ហ្វេនអាចសប្បាយចិត្តបាន ពេលនេះរបួសបាក់ឆ្អឹងជំនីរបស់ Wendy បានធូរស្រាលច្រើនហើយ!

//s5.kh1.co/bb/bbc2e5f4d13f4b6349ca438bfe4f96c082d14c4f.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រប់គ្នាអាចសប្បាយចិត្តបាន នៅពេលនេះរបួសបាក់ឆ្អឹងជំនីរបស់ Wendy បានធូរស្រាលច្រើនហើយ កំពុងស្ថិតក្រោមការមើលថែពីគ្រូពេទ្យ មិនយូរទៀតទេនាងនឹងអាចត្រឡប់មកផ្ទះវិញហើយ។

កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុននេះ តារាចម្រៀងស្រី Wendy សមាជិកក្រុម Red Velvet បានរងគ្រោះថ្នាក់ធ្លាក់ពីលើឆាកបាក់ឆ្អឹងជំងឺ ក្នុងអំឡុងពេលហាត់សមសម្តែង នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ «2019 Gayo Daejun» និងត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យគ្រោះបន្ទាន់ភ្លាមៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងទៅរយៈពេលមួយខែ ស្រាប់តែថ្មីៗនេះ ពិធិការីជើងចាស់ Kim Shin Young ប្រចាំកម្មវិធីវិទ្យុ «Noon Date With Kim Shin Young» បានប្រាប់ឲ្យដឹងថា Wendy បានរៀបចំជាអាហារ និងកាដូ សម្រាប់ជូនដល់បុគ្គលិកក្នុងកម្មវិធីប្រគំតន្រ្តី Red Velvet បើទោះបីជានាងកំពុងតែមានរបួសយ៉ាងណាក៏ដោយ។

ពិធីការិនីបានបន្តទៀតថា៖

«Wendy គឺជាទេពអប្សរម្នាក់ ទាំងSeulgi និង Wendy គឺសុទ្ធសឹងតែចិត្តល្អដូចគ្នា។ នៅពេលដែលពួកគេចូលរួមនៅកម្មវិធីរបស់ខ្ញុំ ពួកគេក៏បានឲ្យនំMacaron Cake មកខ្ញុំផងដែរ។ បន្ថែមពីនេះខ្ញុំក៏បានផ្ញើសារទៅកានើ Wendy ផងដែរ ហើយនាងបាននិយាយប្រាប់ខ្ញុំថា នាងសុខសប្បាយទេ ហើយក៏ជូនពរខ្ញុំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះផងដែរ»។

ក្រោយឮបែបនេះ អ្នកគាំទ្រជាច្រើនក៏បានធូរចិត្ត ហើយគ្រប់គ្នាក៏សង្ឃឹមថា Wendy នឹងជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕

Kim Shin Young និង Wendy
Kim Shin Young និង Wendy
Wendy
Wendy
Wendy
Wendy
Wendy
Wendy
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T