តារាចម្រៀងស្រីហុងកុង Denise Ho  (何韵诗) ដែលជាតារាចម្រៀងស្រលាញ់ភេទដូចគ្នា បានខំប្រឹងរកវិធីយក ទឹកកាមពីលោក Greeny Wu ដើម្បីធ្វើឲ្យនាងមានផ្ទៃពោះ។

យោងតាមប្រភពព័ត៌មាន maydaily បានឲ្យដឹងថា កញ្ញា Denise មានគំរោងបង្កើតក្រុមគ្រួសារជាមួយ និងមិត្តស្រីរបស់នាងនាពេលអនាគត។ កញ្ញា Denise អាយុ៣៥ឆ្នាំ នាងមិនចង់ទៅសុំកូនគេ មកចិញ្ចឹមនោះទេ គឺនាងសង្ឃឹមថា នាងអាចមានកូនមួយផ្ទាល់ខ្លួន មុននឹងនាងអាយុ ៤០ឆ្នាំ អាចជានាង ឬ សង្សាររបស់នាងជាអ្នកពរពោះ។ ហើយបុរសដែលនាងចង់ឲ្យកូននាងមានមុខដូចនោះ គឺលោក Greeny ដែលជាមេក្រុមចម្រៀង Folk-rock របស់តៃវ៉ាន់ ព្រោះនាងស្រលាញ់រូបរាង និងចំណេះដឹងរបស់គាត់ ហើយមានពាក្យចចាមអារ៉ាមថា គាត់គឺជាខ្ទើយទៀតផង។ បញ្ជីរឈ្មោះដែលនាងចង់បាន ទឹកកាមពីបរុសមានដូចជាតារាភាពយន្ដ Shawn Yue និងអ្នកនិពន្ធរឿង Wyman Wong។

Denise តែងតែដើរផ្សារជាមួយនឹងមិត្តស្រីរបស់នាង Joanne Teng ហើយមានមនុស្សជាច្រើនបានឃើញពួកគេ បឺតមាត់គ្នាទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]