ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់​បាន​​​ផឹក​​ស្រា​ស្រវឹង​នៅ​ក្រៅ​ផ្ទះ​ពេល​ត្រឡប់​មក​ចូល​ផ្ទះ​ វិញ​ទៅ​វ៉ៃមេជ្រូក​ទើប​តែកើត​កូន​ត្រូវប្រពន្ធ​​ស្តី​បន្ទោស​ ឱ្យបន្តិចបន្តួច​តូច​ចិត្ត​ខ្លាំង ដោយ​សង្ស័យ​ថា ប្រពន្ធ​កូន​ស្រឡាញ់​មេជ្រូក​ជាង​​ខ្លួន ក៏រត់​ទៅ​ចង.ក​​ធ្វើអត្តឃាត​នៅ​លើ​ដើម​អម្ពិលទឹក​​​ កាលពី​វេលាម៉ោង​​១២​និង​៣០នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៦ មីនា នៅ​​វាល​ស្រែ​ចម្ងាយ​ពី​ភូមិ​៥០ម៉ែត្រ​​ ស្ថិត​នៅ​​ភូមិ​ស្វាយ​.ស ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ។

លោក​អនុសេនីយ៍ឯក ហ៊ិន​ សារុណ អធិការ​រង​នគរបាល​ស្រុក​ស្វាយចេក ​ទទួល​ការងារ​យុតិ្តធម៌ឱ្យ​ដឹង​ថា ​​​បុរសដែលចង.ក​ធ្វើ​អត្តឃាត​នោះ ​​ឈ្មោះ​ គី តឿត អាយុ​៣៧ឆ្នាំ ​ជាកសិករ​ ចំណែក​​ប្រពន្ធ​ឈ្មោះ​​អែ​​​ ជូត​​ អាយុ៣៧ឆ្នាំ គ្រួសារ​​នេះ​មានកូន​ប្រុស​ស្រី​៣នាក់​ ។​

លោក​​អធិការ​រង​បន្ត​ថា ​មុន​ពេល​កើត​ហេតុ​​បុរស​នេះ​ផឹកស្រាស្រវឹង​នៅ​ក្រៅផ្ទះ​ ពេល​​ត្រឡប់​មក​ចូល​ផ្ទះវិញ​មិន​ដឹងជា​មូលហេតុ​អ្វី​​ទៅ​វៃ៉​មេជ្រូក​ទើប​តែ ​កើត​កូន​បាន​២-៣​ថ្ងៃ ​ហើយ​ត្រូវ​ប្រពន្ធ​​ស្តី​បន្ទោស​ឱ្យ​បន្តិចបន្តួចក៏​ស្ងាត់​រៀង​ខ្លួនទៅ។ បន្ទាប់មកប្រពន្ធ​ និង​កូន​បាន​នាំ​គ្នា​ចូល​សម្រាក ចំណែក​បុរស​ជាប្តី​ក៏​​ចូលដេកធម្មតា ​​។ លុះ​ព្រឹកឡើង​​​ស្រាប់​តែ​អ្នក​ជិត​ខាង​ឃើញ​បុរស​ជា​ប្តី​​ចង​.ក​សម្លាប់​ ខ្លួន ដោយយក​ក្រមាចង​ភ្ជាប់​ទៅ​មែក​អម្ពិល​ទឹក​ស្លាប់​មិន​ដឹង​ពីពេល​ណា​មក​នោះទេ ។
លោក​បន្ត​​ទៀតថា  ភ្លាមៗនោះ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រពន្ធកូន និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​​រួមទាំង​សមត្ថ​កិច្ច​​នាំគ្នាស្រាយសពលើ​ក​​ ចុះពី​លើ​ដើម​អម្ពិលទឹកដាក់មកក្រោម ។ បន្ទាប់មក​សមត្ថ​កិច្ច​ធ្វើការ​ត្រួតពិនិត្យ​ឃើញថា​ ​ឈ្មោះ គី តឿត​​ ពិត​ជា​ចង.ក​សម្លាប់​ខ្លួន​​​ប្រាកដ​មែន។ ក្រោយ​ពិនិត្យ​​រួច​ សពត្រូវបាន​ប្រគល់​​​ឱ្យ​គ្រួសារ​យក​ទៅ​ចាត់​ចែង​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]