ពិព័រណ៍សៀវភៅធំជាងគេបំផុត នៅលើពិភពលោក បើកសម្ពោធនៅថ្ងៃនេះ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅ នៅកម្ពុជា

//s5.kh1.co/a9/a912d4a4e6771a3c8335f37a5e993647fee3a382.jpg
យល់ដឹង

 ១១-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន ១លានក្បាល មកដាក់លក់នៅរាជធានីភ្នំពេញ ដោយបញ្ចុះតម្លៃចាប់ពី ៥០% រហូតដល់ ៩០% ចាប់ពីថ្ងៃទី ៩ ខែមករា ដល់ថ្ងៃទី ២០ មករា ឆ្នាំ២០២០។

ភ្នំពេញ៖ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ពិព័រណ៍សៀវភៅ Big Bad Wolf Book នឹងបើកដំណើរការ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ១២អធ្រាត្រ ចាប់ពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។ ការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីបើកសម្ភោធជាផ្លូវការនេះ ដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជា លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន ១ លាន ក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី ៥០% រហូតដល់ ៩០% ក្នុងនោះមានសៀវភៅជាច្រើន ប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅ អភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។

ពិព័រណ៍សៀវភៅ Big Bad Wolf Book
ពិព័រណ៍សៀវភៅ Big Bad Wolf Book

លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ជាលុយសុទ្ធ, ប្រើកាត ឥណទាន ឬ ប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួម ទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មីដាក់លក់ជានិច្ច ក្នុងរយ:ពេល១២ថ្ងៃនៃពិធីពិព័រណ៍សៀវភៅនេះ។ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម។

សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ នៅក្នុងពិព័រណ៍ សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅប្រភេទនេះ គឺល្អបំផុតសម្រាប់ឪពុកម្តាយ ដែលមានកូន ប្រុសស្រីចាប់ពីអាយុ ១ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងការចាប់ផ្ដើមរៀនអានសៀវភៅ។ សៀវភៅវេទមន្ត គឺជាសៀវភៅ ដែលផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality (AR) ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង, រៀន និងអានសៀវភៅក្នុងពេលតែមួយ។ សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាលអាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey

ពិព័រណ៍សៀវភៅ Big Bad Wolf Book
ពិព័រណ៍សៀវភៅ Big Bad Wolf Book

លោក Andrew Yap សហស្ថាបនិកពិព័រណ៍ Big Bad Wolf Books បានថ្លែងថា៖ 

“យើងមិនមែន គ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ។ យើងចាត់ទុកខ្លួនយើងជាស្ថាប័នមួយដែលធ្វើ យុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកម្មចម្បងរបស់យើង គឺ ដើម្បី ផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តងដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបាន សម្រាប់មនុស្សគ្រប់រូប។ មានមនុស្ស ច្រើន ណាស់ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់ មនុស្ស និងជួយជម្រុញឲ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន។”

លោក Andrew Yap

Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយស្ថាបនិកជនជាតិម៉ាឡេស៊ី ចំនួន២រូប ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ ២០១៦ ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើងនក្រៅប្រទេស ដើម្បីធានាថា មនុស្សគ្រប់រូប មានលទ្ធិភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើបាន។ នៅក្នុងឆ្នាំ ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំ ធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣២ នៅក្នុងប្រទេសចំនួន ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីភាគ ខាងត្បូង, មជ្ឈឹមបូព៌ា បានអាចទាក់ទាញអ្នកចូលរួមច្រើនជាង ៥ លាននាក់។

ពិព័រណ៍សៀវភៅ Big Bad Wolf Book
ពិព័រណ៍សៀវភៅ Big Bad Wolf Book

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រសាសន៍ថា៖ 

“នេះគឺជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនាពេលនេះ។ នេះ គឺជា ឱកាសដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ជំនាញនិងចំណេះដឹងរបស់ខ្លួនតាមរយ:ការអានសៀវភៅ។ ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ក្នុងការអាន សៀវភៅ ដល់ កុមារ តាំងពីក្មេងវ័យ។ តម្រូវការសៀវភៅអង់គ្លេស កាន់តែច្រើនឡើងៗ នៅក្នុងស្រទាបយុវវ័យ ជំនាន់ថ្មី គឺជាកម្លាំងជំរុញផែនការរបស់យើង ក្នុងការនាំយកពិព័រណ៍សៀវភៅនេះ មកកាន់ប្រទេសកម្ពុជា”។ លោក អ៊ុក ចាន់ដារ៉ា បន្តទៀតថា៖ ”ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឲ្យប្រជាជនកម្ពុជាអាច រីកចម្រើននៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងដើម្បីអាចឲ្យប្រទេសកម្ពុជា អភិវឌ្ឍធនធានមនុស្សរបស់ខ្លួនបានឆាប់រហ័សនោះ យើងត្រូវបន្តធ្វើការឆ្ពោះទៅរកការធានាឱ្យបានថា មនុស្សជំនាន់ក្រោយ ទទួលបាននូវធនធានចំណេះដឹងដែលចាំបាច់ ដើម្បីកែលម្អអនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃប្រទេសជាតិផងដែរ។”

លោក អ៊ុក ចាន់ដារ៉ា

ស្របតាមគោលការណ៍របស់ពិព័រណ៍សៀវភៅ ដែលជឿជាក់ថាមនុស្សគ្រប់រូប គួរតែមានលទ្ធភាពទទួលបានសៀវភៅភាសាអង់គ្លេស ដែលមានគុណភាព មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បានសហការជាមួយ បណ្ណាល័យបញ្ញវន្ត និងបណ្ណាល័យកណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាដៃគូសម្រាប់កម្មវិធី ទំនួលខុសត្រូវចំពោះ សង្គម (CSR) របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅ ឲ្យទៅអ្នកដែលខ្វះខាត។ អ្នកចូលរួម ត្រូវបាន លើកទឹក ចិត្ត ឱ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពី បញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។ សម្រាប់គំនិតផ្តួចផ្តើមនៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹងបរិច្ចាគសៀវភៅចំនួន ៥០០ ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាននៅក្នុងកម្មវិធីពិព័រណ៍។

អ្នកចូលរួមទាំងអស់ អាចធ្វើដំណើរទៅកាន់ទីកន្លែងពិព័រណ៍សៀវភៅ បានយ៉ាងងាយស្រួល ជាមួយក្រុមហ៊ុនដឹងជញ្ជូន Grab ដែលជាដៃគូផ្លូវការរបស់យើង ជាមួយការ ផ្ដល់ជូន យ៉ាង ពិសេស។

សម្រាប់អតិថិជនថ្មីរបស់ GRAB ទទួលបានការចុះតម្លៃ ៦០០០ រៀល សម្រាប់ការធ្វើដំណើរ ៣លើកដំបូងដោយប្រើលេខកូដបញ្ចុះតម្លៃ “BBW”។ សម្រាប់អតិថិជន ដែលធ្លាប់ ប្រើប្រាស់ សេវា GRAB អាចប្រើប្រាស់លេខកូដបញ្ចុះតម្លៃ “BBW20” ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជិះ ២ដង (ការបញ្ចុះតម្លៃខ្ពស់បំផុតគឺត្រឹម ៦០០០ រៀល ក្នុងមួយជើង)។ លេខកូដបញ្ចុះតម្លៃនេះ មានសុពលភាពចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ពិព័រណ៍សៀវភៅ Big Bad Wolf Book
ពិព័រណ៍សៀវភៅ Big Bad Wolf Book

អ្នកអ្នកចូលរួមទស្សនាពិព័រណ៍សៀវភៅ អាចស្វែងរកអាហារពេលព្រឹក ឬអាហារសម្រន់ មានដូចជាកាហ្វេ, នំផ្អែម និងអាហារជាច្រើនប្រភេទទៀត ដែលមានដាក់លក់ នៅស្តង់កាហ្វេ Gloria Jean’s ដែលជាហាងកាហ្វេ មានដើមកំណើតនៅប្រទេសអូស្ត្រាលី។ ហាងកាហ្វេនេះ នឹង មានវត្តមាននៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book ដើម្បីបំរើជូនទៅតាមសេចក្ដី ត្រូវការ របស់ លោកអ្នក ជាមួយតម្លៃយ៉ាងសមរម្យបំផុត។

ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែពិសេស និងព័ត៌មានបញ្ចុះតម្លៃលើសៀវភៅថ្មីៗ នៅក្នុងពិព័រណ៍សៀវភៅ​ Big Bad Wolf Book, អ្នកអាចចុះឈ្មោះចូលជាសមាជិក Wolf Pack តាមរយៈ តំណ​ (Link) មួយនេះ https://bigbadwolfbooks.com/

ប​ណ្តា​ញ​សង្គមរបស់ Big Bad Wolf

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Hashtag ផ្លូវការ៖ #BBWPhnomPenh2020

ពិព័រណ៍សៀវភៅ Big Bad Wolf Book
ពិព័រណ៍សៀវភៅ Big Bad Wolf Book
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T