នេះគឺជាស្នាដៃដ៏អស្ចារ្យ ក្នុងការសាងសង់អាគារដ៏ប្រណិត ប្រើប្រាស់នូវស្ករកៅស៊ូចំនួន ៤,០០០ដុំ និងចំណាយពេលអស់ ៣ខែដើម្បីសំរេចនូវសង់ណង់នេះ។

សំណង់ស្ករកៅស៊ូរបត់បែននេះ ធ្វើឡើងដោយវិចិត្រកជនជាតិបារាំង Jeremy Laffon ដែលគាត់បានប្រើប្រាស់ស្ករកៅស៊ូ ពណ៌បៃតងមកបិតតម្រៀបគរលើគ្នា ដោយមានរបៀបច្បាស់លាស់ ដើម្បីឲ្យវាអាចឈរបានខ្ពស់ និងមានលំនឹងល្អ ហើយគេបានប្រើនូវពន្លឺភ្លើង ដែលអាចឲ្យកំដៅទៅលើស្ករ ដើម្បីឲ្យវារលាយ និងងាយស្រួលនឹងរៀប។ សំណង់អាគារស្ករកៅស៊ូរបស់គាត់ បានដាក់តាំងពិពណ៌នៅឯ Affiliation Limousin ប្រទេសបារាំង ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ២០១៣។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អាគារដែលសង់ពីស្ករកៅស៊ូនេះ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]