ឪពុកចិត្តខ្មៅ! មិនដែលទៅផ្នូរSulli សូម្បីម្តងហើយ នៅហ៊ានមកលួចទ្រព្យសម្បត្តិសេសសល់របស់នាងទៀត!

//s5.kh1.co/47/4722f8223363f0af040daf401c2a6fd8a3b88209.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាំងពីតូចរហូតដល់ធំ មិនធ្លាប់បំពេញតួនាទីជាឪពុកសូម្បីតែម្តង ស្រាប់តែពេលគេកូនស្រីស្លាប់បាត់បង់ជីវិតសល់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ បែរជាឪពុកចិត្តខ្មៅរូបនេះ វិលត្រឡប់មកអះអាងសិទ្ធិជាឪពុកទាមទារទ្រព្យសម្បត្តិទៅវិញ។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៩ ខែមករាម្សិលមិញនេះ បងប្រុសបង្កើតរបស់តារាចម្រៀងស្រី Sulli អតីតសមាជិកក្រុម F(x) បានបង្ហោះនូវរូបថតសារឆ្លងឆ្លើយយ៉ាងវែងអន្លាយ រវាងលោក ជាមួយ ឪពុករបស់លោក នៅលើ KakaoTalk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការលើកឡើងរបស់បងប្រុស Sulli បានឲ្យដឹងថា ឪពុករបស់ពួកគេបានលួចយករបស់របរ ទ្រព្យសម្បត្តិដែលនៅសេសសល់របស់ Sulli ដោយឪពុកបានអះអាងពាក្យមិនពិតថា លោកមានភាពស្និទ្ធស្នាលនិងមានសិទ្ធិ ក្នុងនាមជាសមាជិកគ្រួសារ ហើយលោកក៏បានកុហកថា លោកធ្លាប់បានទៅសួរសុខទុក្ខផ្នូររបស់ Sulli ថែមទៀតផង។

នៅក្នុងរូបថតដែលបងប្រុសរបស់ Sulli បានបង្ហោះបានឲ្យឃើញថា ឪពុករបស់លោកបានផ្ញើរូបទៅឯទីបញ្ចុះសពរបស់ Sulli និងបាននិយាយថា៖

នេះគឺជាភស្តុតាងដែលប៉ាបានទៅ Milyang ដែលជាទីបញ្ចុះសពរបស់ Jinri ប៉ាបានទៅ២ដងហើយ។ ចំពោះសាក្សីអាចសួរអ្នកនៅព្រះវិហារនេះបាន។

សារឆ្លើយឆ្លងរបស់បងប្រុស និង ឪពុក
សារឆ្លើយឆ្លងរបស់បងប្រុស និង ឪពុក

ប៉ុន្តែទោះជាយ៉ាងណា បងប្រុសរបស់ Sulli មិនជឿសម្តីរបស់ឪពុកលោកសូម្បីតែបន្តិច ដោយលោកបានអះអាងថាតាមពិតរូបថតនៅផ្នូរនេះ គឺឪពុករបស់លោកបានឲ្យគេថតបន្តផ្ញើមកឲ្យលោកតែប៉ុណ្ណោះ មិនតែប៉ុណ្ណោះ តាំងពីតូចរហូតដល់ធំបងប្អូនរបស់ពួកគេរស់នៅដោយទទួលបានការមើលថែពីម្តាយទាំងស្រុង គ្មានវត្តមានឪពុកសូម្បីតែបន្តិច ថែមទាំងថ្ងៃបុណ្យសពរបស់កូនស្រី ឪពុករូបនេះថែមទាំងមិនលេចមុខមករៀបចំ រហូតដល់ថ្ងៃបញ្ចុះសពរួចរាល់ ក៏ឪពុករូបនេះមិនមកដែរ។ ប៉ុន្តែនៅពេលដែលដឹងថា Sulli បន្សល់ទុកនូវទ្រព្យសម្បត្តិយ៉ាងច្រើនរាប់លានដុល្លារ ក៏ស្រាប់តែឪពុករូបនេះលេចមុខចេញមកអះអាងសិទ្ធិទៅវិញ។

អ្វីដែលគួរឲ្យហួសចិត្តជាងនេះទៅទៀតនោះ ឪពុកចិត្តខ្មៅរូបនេះ ថែមទាំងបង្ខំឲ្យបងប្រុសរបស់ Sulli លក់ផ្ទះវីឡារបស់នាង ដើម្បីចែកលុយគ្នាថែមទៀតផង ប៉ុន្តែបងប្រុសរបស់នាងបានធ្វើការ បដិសេធច្រានចោលការបញ្ចុះបញ្ចូលរបស់ឪពុករូបនេះទាំងស្រុង ដោយលោកនឹងមិនធ្វើរឿងនេះជាដាច់ខាត៕

សារឆ្លើយឆ្លងរបស់បងប្រុស និង ឪពុក
សារឆ្លើយឆ្លងរបស់បងប្រុស និង ឪពុក
Sulli
Sulli
Sulli
Sulli
Sulli
Sulli
Sulli
Sulli
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T