រតនគិរី៖ ជម្លោះ ក្នុងគ្រួសារដែលបានបង្កឡើង កូនប្រុសចិត្តតិរច្ឆាន ក្នុងករីណបន្តិចបន្តួច (បាត់ម៉េម៉ូរី)បាន ធ្វើឲ្យឪពុក-ម្តាយរងរបួសត្រូវបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលហេតុការណ៍នេះ បានកើត ឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិលោម សង្កាត់យកឡោម ក្រុងបានលុង ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលប៉ុស្តិ៍យក្សឡោម បានឲ្យដឹងថា កូនប្រុសអកត្តញូ រមិលគុណនេះមានឈ្មោះ តេង ស៊ុំ អាយុ១៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។ ចំណែកឯម្តាយមានរបួសធ្ងន់មានឈ្មោះ និន ឡែវ អាយុ៤០ឆ្នាំ ជន ជាតិទំពូន និងឪពុករងរបួសស្រាលមានឈ្មោះ មាន់ តេង អាយុ៤០ឆ្នាំ ជនជាតិទំពូន បច្ចុប្បន្នស្នាក់នៅ ភូមិលោម សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតន គិរី។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា “អំពើហិង្សាខាងលើនេះផ្តើមឡើងដោយសារតែឪពុកយកម៉េម៉ូរី ទូរស័ព្ទ ដៃ មានបទចម្រៀង របស់កូនទៅឲ្យឈ្មោះយឿន ប៉េត ជនជាតិ ទំពូន ជាអ្នករស់នៅក្បែរផ្ទះជិតខាង គ្នាខ្ចីប្រើសិន ខណៈនោះក៏មានពិធីសែនផ្ទះផឹកស្រាពាង ស្រវឹងទាំងកូន ទាំងឪពុក។ ពេលនោះ កូនយកទូរស័ព្ទបើកបទចម្រៀងស្តាប់ ហើយបានសួរ ថាពុកយកម៉េម៉ូរីបទចម្រៀងខ្ញុំ ទៅណាបានជាពុំ លឺសូរចម្រៀងរបស់ខ្ញុំដែលបញ្ជូលវា ក៏កើតបញ្ហាទំនាស់ពាក្យសំដីតឹងសសៃកដាក់គ្នាផ្ទុះរឿងឡើងតែម្តង”។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្ថែមឲ្យដឹងទៀតថា ដោយកំហឹងផ្ទុះឡើង កូនអកត្តញូ ស្ទុះទៅយកឬស្សី ចាក់ទៅលើ ឪពុកចំគល់ដោះខាងឆ្វេងរងរបួសស្រាល ឃើញសភាពបែបនេះម្តាយក៏ចូទៅឃាត់ក៏ ត្រូវកូនកាច សាហាវ នេះយកគល់ឬស្សី បុកចំពោះពេញទំហឹងបណ្តាលឲ្យរងរបួសជាទម្ងន់។ បច្ចុប្បន្នអ្នក ទាំងពីឬរកំពុង សម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ប្រភពព័ត៌មានពីគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកខេត្តបានប្រាប់ឲ្យដឹងថា អ្នកជំងឺឈ្មោះ និន ឡែវ ត្រូវធ្វើការវះ កាត់ជា បន្ទាន់ព្រោះស្ថានភាពជំងឺធ្ងន់ធ្ងរ។

បច្ចុប្បន្នជនល្មើសខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាម ច្បាប់៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]