ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានទទួលជោគជ័យក្នុងការបើកជើងហោះហើរត្រង់ជាទៀងទាត់ រវាងទីក្រុងភ្នំពេញ និងទីក្រុងសិនជិន!

//s5.kh1.co/b3/b3a0b63bf5d0173435079217e29243ab9aeef707.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅម៉ោង ៨:៥០ នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ យន្តហោះប្រភេទ Airbus A319 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ យន្ដហោះបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសិនជិន បាវអាន (លេខកូដ IATA: SZX) នៅម៉ោង ០១​: ១៥ នាទីព្រឹកនាថ្ងៃទី២៨ នេះមានន័យថាជើងហោះហើរត្រង់ជាទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ រវាងក្រុងសិនជិន និងភ្នំពេញ បានចាប់ផ្តើមដំណើរការដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 

នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានធ្វើសន្និសីទសារព័ត៌មានដ៏ធំមួយនៅទីក្រុងសិនជិន។ លោក ហឺ ជា (HE Jie) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានថ្លែងសុន្ទរកថានៅឯពិធីសន្និសីទសារព័ត៌មាននោះ​​​។

លោកបានមានប្រសាសន៍ថា៖

«ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៧ ដែលមានទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនរបស់យើងមានយន្តហោះ Airbus A319 និង A320 ចំនួន ៤ គ្រឿង។ ក្នុងនាមជា “ស្លាបរបស់ប្រទេសកម្ពុជា” ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ យកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញជើងហោះហើររវាងរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលកណ្តាលរបស់យើងដែលគ្របដណ្តប់ទាំងប្រទេសចិន និងអាស៊ាន និងតភ្ជាប់ភាគខាងជើងអាស៊ីខាងកើត អឺរ៉ុប និងអាមេរិកខាងជើង»។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ កំពុងបម្រើការហោះហើរក្នុងស្រុក និងអន្តរជាតិជាច្រើនដែលរួមមាន ទីក្រុងភ្នំពេញសៀមរាប ក្រុងព្រះសីហនុ បាងកក ម៉ាកាវ ហ្វូចូវ វិនចូវជាដើម។

ចាប់តាំងពីការបើកជើងហោះហើរចូលប្រទេសចិនជាផ្លូវការនៅ ក្នុងខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបើកដំណើរការ និងកំពុងដំណើរការនៅលើផ្លូវភ្នំពេញ-ហ្វូចូវ និងភ្នំពេញ-វិនចូវ។ រហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានដឹកអ្នកដំណើរសរុបជាង ៤១០.០០០ នាក់។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 

ដោយមិនមានការសង្ស័យជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ប្រទេសចិន និងកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យដទៃទៀត។ ជាមួយនឹងប្រវត្តិសាស្ត្រវប្បធម៌ និងទេសភាពធម្មជាតិដ៏សំបូរបែបរបស់ប្រទេសកម្ពុជាបាននឹងកំពុងទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗ ដើម្បីចាប់ផ្តើមអាជីវកម្ម ឬធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា។

ចំនួនប្រជាជនដែលធ្វើដំណើររវាងចិន និងកម្ពុជាបាននឹងកំពុងកើនឡើង។ ប្រទេសកម្ពុជាកំពុងក្លាយជាចំណុចក្តៅនៃអ្នកវិនិយោគ និងភ្ញៀវទេសចរចិន។

ទីក្រុងសិនជិន គឺជាទីក្រុងមជ្ឈមណ្ឌលជាតិក្នុងតំបន់ដែលជាបង្អួចនៃការកែទម្រង់ និងបើកចំហរបស់ចិន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលត្រូវបានបង្កើតឡើងដោយការកែទម្រង់និងការបើកចំហរបស់ចិន។ ទន្ទឹមនឹងនេះទីក្រុងសិនជិនក៏ជាទីក្រុងមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដ៏ធំធេងចំពោះប្រទេសចិនដែលមានទីតាំងស្ថិតនៅកណ្តាលជាលក្ខណៈយុទ្ធសាស្ត្រនៃតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដែលដើរតួជាផ្នែកសំខាន់បំផុតនៃសេដ្ឋកិច្ច សង្គមវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌។ ក្រៅពីនេះទីក្រុងសិនជិន ក៏ជាតំបន់មួយដែលមានភាពមមាញឹកបំផុតនៅក្នុងដែនអាកាសអាកាសចរណ៍ស៊ីវិលក្នុងស្រុករបស់ប្រទេសចិន។​

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ទៀងទាត់ រវាងទីក្រុងសិនជិន និងភ្នំពេញនៅថ្ងៃនេះ។ នេះគឺជាផ្លូវទី៣ ហើយដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបើកទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះជើងហោះហើរត្រង់ទៀងទាត់ពីភ្នំពេញទៅឆឹងទូ និងឆាងសាក៏កំពុងត្រៀមរៀបចំបើកផងដែរ។ ការបើកដំណើរការជើងហោះហើរសិនជិន-ភ្នំពេញ មិនត្រឹមតែពង្រឹងផែនទីផ្លូវរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនពាណិជ្ជករ និងភ្ញៀវទេសចរសម្រាប់ការធ្វើដំណើររវាងក្រុងសិនជិន និងភ្នំពេញជាមួយនឹងជម្រើសកាន់តែច្រើន និងសេវាកម្មកាន់តែប្រសើរ។ វាបង្កើនកម្រិតអន្តរជាតិភាវូបនីយកម្មរបស់ទីក្រុងសិនជិន និងបង្កើនល្បឿននៃការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងក្រុងសិនជិន និងភ្នំពេញ។​

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 

ដើម្បីអបអរការជើងហោះហើរដំបូងនេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក៏បានរៀបចំព្រឹត្តិការណ៍មួយនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ អ្នកដំណើរម្នាក់ៗដែលធ្វើដំណើរជាមួយជើងហោះហើរដំបូងនេះនឹងបានទទួលប្រតិទិនរបស់ខេមបូឌាអ៊ែរវ៉េមួយផងដែរ។

នៅវេលាម៉ោង ៧:១០ នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការសហការពីក្រុមការងារដែលមកពីនាយកដ្ឋានរផ្សេងៗយន្ដហោះបានវិលត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយ៉ាងរលូនដោយបញ្ជាក់ពីការបញ្ចប់ការហោះហើរត្រង់ទៀងទាត់ របស់ក្រុមហ៊ុនអាកាសចរណ៍ភ្នំពេញ-សិនជិន។

ព្រឹត្តិការណ៍នាពេលខាងមុខនេះអំពីក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការជើងហោះហើរថ្មីពីភ្នំពេញទៅឆឹងទូ (លេខកូដ IATA: CTU) នៅថ្ងៃ៧ មករា ឆ្នាំ២០២០ ។

អ្នកដំណើរអាចចូលមើលគេហទំព័រផ្លូវការហ្វេសប៊ុក WeChat និង Weibo របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដើម្បីកក់សំបុត្រ។

យើងបានចាត់ទុកការបើកផ្លូវទាំងនេះទទួលបានជោគជ័យដោយមានការខិតខំប្រឹងប្រែងរួមគ្នាពីនេះក្រុមការងាររបស់យើងដែលអាចឱ្យខេមបូឌាអ៊ែរវ៉េ ហោះហើរទៅកាន់​តែខ្ពស់ និងកាន់​តែឆ្ងាយបន្ថែមទៀត។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ 

អាស័យដ្ឋានការិយាល័យលក់សំបុត្រក្នុងក្រុង៖ ជាន់ទីមួយ អាគាព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ បញ្ជរលក់សំបុត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ បត់ស្តាំនៅសាលចាកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទូរស័ព្ទបន្ទាន់ (ប្រទេសកម្ពុជា): (+855) 096 852 5555 / 076 752 5555 / 076 942 5555 / 096 752 5555។ ការិយាល័យក្វាងចូវ ប្រទេសចិន: (+86) 020 3123 6246/ (+86) 020 8748 6589។ ភ្នាក់ងារលក់សំបុត្រ និងភ្នាក់ងារទេសចរណ៍ក៏អាចទាក់ទងបាន ដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ)
គេហទំព័រ:www.cambodia-airways.com 
Facebook: @CambodiaAirways

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T