ចូលរួមកម្មវិធីដ៏សប្បាយរីករាយ ជាមួយ Heineken® !

//s9.kh1.co/7e/7e6c74382bafea3285babcbca40794f2c48b4c5a.jpg
សង្គម

 ២៤-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

ស្រាបៀរ Heineken® ដែលជាស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ពិភពលោក សូមអញ្ជើញអតិថិជន ចូលរួមពិធីជប់លៀងដ៏រីករាយជាច្រើន ជាមួយតារាជាច្រើនរូប និង ដើមគ្រីសស្មាសដែលតម្រៀបដោយដបស្រាបៀរ Heineken® ចំនួន១,៥00 ដប។

ភ្នំពេញ៖ រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាស និងឆ្នាំថ្មី ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យបានសក្តិសមនោះ គឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken® បានត្រៀមរៀបចំជប់លៀងក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើនក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/7e/7e6c74382bafea3285babcbca40794f2c48b4c5a.jpg

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖

«Heineken® គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់​សាធារណជន ក្នុងការប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំសកល ​អស់​រយៈពេល​ជាង ១៥០ឆ្នាំ​មក​ហើយ មិន​ថា​នៅ​ទីណាក្នុង​ពិភពលោក ​ឡើយ។ យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។

ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បី នាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះបានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ​៥-Star នៅក្រុងសៀមរាប ដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី «កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េត ស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរសមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះ នឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ២០២៣ ខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/f2/f274a266b0f54bf94f84392fd3a043f2b03975a9.jpg

លោក de Laubriere ក៏បានបន្ថែមដែរថា៖ ​

«ខណៈដែលឆ្នាំ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមានការងើបឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាកសម្រាប់យើង គ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ២០២៣ ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយ ការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»

https://s9.kh1.co/__image/w=650,h=434,q=100/78/78cbb73f375bbc26ed884aecc686ba085503ffef.jpg

ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព ៥-Star របស់ស្រាបៀរ Heineken® របស់យើង ដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេក របស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។

https://s9.kh1.co/__image/w=650,h=434,q=100/24/247f594bc67528842502114ac2436ffbebb39773.jpg

ក្នុងខែនេះ ស្រាបៀរHeineken® នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ម៉ែត្រដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏ អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ា​ងផ្ចិតផ្ចង់ ដល់ទៅ ១៥០០ដប ដើម្បីបង្កើតជាដើមឈើមួយ ដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។ អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយថតរូបអបអរ ប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក! ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា

សូមតាមដានបណ្តាញសង្គមខាងក្រោម៖

Facebook: https://www.facebook.com/HEINEKENCambodia/

Instagram: https://instagram.com/heineken_kh

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T