ចេះតែថាឲ្យគ្នា! ហ្វេនច្រឡំ សង្សារGypsy ជាជាងផ្សារដែក តែតាមពិតជា...!

//s5.kh1.co/9d/9dc5caf7a28bff00ee96864f492965a4ea4d42c3.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងថៃស្រីកំពុងតែពេញនិយមកញ្ញា Gypsy បានធ្វើការបង្ហោះនូវរូបថត Selfie មូយសន្លឹកនៅលើគណនីអ៊ីនស្តារក្រាម ផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ យោងតាមរូបថតមួយសន្លឹកនេះ បានឲ្យឃើញថា Gypsy បានប្រែប្រួលសម្រស់ជាខ្លាំង ជាពិសេសគឺពណ៌សម្បុរស្បែករបស់នាងតែម្តង ដែលប្រែទៅជាពណ៌ត្នោតស្រគុំមិនសូវដែលសខ្ចីដូចកាលពីមុនឡើយ។

Gypsy បច្ចុប្បន្ន
Gypsy បច្ចុប្បន្ន

ចំណែកឯការតុបតែងខ្លួនឯណេះវិញ ក៏គេមិនសូវជាឃើញ Gypsy លេងខ្លួនឆើតឆាយលេចធ្លោអ្វីដូចពីមុននោះដែរ ដែលទាំងនេះ ធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា ចាប់តាំងពី Gypsy មានទំនាក់ទំនងស្នេហារហូតឈានដល់ការភ្ជាប់ពាក្យជាមួយនឹង ជនបរទេសម្នាក់មក បានធ្វើឲ្យនាងមានការផ្លាស់ប្តូរខ្លួនឯងច្រើនគួរឲ្យកតសម្គាល់ផងដែរ។

Gypsy កាលពីមុន
Gypsy កាលពីមុន

គួរឲ្យដឹងថា កាលពីមួយរយៈមុននេះ តារាសម្តែងស្រី Gpysy ឧស្សាហ៍បង្ហោះរូបថតគូដណ្តឹងជនជាតិបរទេសរបស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គម អ៊ីនស្តារក្រាមណាស់ ដោយភាគច្រើនគឺសុទ្ធសឹងតែជារូបថតលោកកំពុងតែផ្សារដែក កាត់ដែក ជួសជុលផ្ទះ​ និងលាបថ្នាំពណ៌ជាដើម មិនតែប៉ុណ្ណោះ នៅពេលខ្លះ Gypsy ថែមទាំងក៏បង្ហោះវីដេអូរបស់នាងកំពុងតែជួយលាបថ្នាំជញ្ចាំងជាមួយនឹងគូដណ្តឹង ថែមទៀតផងដែរ ដែលធ្វើឲ្យមហាជនឃើញហើយ មិនសង្ស័យមិនបានពីមុខរបររបស់គូដណ្តឹងរបស់នាង រហូតមានមនុស្សមួយចំនួនយល់ច្រឡំថាលោកជា ជាងផ្សារដែក ឬក៏មេការសំណង់ថែមទៀតផង។

Gypsy និងគូដណ្តឹង
Gypsy និងគូដណ្តឹង

ប៉ុន្តែទោះជាយ៉ាងណា មិនយូរប៉ុន្មាន ទើបតែគ្រប់ដឹងច្បាស់ថា តាមពិតលោកគឺជាម្ចាស់ហាងកាហ្វេ «Solos Cafe» ក្រោយពីបើកសម្ពោធជាផ្លូវការ កាលពីមួយរយៈមុននេះ។ ហើយសកម្មភាពដែលលោកអង្គុយកាត់ដែក លាបថ្នាំផ្ទះអ្វីនេះ គឺតាមពិតទៅគឺលោកជាអ្នករៀបចំសាងសងតុបតែង ហាងកាហ្វេ «Solos Cafe» មួយនេះ ឡើយដោយផ្ទាល់ដៃរបស់លោកតែប៉ុណ្ណោះ និងមានជំនួយការចាំលើកទឹកចិត្តពីក្រោយគឺកញ្ញា Gypsy ផងដែរ៕

គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
Gypsy
Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
គូដណ្តឹងរបស់ Gypsy
View this post on Instagram

Building . ???? @solos.cafe

A post shared by gypsy keerati (@gypsykeerati) on

Gypsy និង គូដណ្តឹង ក្រោយបើកហាងកាហ្វេ «Solos Cafe»
Gypsy និង គូដណ្តឹង ក្រោយបើកហាងកាហ្វេ «Solos Cafe»
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Gypsy និង គូដណ្តឹង 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T