ស្រលាញ់គ្នាឱ្យដូចកាលគ្រាដំបូង កុំស្រលាញ់គ្នាបានតែមួយគ្រាដំបូង

//s5.kh1.co/10/1035f44ee1f84b3e316fef051846559d784f5535.jpg
ប្រលោមលោក & អប់រំ

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សូមគិតពិចារណា

មនុស្សសម័យនេះស្រលាញ់គ្នាបានត្រឹមចង់ឈ្នះ  ស្រលាញ់មួយឆាវ  ស្បថស្បែ  ស្ម័គ្រស្មោះបានតែដំបូងប៉ុណ្ណោះ ចង់រកមនុស្សល្អ ស្ម័គ្រស្មោះចំពោះគ្នាពិតប្រាកដពិតជាពិបាកណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលេងសើចចំពោះស្នេហា​ មនោសញ្ចេតនា អារម្មណ៍ស្រលាញ់មួយឆាវនេះមិនមែនជារឿងដែលល្អឡើយ មិនថាជាមនុស្សប្រុស ឬស្រីក៏ដោយ កុំចេះតែយកស្នេហាមកលេងសើច ស្រលាញ់មួយដឹងមួយ ស្រលាញ់ហើយត្រូវតែស្មោះត្រង់ ស្រលាញ់គ្នាឱ្យដូចថ្ងៃដំបូង កុំស្រលាញ់គ្នាបានតែមួយគ្រាដំបូង មិនទាន់បានប៉ុន្មានផងក៏ចាប់ផ្ដើមបោះបង់គ្នាចោលទៅរកអ្នកថ្មីនោះ។

 រូបតំណាង (Credit: tin_tinsirinmk)
 រូបតំណាង (Credit: tin_tinsirinmk)

ទម្រាំតែអាចបានជួបមនុស្សម្នាក់ដែលត្រូវចិត្ត ទម្រាំអាចទាក់ទងគ្នាដាក់ចិត្តស្រលាញ់គ្នា បានស្គាល់ចិត្តថ្លើមគ្នា សុទ្ធតែជានិស្ស័យដែលផ្ដល់ឱ្យមិនមែននៅសុខៗក៏មកជួប ឬអត់ចិត្តសោះក៏ស្រលាញ់គ្នានោះទេ។ ដូច្នេះបើបានជាស្រលាញ់គ្នាហើយមានចិត្តទាក់ទងគ្នាហើយ កុំធ្វើឱ្យទំនាក់ទំនងបានតែមួយគ្រានោះ គួរតែចេះថែរក្សាការពារ ស្មោះត្រង់ និងរក្សាចំណងឱ្យបានយូរអង្វែង ធំៗអស់ហើយកុំធ្វើដូចកូនក្មេង យកស្នេហាមកធ្វើជាល្បែងលេងសើចតាមតែចិត្តគឺមិនល្អទេ។

រូបតំណាង (Credit: MK_Family)
រូបតំណាង (Credit: MK_Family)

ធំៗអស់ហើយមិនមែនអាយុតិចទេ គួរចាប់ផ្ដើមស្នេហាមួយដែលច្បាស់លាស់នឹងគ្នា មានផែនការអនាគត និងគោលដៅជីវិតជាមួយគ្នា មិនមែនអារម្មណ៍ស្រលាញ់មួយគ្រា មួយឆាវ ព្រោះអាងថាបែកមួយយកមួយតាមចិត្តនោះឡើយ ត្រូវចាំថាយើងមិនមែនមានសំណាងបានជួបមនុស្សល្អរហូតនោះទេ ដូច្នេះបើបានជួបមនុស្សល្អហើយត្រូវរក្សាឱ្យបាន កុំឱ្យបែកបាក់នាំឱ្យស្ដាយទៅថ្ងៃក្រោយ៕

រូបតំណាង (Credit: JORDWPHOTO)
រូបតំណាង (Credit: JORDWPHOTO)

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T