ធនាគារ MBCambodia ទទួលបានអាជ្ញាប័ណ្ណប្តូរពីសាខាទៅជាធនាគារពាណិជ្ជ!

//s9.kh1.co/97/97cf902884027c0f134880067ff0e0a2a850265c.jpg
សង្គម

 ០៣-មករា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ធនាគារ MBCambodia ទទួលសិទ្ធិ និងកាតព្វកិច្ច ដើម្បីបន្តការផ្តល់សេវាកម្មដល់អតិថិជន និងដៃគូបច្ចុប្បន្នរបស់ខ្លួន ដោយអនុលោមតាមបញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖​ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ធនាគារ MBCambodia បានទទួលអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្ម (MOC) ដើម្បីផ្លាស់ប្ដូរពីសាខាធនាគារ MB Phnom Penh ទៅជាធនាគារពាណិជ្ជនៅកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ MBCambodia ទទួលសិទ្ធិ និងកាតព្វកិច្ច ដើម្បីបន្តការផ្តល់សេវាកម្មដល់អតិថិជន និងដៃគូបច្ចុប្បន្នរបស់ខ្លួន ដោយអនុលោមតាមបញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ 

https://s9.kh1.co/__image/w=650,h=433,q=100/82/82e084affe766cf9f4b6e7d9c7f814d80fc895c7.jpg

ចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ MBCambodia គឺការផ្តល់ឱ្យអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្ម ធនាគារលំដាប់កំពូល លើផ្នែកប្រសិទ្ធផល និងសុវត្ថិភាព។ សេវាកម្មសំខាន់ៗរបស់ធនាគាររួមមាន៖​​ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម​​ ក៏ដូចជាសេវាកម្មធនាគារបែបឌីជីថល ដែលផ្តល់ជូនប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពទៅតាមទីផ្សារឌីជីថលដែលកំពុងរីកដុះដាលនៅកម្ពុជា។ 

ម៉ោងធ្វើការ៖​ ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច - ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

អាសយដ្ឋាន៖​

១. ការិយាល័យកណ្តាល និងមជ្ឈមណ្ឌលធុរកិច្ចនរោត្តម

អាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ អាស័យដ្ឋានលើ Google Map: bit.ly/3jm9HuS 

២. សាខាអូរឬស្សី

អាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាស័យដ្ឋានលើ Google Map: bit.ly/3WRjhVp  

លេខទំនាក់ទំនង៖​០២៣ ៩៦៨ ៦៨៦

https://s9.kh1.co/__image/w=650,h=434,q=100/e3/e3bbcf44bc5986f4f795ec4e32909dfaa2dbe60c.jpg
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T