ខ្មែរកាន់តែល្បីហើយ ក្រុម OMG នឹងទៅសម្តែងនៅមុខក្រុម BLACKPINK នៅអាទិត្យក្រោយ! (មានវីដេអូ)

//s5.kh1.co/dc/dc4f83f4b9e45b989e0cfba0c94a0030e360da2e.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សុំសរសើរទីបំផុត ក្រុមរាំស្រីស្អាត OMG មាន​ឱកាសបានយកទង់ជាតិខ្មែរ បង្ហាញនៅលើឆាកអន្តរជាតិជាលើកទី២ ហើយជាពិសេសថែមទាំងលើកនេះ បានសម្តែងនៅចំពោះមុខក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACPINK ធ្វើជាJudge ដាក់ពិន្ទុឲ្យថែមទៀតផង។

ភ្នំពេញ៖ នេះគឺជាមោទកភាពមួយ ដែលក្រុមរាំប្រចាំប្រទេសកម្ពុជាយើង អាចមានឱកាសបានឡើងសម្តែងពីសមត្ថភាពទេពកោសល្យ និងបង្ហាញទង់ជាតិខ្មែរ នៅលើឆាកអន្តរជាតិជាលើកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថាផងដែរ កាលពីមួយរយៈពេលមុននេះ ក្រុមរាំនារីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺក្រុម OMG មានឱកាសបានឡើងសម្តែងក្បាច់រាំនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី «Kpop World Festival 2019» របស់ស្ថានីយ៍ទូរទស្សន៍ល្បីឈ្មោះកូរ៉េ KBS ម្តងហើយ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតប្រជែងចម្រុះអស់ជាច្រើនប្រទេស ហើយទីបំផុតពួកគេក៏អាចធ្វើវាបានសម្រេច ដោយយកទង់ជាតិខ្មែរទៅបង្ហាញនៅឆាកអន្តរជាតិឲ្យពិភពលោកបានស្គាល់។

ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG

ហើយឥឡូវនេះ ឱកាសលើកទី២ក៏បានមកដល់ នេះបើយោងតាមការបង្ហោះនៅលើ ផេកផ្លូវការរបស់ក្រុម OMG បានឲ្យដឹងថា ទីបំផុតពួកគេមានឱកាសជាលេីកទី២ ក្នុងការយកទង់ជាតិកម្ពុជាបង្ហាញលេីឆាកអន្តរជាតិ ដែលពួកគេនឹងចួលរួមនៅក្នុងកម្មវិធី «Awesome live with Blackpink» នៅឯប្រទេស ឥណ្ឌូនេស៊ី ដែលមានក្រុមចម្រៀងនារីលំដាប់លំពិភពលោក Blackpink ធ្វើជាគណៈកម្មការដាក់ពិន្ទុថែមទៀតផង។

ហើយលេីកនេះផងដែរ ក្រុម OMG ក៏បានសម្រេចនូវក្តីប្រាថ្នាមួយទៀតរបស់ពួកគេ ដោយបានបង្ហាញក្បាច់រាំ Blackpink Dance cover នៅពីមុខ idol របស់ពួកគេតែម្តង។

គួរឲ្យដឹងផងដែរថា កម្មវិធី «Awesome live with Blackpink» នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០នេះ នៅឯប្រទេសឥណ្ឌូនេស៊ី និងអាចទស្សនាការផ្សាយផ្ទាល់បាន នៅក្នុង Youtube Channel ដែលមានឈ្មោះថា « Samsung Indonesia » ផងដែរ៕

ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម OMG
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T