធ្វើអោយមើលទៅមិនស្អាត។

សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 

តាមរយៈរូបភាពដែលបានបង្ហាញ​យើងឃើញថាទូរស័ព្ទដែលមានព៌ណស្រស់ស្អាតបែបនេះគឺមិនទាន់មានច្រើននោះទេនៅប្រទេសកម្ពុជាយើង។ realme គឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខ ហើយលើកនេះក៏បាននាំមកនូវជាមួយការភ្ញាក់ផ្អើលថ្មីមួយទៀតជាមួយនឹងការឌីសាញព៌ណដ៏ស្រស់ស្អាតនេះ។

realme 5i មានMemoryនិងថាមពលថ្មធំដែលអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ

realme 5i បំពាក់មកជាមួយថាមពលថ្ម 5000mAh ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និងអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ ដែលមានភាពងាយស្រួលនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower bankតាមខ្លួន។

វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory  microSD (រហូតដល់ 256GB)  និងផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា។

realme 5i បំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់

realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់ 4គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គាភិចស៊ែល អាភិចឈើ f/1.8, ចំណែកឯ លែន មួយទៀតនោះគឺ 8 មេហ្គាភិចស៊ែល អាភិចឈើ f/2.25 ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះ ក៍វាភ្ជាប់មកជាមួយលែន ថតរូបបញ្ឃរ ឬហៅថា Portrait 2 មេហ្គាភិចស៊ែល អាភិចឈើ f/2.0 នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត 2 មេហ្គាភិចស៊ែល ថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត។ ចំណែកឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចស៊ែល ទំហំអាភិចឈើគឺ f/2.0។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និង វីដេអូមានសកម្មភាពយឺតៗ ឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់ថតពេលយប់ឬទីងងឹត។

realme 5i បានបំពាក់នូវបន្ទះឈីប snapdragon  665AIE ជាមួយនិងអេក្រង់ធំទូលាយដែលផ្តល់ភាពងាយស្រួលក្នុងការមើល។

realme 5i​ អាចប្រើបាន ស៊ីម២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។ ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ ប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និងការពារដោយកញ្ចក់ Gorilla Glass 3+។ តួរបង្ហាញបានអត្រារហូតដល់ 89%ពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ 480nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB​ ។

សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 

លក្ខណៈពិសេសផ្សេងៗរបស់ realme 5i

ជម្រើសនៃការតភ្ជាប់រួមមាន 4G LTE, ប៊្លូធូស 5.0,​ wifi  802.11 ac, និងGPS។ ឧបករណ៍ចាប់សញ្ញារបស់  realme 5i ប្រៀបដូចជាត្រីវិស័យ។ មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន,​​ ចាប់សញ្ញាចលនារបស់ស្មាតហ្វូន និង Sensor ស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ 164,4 គុណនឹង 75 គុណ 9,3 មិល្លីម៉ែត្រហើយវាមានទំងន់ 195 ក្រាម។

លក្ខណៈពិសេស​នៃ​ realme 5i ដែលចេញថ្មីនេះ​ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme​ 5 នោះទេ​ ។ ប៉ុន្តែអ្វីដែលប្លែកនោះគឺយើងអាចមានជម្រើសច្រើនជាមួយនឹងការឌីសាញថ្មីនិងMemoryនៃទូរស័ព្ទ។

ចាប់តាំងពីrealme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ដោយក្នុងកំឡុងខែមករានេះrealme បានប្រកាសសហការជាមួយsmart Axiata នៅក្នុងការប្រកួត PUBG ។ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោកG-Devith និង លោក Lay Bunlengបានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ។​ ហើយនៅក្នុងកម្មវិធីMEDIA TASTING លើកនេះ យើងក៏បានជួបជាមួយនឹង KOLល្បីៗជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna  Bong Beemedia  និងតារាជាច្រើនរូបទៀត។មិនដឹងថាrealmeនឹងមានការសហការដ៏អស្ចារ្យអ្វីទៀតដែលនឹងធ្វើឡើងនៅពេលក្រោយនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕

សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
សមាជិកថ្មី realme 5i 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T