ភ្នំពេញ៖ ក្រោយពីជួបព្យុះភ្លៀង និងរឿងរ៉ាវដ៏សែនប៉ះទង្កិចផ្លូវចិត្តមិនប៉ុន្មានថ្ងៃនេះមក ទីបំផុតមុននេះបន្តិច តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា បានធ្វើការបង្ហោះនូវសារយ៉ាងវែងអន្លាយមួយ ពោរពេញទៅដោយអត្ថន័យ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង និងមានភ្ជាប់មកជាមួយនឹងរូបថត ដែលនាងបានក្រាបសំពះម្តាយបង្កើតរបស់នាង នៅក្នុងថ្ងៃភ្ជាប់ពាក្យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តាមរយៈសារខាងក្រោមនេះ អ្នកនាងពេជ្រ សូលីកា បានធ្វើការរៀបរាប់ ពីទំហំចិត្តស្រលាញ់ដ៏ធំធេងចំពោះម្តាយរបស់នាង ហើយនាងក៏មិនខ្លាចនឹងគេហៅនាងថាជា «កូនឃាតករ» ឡើយ ព្រោះតាំងពីតូចដឹងក្ដីមក នាងដឹងត្រឹមថាអ្នកម្តាយរបស់នាងគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ ដែលតស៊ូលំបាកចិញ្ចឹមកូនៗ ដោយមិនខ្លាចហត់នឿយក្នុងចិត្តរបស់នាងតែប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ អ្នកនាង ពេជ្រ សូលីកា ក៏បានលើកឡើងទៀតដែរថា៖
ហើយមកទល់បច្ចុប្បន្ននេះ អ្វីដែល ពេជ្រ សូលីកា អាចធ្វើបានសម្រាប់ម្តាយរបស់នាង នោះគឺមានតែការដាក់បាត ធ្វើបុណ្យឧទ្ទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសអ្នកម្តាយរបស់នាងតែប៉ុណ្ណោះ៕