ស្រាបៀរ Heineken® បញ្ចេញនូវកំប៉ុងវែងថ្មី ដ៏ទាន់សម័យសម្រាប់ទីផ្សារកម្ពុជា ដើម្បីអបអរខួប ១៥០ឆ្នាំ នៃការវិវត្តន៍ លំដាប់ពិភពលោករបស់ខ្លួន!

//s9.kh1.co/3e/3e3d353f2a5f6cb819e5a0d9e133af3a3f077dd6.jpg
សង្គម

 ០៧-សីហា-២០២៣ ១១ព្រឹក · ៩ ខែមុន

Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាងថ្មីដ៏ទាន់សម័យ នាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០ មីលីលីត្រដូចដើម។

ភ្នំពេញ៖ Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាងថ្មីដ៏ទាន់សម័យ នាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០ មីលីលីត្រដូចដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ មរតកដ៏សម្បូរបែបរបស់ស្រាបៀរ Heineken® បានឆ្លងកាត់រយៈពេល ១៥០ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃដែលម៉ាកយីហោនេះ ត្រូវបានផលិតជាលើកដំបូងនៅក្នុងទីក្រុង Amsterdam។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីគោលគំនិត ដែលគួរឱ្យកត់សម្គាល់នៅក្នុងមរតកដ៏យូរអង្វែងរបស់ខ្លួនចំនួនពីរគឺ៖ ជាស្រាបៀរគុណភាពលំដាប់ផ្កាយ៥ ដែលបានឆ្លងកាត់ពេលវេលាយូរអង្វែង ព្រមទាំងបន្តលេចធ្លោលើការច្នៃប្រឌិតនៅជាង​ ១៩០ ប្រទេសទូទាំងពិភពលោក។

https://s9.kh1.co/__image/w=650,h=366,q=100/26/26de91bfbc16e9d5037b79e397a43ac9f7de7bbb.jpg

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​

«ស្រាបៀរ Heineken® ត្រូវបានពិសាជុំវិញពិភពលោក ដែលស្រាបៀរនេះតែងតែផ្តល់នូវពេលវេលាដ៏សម្បូរបែបក្នុងការបង្កើតទំនាក់ទំនងដ៏រីករាយដល់ជីវិតអតិថិជនរបស់យើង។ រសជាតិដ៏ល្បីនេះនៅតែរក្សាដូចដើមក្នុងកំប៉ុងវែងរបស់យើង ដែលជារូបរាងថ្មី ទាន់សម័យ និងពិសេសជាងមុន ដែលនឹងធ្វើឱ្យស្រាបៀរនេះកាន់តែលេចធ្លោជាងមុន មិនថាពេលដែលដាក់តាំងនៅលើធ្នើរតាំង ឬក៏ពេលនៅក្នុងដៃអតិថិជនរបស់យើងក៏ដោយ។»

https://s9.kh1.co/__image/w=650,h=366,q=100/76/76bf6980e6510b7b87fbd317667c414e4cce40c2.jpg

ការដាក់បង្ហាញថ្មីៗនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «អបអរខួប ១៥០ឆ្នាំនៃពេលវេលាដ៏រីករាយ» ដ៏ល្បីល្បាញរបស់ ស្រាបៀរ Heineken® ដែលបានប្រារព្ធទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ជាផ្នែកមួយនៃការអបអរការគម្រប់ខួបរបស់ខ្លួន ស្រាបៀរ ​Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីក្លាយជាម៉ាកយីហោស្រាបៀរទី១ ដែលបាន «ផ្តល់ពេលវេលាដ៏រីករាយ» ដោយនេះជាវិធីថ្មីមួយទៀតក្នុងការវាស់វែងភាពជោគជ័យនៅកម្រិតពិភពលោករបស់ខ្លួន ដោយមិនផ្តោតត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់ចេញនោះទេ។ សន្ទស្សន៍នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោនេះ ក្នុងការផ្ដល់ជូនទ្វេនូវពេលវេលាល្អដល់អតិថិជន មិនថាតាមវិធីណាក្តីឱ្យបាន​រយៈ​ពេល ១៥០ឆ្នាំទៅមុខ​ទៀត និង​លើស​ពី​នេះក៏ថាបាន។

លោក Loic de Laubriere បន្ដថា៖

«ពេលវេលាដ៏រីករាយនឹងនាំមកនូវភាពរំជើបរំជួលដល់ប្រទេសកម្ពុជាឆាប់ៗ ក្នុងខែនេះជាមួយនឹងរូបរាងថ្មីរបស់ស្រាបៀរនេះ។ ទោះបីរបៀបដែលយើងសប្បាយរីករាយនឹងពេលវេលាល្អៗចេះតែវិវត្ត យ៉ាងណាក៏ដោយគ្រប់គ្នានៅតែត្រូវការពេលវេលាដ៏រីករាយដដែល និងជាប់ជានិច្ចដូចស្រាបៀររបស់យើងអ៉ីចឹងដែរ។»

https://s9.kh1.co/__image/w=650,h=366,q=100/39/3911afab6f2dc59c894381ed67a84feec6833e17.jpg

តាមដានកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ទូទាំងប្រទេស ក្នុងខែសីហានេះ លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្ត «បទពិសោធន៍ជាមួយស្រាបៀរ Heineken®» (Heineken® Experience) ទៅកាន់ទីក្រុង Amsterdam! កម្មវិធីពិសេសៗក៏នឹងផ្តល់ជូនពេញមួយខែនៅផ្សារទំនើបអុីអន, ផ្សារម៉ាក្រូ, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើបឡាក់គី និងហាង S-Liquor៖

https://s9.kh1.co/__image/w=650,h=919,q=100/42/428167b1d5fca7fb4af18264c7a045e523ae7ef8.jpg

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំ នៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ៖

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T