សូលីកា ៖«ខ្ញុំមិនខ្លាចនឹងគេហៅថាជា កូនឃាតករ» និងបង្កប់រូបអនុស្សាវីយ៍ចុងក្រោយ ជាមួយម្តាយ

//s5.kh1.co/45/4597e2e83be39f8c8247e5016a35fe0af6c22b80.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មកទល់ពេលនេះរឿងរ៉ាវ ក៏បានកើតឡើងរួចទៅហើយ អ្នកណាសាងអ្នកនោះទទួល ក្នុងនាមជាកូនគ្មានអ្វីក្រៅពី ធ្វើបុណ្យឧទ្ទិសកុសល ដល់អ្នកដែលបានស្លាប់ទៅជំនួសម្តាយនោះទេ។

ភ្នំពេញ៖ ក្រោយពីជួបព្យុះភ្លៀង និងរឿងរ៉ាវដ៏សែនប៉ះទង្កិចផ្លូវចិត្តមិនប៉ុន្មានថ្ងៃនេះមក ទីបំផុតមុននេះបន្តិច តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា បានធ្វើការបង្ហោះនូវសារយ៉ាងវែងអន្លាយមួយ ពោរពេញទៅដោយអត្ថន័យ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង និងមានភ្ជាប់មកជាមួយនឹងរូបថត ដែលនាងបានក្រាបសំពះម្តាយបង្កើតរបស់នាង នៅក្នុងថ្ងៃភ្ជាប់ពាក្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តាមរយៈសារខាងក្រោមនេះ អ្នកនាងពេជ្រ សូលីកា បានធ្វើការរៀបរាប់ ពីទំហំចិត្តស្រលាញ់ដ៏ធំធេងចំពោះម្តាយរបស់នាង ហើយនាងក៏មិនខ្លាចនឹងគេហៅនាងថាជា «កូនឃាតករ» ឡើយ ព្រោះតាំងពីតូចដឹងក្ដីមក នាងដឹងត្រឹមថាអ្នកម្តាយរបស់នាងគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់​ ដែលតស៊ូលំបាកចិញ្ចឹមកូនៗ ដោយមិនខ្លាចហត់នឿយក្នុងចិត្តរបស់នាងតែប៉ុណ្ណោះ។

ពេជ្រ សូលីកា និងម្តាយ
ពេជ្រ សូលីកា និងម្តាយ

មិនតែប៉ុណ្ណោះ អ្នកនាង ពេជ្រ សូលីកា ក៏បានលើកឡើងទៀតដែរថា៖

«អ្វីៗបានកើតឡើងរួចទៅហើយ អ្នកស្លាប់ទៅហើយចង់សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរ ចំណែកឯអ្នកនៅមានជីវិត គឺមានតែបន្តទទួលកម្មដែលខ្លួនបានសាង ដោយហេតុនេះហើយ ពាក្យសុំទោស ឬក៏ពាក្យស្ដាយក្រោយ ដែលបានខំប្រើទៅយ៉ាងណា សម្រាប់អ្នកដែលគិតថា គ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៍ដដែលចឹង គ្មានអ្វីក្រៅពី អហោសិកម្ម អោយគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនថាអ្នកដែលធ្វើខុស សុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ។ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ»។

សម្តីនាង

ហើយមកទល់បច្ចុប្បន្ននេះ អ្វីដែល ពេជ្រ សូលីកា អាចធ្វើបានសម្រាប់ម្តាយរបស់នាង នោះគឺមានតែការដាក់បាត ធ្វើបុណ្យឧទ្ទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសអ្នកម្តាយរបស់នាងតែប៉ុណ្ណោះ៕

សាររបស់ ពេជ្រ សូលីកា 
សាររបស់ ពេជ្រ សូលីកា 
ពេជ្រ សូលីកា និងម្តាយ
ពេជ្រ សូលីកា និងម្តាយ
ពេជ្រ សូលីកា និងម្តាយក្នុងថ្ងៃភ្ជាប់ពាក្យ
ពេជ្រ សូលីកា និងម្តាយក្នុងថ្ងៃភ្ជាប់ពាក្យ
ពេជ្រ សូលីកា និងម្តាយក្នុងថ្ងៃភ្ជាប់ពាក្យ
ពេជ្រ សូលីកា និងម្តាយក្នុងថ្ងៃភ្ជាប់ពាក្យ
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T